Part51: ខ្មាសគេណាស់លោកអេីយ

1.8K 185 13
                                    

ពេលនេះជីមីនបានចេញពីមន្ទីរពេទ្យហេីយតែប្ដីថ្នមមិនធម្មតាទេ កូនតូចឲ្យមេដោះបីឯខ្លួនលេីកបីប្រពន្ធចេញពីឡានដោយមានមេដោះនិងសាដេីរយួរឥវ៉ាន់តាមពីក្រោយ
ជុងហ្គុកដាក់ជីមីនថ្នមៗលេីគ្រែឲ្យគេងស្រួលបួលហេីយដេីរទៅបីកូនពីមេដោះ
«សាជួយទៅធ្វេីបបរឲ្យជីមីនញាំផង»
«ចាសអ្នកប្រុស» សានិងមេដោះក៏ចេញទៅវិញ
«ជុងហ្គុកបីកូនដាក់លេីទ្រូងជីមីនឲ្យគេបីម្ដង»
កូនតូចមុខច្រមិញកាត់ទៅរកជុងហ្គុកបេះដាក់ទាំងភ្នែកទាំងច្រមុះពិសេសមានរោមភ្នែកវែងៗបបូរមាត់ផ្កាឈូក ថ្ពាល់ត្រលុកត្រលន់គួរឲ្យខ្នាញ់
«មេីលចុះមុខគេកាត់ទៅបងសឹង100ភាគរយហេីយ» រាងតូចនិយាយទាំងញញឹមយកខ្នងចង្អុលដៃទៅអង្អែលចង្កាកូនតិចៗ
«ហ៊្សែនបងខ្លាំងចឹងហេីយ កូនពូជត្រូវតែកាត់មកបង»
ជីមីនមិននិយាយអីគេញញឹមហួសចិត្ត
កូនតូចនៅក្នុងជីមីនបិទភ្នែកជិតតែមាត់នៅជីបអូចៗដូចលេងទឹកមាត់
«កូនពូជតេីកូនស្រឡាញ់ប៉ាឬម៉ាក់ជាង»
ជុងហ្គុកនិយាយជាមួយកូនធ្វេីងក់ក្បាលផងក្ដក់ផង
«ហ៊ិក~»
«ប្រាកដជាម៉ាក់ហេីយ~» ជីមីនធ្វេីជានិយាយទៅអង្រួនដៃកូនតិចៗ
«មែនទេ~កូនម៉ាក់ទោះកូនកាត់ទៅលោកប៉ាទាំងអស់តែកូនស្រឡាញ់ម៉ាក់ជាងមែនអត់? »
«ត្រូវហេីយ~ បងក៏ស្រឡាញ់អ្នកម៉ាក់ម្នាក់នេះជាងគេដែរ» ជុងហ្គុកនិយាយហេីយធ្វេីឲ្យជីមីនអៀនមួយរំពេច
«បងហក៎~ » ជុងហ្គុកចូលទៅចាប់ដៃរាងតូចយកមកថេីប
«បងពិតជាអគុណអូន ដែលបង្កេីតគ្រួសារកក់ក្ដៅមួយឲ្យបង»
«អូនទៅវិញទេដែលអគុណបងនោះជុងហ្គុក»
ពួកគេទាំងពីរញញឹមទល់ថ្ងាសគ្នាដោយមានកូនតូចនៅក្នុងដៃ
______Skip_______
1months later
«ជុងហ្គុក~~»
«បាទ~ ទៅហេីយៗ»
«ទឹកដោះគោកូនលឿនឡេីងៗ»
«បាទៗ ណេសអូន» ជុងហ្គុករត់ពីក្រៅមករហ័សហុចកំប៉ុងទឹកដោះគោឲ្យជីមីន
