Part13: ❤️យេីងស្រឡាញ់ឯង❤️

2.5K 194 1
                                    

បន្ទាប់ពីញាំអាហាររួចពួកគេក៏ធ្វេីដំណេីរត្រលប់មកក្រុមហ៊ុនវិញ

Jk company
«នៅចាំទីនេះហេីយ» jkក៏ដេីរចូលទៅក្នុងក្រុមហ៊ុន
បន្តិចក្រោយjkចេញមកវិញជាមួយសំណុំឯកសារនៅក្នុងដៃមួយច្បាប់ ប្រហែលសំខាន់ហេីយទេីបគេត្រូវទៅយកផ្ទាល់បែបនេះ
«លោកប្រុសយេីងទៅណាទៀត?» jm
«យេីងត្រឡប់ទៅផ្ទះវិញ» jk

នៅតាមផ្លូវ ————
កំពុងតែជិះៗស្រាប់តែjmងាកមេីលតាមកញ្ចក់ឡានក៏ឃេីញម៉ូតូមួយនោះជិះតាមទៀតហេីយ ពួកវាមានគ្នា២នាក់ពាក់មួកខ្មៅខោអាវខ្មៅទាំងអស់ ប្រាកដថាពួកវាមានបំណងមិនល្អហេីយ

«លោកប្រុសខ្ញុំឃេីញម៉ូតូនោះតាមយេីងទៀតហេីយ» jmងាកទៅប្រាប់jk
«អង្គុយឲ្យស្ងៀមទៅ» jk

«អេ បាត់ទៅណាហេីយ» រាងតូចងាកទៅមេីលម្ដងទៀតស្រាប់តែបាត់លែងឃេីញ ប៉ុន្តែ....
ផាំង 💥
អាយ~~

គ្រាប់កាំភ្លេីងបាញ់ចំកញ្ចក់ឡានបែកខ្ចាយ ម៉ូតូនោះស្រាប់តែលេចឡេីងកៀកប្រកិតនឹឡានjkទៅហេីយ
Jkប្រញាប់ថែមល្បឿនឡាន ដៃទាញខ្លួនតូចឲ្យមកក្រោមទ្រូង ការពារគេ ដៃម្ខាងទៀតប្រឹងបង្វែរចង្កូត

«អាឡូ Sunប្រញាប់មេីលGPS ហេីយតាមរកយេីងឥឡូវនេះ យេីងមិនដឹងថាទីនេះជាកន្លែងណាទេ ពេលនេះយេីងកំពុងគេតាមបាញ់» និយាយរួចjkទម្លាក់ទូរសព្ទ័ចុះ គេប្រញាប់បេីកថតឡានហូតយកកាភ្លេីងខ្លីខ្មៅដែលគេតែងដាក់តាមចេញមក រួចបាញ់ត្រឡប់ទៅវិញ

jkប្រេីជំនាញរបស់ខ្លួន១គ្រាប់ត្រង់ភ្លឹងចំកង់ម៉ូតូនោះផ្ទុះបែកម៉ូតូនោះក៏ផ្លោងរមៀលធ្លាក់ផ្លូវបាត់
ងាកមកjmពេលនេះវិញ ជាមួយរឿងបាញ់បោះអីហ្នឹងគេស៊ាំទៅហេីយ គ្មានអ្វីត្រូវខ្លាចនោះទេ តែថាjkឱនគេមិនឲ្យងេីបមុខសោះ

«យ៉ាងមិចហេីយលោកប្រុស» jmសួរពេលរាងក្រាសប្រលែងខ្លួនគេវិញ
«អស់អីហេីយ» jk

«នេះដៃឯងត្រូវរបួសមែនទេ តេីវាត្រូវនឹងអី» jkក្រឡេកភ្នែកស្រាប់តែឃេីញដៃស្ដាំjmមានឈាម
«អរ រឿងតូចតាចទេ វាមិនអីទេ»jm
«យេីងសួរថាត្រូវនឹងអី» jkស្រែកឲ្យjmរួចប្រញាប់ឈប់ឡាន(ដឹងហេីយថាបារម្ភ)
«ប្រហែលមុតត្រូវអំបែងកញ្ចក់ហេីយ» jm
Jkបេីកថតឡានយកបង់រុំរបួសសំឡី និងទឹកអាល់កុលលាងរបួសឲ្យគេ

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now