Part37: កូន??

2.3K 188 40
                                    

Morning ⛅️

«ជុងហ្គុក~~» រាងតូចញញឹមរីករាយពេលឃេីញ
មនុស្សប្រុសជាទីស្រឡាញ់ចុះមកពីលេីបន្ទប់
ឯជុងហ្គុកឃេីញជីមីនដេីរមកជិតខ្លួនក៏ធ្វេីជាដេីរចេញទៅម្ខាងធ្វេីមិនដឹងមិនឃេីញដូចរាងតូចនឹងមិនមានវត្តមាននៅទីនេះចឹង😕

«អូនមានរឿងចង់សុំ» រាងតូចពោលពាក្យសុំទាំងពេបមាត់ពេបកហេីយដេីរទៅតាមក្រោយជុងហ្គុកជាប់
ជីមីនដេីរឱនមុខចុះតាមក្រោយដូចជាស្រមោលរបស់ជុងហ្គុករហូតមិនចាប់ភ្លឹកពេលគេឈប់ហេីយងាកមកធ្វេីឲ្យក្បាលបុកជាមួយដេីមទ្រូងហាប់ណែនរបស់ជុងហ្គុកទៅវិញ
«អ៊ូយ~~» ជីមីនយកដៃអង្អែលថ្ងាសខ្លួនតិចៗ
«ដេីរមិនចេះមេីល» ជុងហ្គុកស្ដីឲ្យជីមីនមុននឹងដាក់ខ្លួនអង្គុយចុះលេីសាឡុង
«មានការអីចង់សុំយេីង» រាងក្រាស់ចោទសួរទាំងទឹកមុខមិនរីក រាងតូចឈរនៅម្ខាងក៏ពិបាកហាមាត់សុំ

«គឺ... គឺអូនសុំទៅជួបមិត្តភក្តិ» ជីមីននៅឈរអេះដៃនៅកៀនម្ខាង
«គិតថាយេីងព្រមដែរទេ? រាងក្រាស់ចោទសួរទាំងញញឹមស្ងួត
«ជុង~ អូនមិនដែរសុំបងរឿងអីទេ តែលេីកនេះឲ្យអូនបានទៅជួបគេបានម្ដងផង ពួកយេីងបែកគ្នាយូរមកហេីយមិនដែរបានទាក់ទងគ្នាសោះ ហេីយពួកយេីងក៏មានរឿងត្រូវនិយាយគ្នាដែរ» រាងតូចនិយាយរៀបរាប់ប្រាប់ជុងហ្គុកដោយសម្លឹងចំភ្នែកគ្នា
«ជា គីមថេយ៉ុងមែនទេ? រាងក្រាស់សុខៗនិយាយសួរនាំ
«ម៉េចក៏បងដឹង! ជីមីនលាន់មាត់ភ្ញាក់ផ្អេីលពេលជុងហ្គុកស្គាល់ថេដែរ
«គ្រប់យ៉ាងរបស់ឯងយេីងដឹងទាំងអស់នឹង» រាងក្រាស់និយាយទាំងលេីកកាហ្វេមកក្រេបបន្តិច
«យេីងអនុញ្ញាតិ»រាងក្រាស់តប      មុនពេលដេីរចេញទៅបាត់ ទុកឲ្យជីមីននៅនឹកឆ្ងល់ក្នុងចិត្ត

ថេយ៉ុងបានដឹងពីរឿងដែរជីមីនលាលែងពីដំណែងហេីយទេីបគេចង់ជួបជីមីនសួរឲ្យបានច្បាស់ពីរឿងនេះ តេីរយៈពេលប៉ុន្មានខែមកនេះជីមីនបានជួបរឿងអ្វីខ្លះទៅ
ពេលវេលាថ្ងៃត្រង់ប្រហែលម៉ោង១រសៀលជីមីនរៀបចំខ្លួនចេញទៅជួបថេដោយជិះតាក់ស៊ី

ដេីរមកដល់មុខផ្ទះជីមីនហៅតាក់ស៊ីហេីយឡេីងជិះទៅបាត់
«តាមដានជីមីនឲ្យជាប់ឮទេហេីយកុំភ្លេចថតសកម្មភាពពួកគេផង» មិនប្រាប់ក៏ដឹងថាជានរណាដែរកំពុងនិយាយនេះដែរ
_____15 minutes later_____

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now