រាងតូចក៏យកទឹកដោះគោបញ្ចុកកូនដែលកំពុងយំទាបះដៃបះជេីង ជីមីនបីយោលទៅមកៗទះគូទតិចៗផងនៅតែយំ
គ្រាន់តែបានដាក់ដល់មាត់ភ្លាមក៏ឈប់យំភ្លែត ជុងហ្គុកញញឹមដេីរទៅជិតកូនកំហូច
«កូនពូជប៉ាចេះណាស់ហេីយក៏ខូចណាស់ដែររករឿងគេពេញផ្ទះតែម្ដងហេីយ» ជុងហ្គុកយកម្រាមដៃទៅអង្អែលចង្កាកូន
«កុំថាឲ្យកូនបងពីតូចខូចលេីសនឹងផង»
«ម៉េចក៏ដឹង~»
«គឺមេដោះប្រាប់អូន»
«គាត់ថាបងខូចណាស់ យំរហូតឲ្យគេប្រលែងលែងជាមួយ ឲ្យគេលួងឲ្យគេធ្វេីឲ្យសេីច ឲ្យតែស្ងាត់តិចមិនបានទេដឹងតែយំហេីយ»
«កុំជឿមេដោះអីបងពីតូចឆ្លាតណាស់ ចេះស្ដាប់បង្គាប់មិនចេះយំរករឿងផ្ដេសផ្ដាសទេ» ជុងហ្គុកនិយាយតែមាត់តែដៃនៅលែងជាមួយកូន
«ចេះស្ដាប់បង្គាប់ហ៊ឹស~ ក្បាលរឹងសឹងអី» ជីមីននិយាយខ្សឹបៗ
«អូននិយាយអី~» ជុងហ្គុកងេីបមុខទៅសួរ
ជីមីនញញឹមក្រវីក្បាលតិចៗ
«អូនអត់បាននិយាយអីទេ»
«មោះឲ្យកូនមកបង អូនឆាប់ទៅងូតទឹកឲ្យបានស្រួលខ្លួនចុះណា»
«អឹម~ អគុណបងសម្លាញ់~» ជីមីនឲ្យកូនទៅជុងហ្គុកហេីយលោទៅថេីបថ្ពាល់គេមួយខ្សឺត
«បងសម្លាញ់ហេស~ បងសម្លាញ់><អូនសម្លាញ់😍 ជុងហ្គុកទន្ទេញពាក្យនេះស្ដាប់ហេីយទ្រង់សប្បាយអរណាស់មេីលទៅ
«កូនឮទេម៉ាក់កូនហៅប៉ាថាបងសម្លាញ់~ ហ៊េីយស្ដាប់ហេីយពេញចិត្តស្ដូកតែម្ដង» ជុងហ្គុកបីកូនរលាក់តិចៗហេីយនិយាយជាមួយកូនដូចគេស្ដាប់បានចឹង
បន្តិចក្រោយជីមីនក៏ចេញពីបន្ទប់ទឹកវិញក្នុងដៃមានកន្សែងកំពុងជូតសក់
«ជុងហ្គុកកូនគេងហេីយហេស»
«ត្រូវហេីយពេលញាំដោះគោហេីយក៏ស្រាប់តែគេងលេីដៃបង បងក៏ដាក់ឲ្យគេគេងទៅ»
«ហឹម~ »
«មោះបងជូតសក់ឲ្យ» ជុងហ្គុកចូលទៅដឹកដៃជីមីនឲ្យចូលអង្គុយលេីកៅអីមុខកញ្ចក់សម្អាង
រាងក្រាស់លូកទាញកន្សែងពីរាងតូចយកមកជូតសក់ឲ្យគេថ្នមៗ
«អូនចាំទេ~ កន្លែងនេះហេីយដែលអូនក្នុងបន្ទប់បងដំបូង?»
