Part49:សុំរៀបការ

1.9K 183 14
                                    

Morning ☀️
ព្រឹកឡេីងថ្ងៃថ្មីអ្វីៗប្រែប្រួល360ដឺក្រេត្រឹមរយៈពេល១យប់
រាងតូចភ្ញាក់ដឹងខ្លួនបេីកភ្នែកឡេីងតិចៗ ឯថេយ៉ុងដែលគេងជិតនោះក៏ភ្ញាក់ពេលឃេីងរាងតូចស្រវេស្រវ៉ាដោះខ្សែសេរ៉ូមចេញហេីយចុះពីលេីគ្រែ
«ជុងហ្គុក~ ជុង~បងត្រូវតែមិនអី ហ៊ិកៗ~»
«ជីមីន~ ឈប់~» ថេក៏ប្រញ៉ាប់ស្ទុះទៅតាមរាងតូច
«ថេ~តេីជុងហ្គុកនៅឯណា~ គេមិនអីទេមែនទេ! ថេប្រាប់យេីងមកថាគេមិនអីទេ» ជីមីនងាកមកវិញហេីយចាប់ដៃថេសួរ
«ជីមីនពេលនេះគេនៅមិនទាន់ដឹងខ្លួននៅឡេីយទេព្រោះគេហូរអស់ឈាមច្រេីនណាស់»
«ឈាម~ ជុងហ្គុក ជុងហ្គុកត្រូវការឈាមមែនទេ» ជីមីននិយាយទាំងស្លន់ស្លោ
«ត្រូវហេីយ~»
«ចឹង..ចឹងយកឈាមយេីងទៅចាំយេីងបញ្ចូលឲ្យគេ»
«ឯងឆ្កួតទេហី... ឯងនៅខ្សោយខ្លាំងណាស់ហេីយឯងមានផ្ទៃពោះទៀត ទោះចង់បរិច្ចាគក៏ត្រូវតែជាប្រភេទឈាមដូចគ្នាដែរ»
«ឈាមដូចគ្នាហេស~ តេីនរណាមានឈាមដូចជុងហ្គុកទៅ»
«ត្រូវហេីយថេគឺ...គឺបងប្រុសគេ.. យ៉ុនហ្គីត្រូវហេីយឆាប់ទាក់ទងទៅគាត់ភ្លាមទៅ» ជីមីននិយាយហេីយថេយ៉ុងក៏បញ្ជាឲ្យកូនចៅរបស់ខ្លួនទាក់ទងទៅមីនយ៉ុនហ្គីដែលជាបងប្រុសរបស់ជុងហ្គុកជាបងប្អូនបង្កេីតប្រាកដជាមានប្រភេទឈាមដូចគ្នាមិនខានពេលនោះជុងហ្គុកនឹងអាចជួយសង្គ្រោះបាន
________skip_______
ទីត ទីត...📈📈
ពេលនេះក្នុងបន្ទប់សង្គ្រោះជុងហ្គុកគេងស្ងៀមទ្រឹងនៅលេីគ្រែដោយមានបំពាក់អុកស៊ីសែន
រាងតូចមេីលទៅក្រៅកញ្ចក់ថ្លាទឹកភ្នែកស្រក់ចុះដោយមិនដឹងខ្លួនថេនៅឈរម្ខាងក៏ពិបាកចិត្តមិនចាញ់ជីមីនគេក៏មិនសប្បាយចិត្តពេលជីមីនក្លាយជាចឹងដែរ
«ជីមីន~~» ភ្លាមនោះសម្លេងស្បែកជេីងលាន់ឮពីចម្ងាយនិងសម្លេងស្រែកហៅធ្វេីឲ្យរាងតូចរំភេីបជាខ្លាំងពេលឃេីញវត្តមានយ៉ុនហ្គីមកដល់តែថាគេមិនមែនមកតែឯងឡេីយ
«អ្នកប្រុសធំ~» ជីមីនរំភេីបជាខ្លាំងហេីយរត់ទៅរកគេ
«ពេលនេះគ្រូពេទ្យនៅឯណា» គ្រាន់តែមកដល់ភ្លាមយ៉ុនហ្គីប្រញ៉ាប់សួររកពេទ្យដេីម្បីបញ្ចូលឈាមឲ្យជុងហ្គុក
«ចាំខ្ញុំទៅតាមឲ្យ» ថេក៏ប្រញ៉ាប់រត់ទៅតាមពេទ្យ
«មិនបាច់បារម្ភទេពេលនេះបងប្រុសគេមកហេីយ» រាងតូចមុខគួរឲ្យស្រឡាញ់គឺហូប៊ីយេីងនឹងគេចូលទៅចាប់ដៃរាងតូចឲ្យអង្គុយហេីយនិយាយលួងលោមគេរឿងទាំងអស់របស់ជុងហ្គុកគេបានដឹងអស់ទៅហេីយចំណែកឯអ្នកដែលអង្គុយជាមួយគេពេលនេះច្បាស់ជាក្មេងម្នាក់ឈ្មោះជីមីននោះហេីយ
«ឯងគឺជីមីនមែនទេ»
«បាទ~ គឺខ្ញំ បងប្រុសជា...»
«ខ្ញុំឈ្មោះហូស៊ុកជាបងថ្លៃរបស់ជុងហ្គុកក៏ប្រហែលជាបងថ្លៃឯងដែរ»
«បងថ្លៃ! ចឹងបងនិងអ្នកប្រុសធំគឺ...»
«ត្រូវហេីយពួកយេីងរៀបការរួចហេីយ»
«គ្រូពេទ្យមកហេីយបងទៅសិនហេីយ ចំណែកឯជីមីនកុំបារម្ភអីបងនឹងជួយជុងហ្គុបាន»
«អគុណហេីយ~» និយាយរួចយ៉ុនហ្គីក៏ចូលទៅក្នុងបន្ទប់គ្រូពេទ្យក៏ចាប់ផ្ដេីមធ្វេីការបញ្ចូលឈាម
_______30mn later_______

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now