«អូនចាំ~ អូននៅចាំទៀតថាអូនធ្លាប់រេីកកាយតុសម្អាងបងឲ្យរាយប៉ាយទៀតផង»
«ហ៊ឹស~ គិតទៅពេលវេលាដែលយេីងជួបគ្នាលេីកដំបូងដូចទេីបនឹងម្សិលមិញចឹង»
«ចាំថាពេលជួបអូនដំបូង បងបានសង្ស័យអូនទៅហេីយ»
«បងបានជួលគេឲ្យស៊េីបពីប្រវត្តិអូនតែមិននឹកស្មានថាគេជាគ្នារបស់អូនដែរសោះ»
«បងមិននឹកស្មានមែនទេ?»
«ត្រូវហេីយ~ បងក៏ចាប់ផ្ដេីមខឹងនឹងអូនហេីយតែងចង់រករឿងធ្វេីបាបអូន»
«ដឹងទេថានៅថ្ងៃនោះ អូនបែកថ្ងាសហូរឈាមទៀតផង»
«បងសុំទោស~»
«កុំរលឹងពីរឿងសោកសៅទៀតអី សំខាន់ឥឡូវពួកយេីងយល់ចិត្តគ្នា ហេីយនៅមានកូនពួកយេីងទៀត»
«ត្រូវហេីយ~ បងស្ទេីរមិនជឿថាអូនមានឈាមជ័រជាអូមេហ្គាសោះ»
«តាមពិតអូនក៏មិនបានដឹងពីរឿងនេះដែរ អូនតែងតែគិតថាខ្លួនឯងជាអាល់ហ្វាស្ទេីរពាក់កណ្ដាលជីវិតហេីយរហូតដល់ពេញវ័យទេីបអូនដឹងថាអូនជាអូមេហ្គា ហេីយអូននឹងទន់ខ្សោយបំផុតពេលនៅជាមួយបង»
«នៅជាមួយបងអូនអាចទន់ខ្សោយគ្រប់ពេល ព្រោះបងនឹងការពារអូនពេញមួយជីវិតនេះ»
«បងសន្យាណា~ »
«អឹម~ បងសន្យា» និយាយរួចរាងក្រាស់ក៏ឱនទៅថេីបមាត់ជីមីនរួចពួកគេក៏បឺតជញ្ជក់មាត់គ្នាយ៉ាងផ្អែមល្ហែម
«អឹម~ ជុង» ជីមីនចាប់ផ្ដេីមឡេីងកម្ដៅក្នុងខ្លួន
«យ៉ាងម៉េចហឹម» ជុងហ្គុកសួរញ៉ាក់ភ្នែកម្ខាងតែនៅតែបន្តឱនមកថេីបកញ្ចឹងកទន់ក្រអូប ឡេីងទៅចង្កាហេីយដល់បបូរមាត់ទន់ល្មេីយ
«អូននៅមិនទាន់ស្រួលខ្លួននៅឡេីយទេ អឹម~ជុង~ឈប់ទៅ»
«បងគ្រាន់តែចង់ថេីបអូនប៉ុណ្ណោះ អូនគិតថាបងចង់ធ្វេីអីហឹម~»
«អូន~តែបេីបងថេីបអូនបែបនេះទៀតគឺ... គឺអូនទ្រាំមិនបាន»
ជីមីននិយាយលឿនៗយកដៃខ្ទប់មុខ
ជុងហ្គុក«........» ប្រពន្ធអញថ្នាក់នឹងផង?
«បានចឹងបងចុះទៅក្រោមហេីយអូនសម្រួលអារម្មណ៍ចុះ» ជុងហ្គុកក៏ប្រឹងទប់សំណេីចហេីយចុះទៅក្រោមបាត់
«ហ៊េីយ~ ខ្មាសគេណាស់លោកអេីយ><
ជីមីននិយាយហេីយយកកន្សែងមកខ្ទប់មុខក្រោយពេលជុងហ្គុកចេញទៅវិញ
ខ្មីនកូនមួយហេីយនៅអៀនប្ដីអារឿងនឹងទៀត
Reader: អត់ដដែល
Admin: mo🦋
Thank for your reading
See you last ep

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now