Eps.1: ជួបគ្នាជាថ្មី

3.8K 257 1
                                    

             ធ្មេចបើកៗតែមួយប្រ៉ព្រិចភ្នែកសោះវាកន្លងមួយឆ្នាំទៅហើយដែលជុងហ្គុកនិងថេយ៉ុងលែងលះគ្នា។ ជីវិត របស់ពួកគេបានផ្លាស់ប្ដូរទាំងស្រុងបន្ទាប់ពីបែកគ្នាអស់រយៈពេលមួយឆ្នាំ។ ជុងហ្គុកបានក្លាយជាCEOវ័យក្មេង របស់ក្រុមហ៊ុនសម្លៀកបំពាក់មួយយ៉ាងធំនៅទីក្រុងសេអ៊ូល។ រូបសម្បត្តិរបស់គេក៏បានផ្លាស់ខុសពីកាលមុនសឹង តែពាក់កណ្ដាល។ គេកាន់តែមានរូបរាងស្រស់សង្ហារទាក់ទាញបានស្រីគ្រប់ៗរូបមិនថាតារា កូនលោកមន្ត្រីណា ទេក៏លង់ស្រឡាញ់គេងើបក្បាលមិនរួចដល់ថ្នាក់មកថ្វាយខ្លួនឲ្យគេដល់កន្លែងទៀត ផង។ ជុងហ្គុកក៏មិនមែនជា ជុងហ្គុកចរិកពីមុនដែរគេពេលនេះក្លាយឈ្មោះជាផ្លេរ៍ប៊យ មុខទន្សាយស៊ីស្រីមិនរើសឲ្យតែស្អាត ស៊ីហើយបោះ ចោលដូចក្រដាសជូតមាត់អញ្ចឹង។ ទោះជាដឹងបែបនេះក្ដីក៏ពួកនាងៗអស់នោះនៅតែតោងទាមថ្វាយខ្លួនឲ្យគេដដែល។

          បើនិយាយពីរាងតូចវិញក៏មិនខុសពីជុងហ្គុកប៉ុន្មានឡើយ គេផ្លាស់ប្ដូររូបរាងស្ទើរតែទាំងស្រុង ស្អាតក៏ ស្អាត សាច់ក៏សខ្ចីញេញដូចបណ្ដូលចេកអញ្ជឹង មិនតែប៉ុណ្ណោះក៏សិចស៊ីជាងមុនដែរ។ មិនថាប្រុសមិនថាស្រី ឲ្យតែបានឃើញគេហើយដឹងតែងើបក្បាលមិនរួចតែម្ដង។ ពេលនេះថេយ៉ុងក៏មានដំណែងជាអ្នកឌីសាញនឺរ៍ម៉ូដខោអាវ ដ៏ឆ្នើមជាងគេប្រចាំឆ្នាំផងដែរ។ គេនិងជុងហ្គុកមិនដែរបានទាក់ទងគ្នាទេ សុខទុក្ខគ្នាយ៉ាងណាក៏ពួកគេមិនបានដឹងដែឬ ព្រោះថេយ៉ុងបានចេញទៅចាប់ផ្ដើម ជីវិតថ្មីនៅប្រទេសស្វីសក្រោយពីលែងលះគ្នាបានមួយថ្ងៃ។ ហើយថ្ងៃនេះក៏ជាថ្ងៃដែលគេត្រូវត្រឡប់មកវិញដែរ បន្ទាប់ពីចាកចេញទៅអស់រយៈពេលមួយឆ្នាំពេញ។

❋❋❋

            ង៉ឺត!!!! សម្លេងចាប់ហ្វ្រាំងឡានលាន់ឡើងខ្ទរនៅខាងមុខក្រុមហ៊ុនសម្លៀកបំពាក់មួយយ៉ាងធំ។ កម្លោះសង្ហារអគ្គនាយក ជែភីខេ គ្រុប កំពុងតែឈានជើងចុះពីលើរថយន្តដ៏ទំនើបមួយគ្រឿងដែលជាសេរីចុងក្រោយរបស់គេ ដើរចូលមកក្នុងក្រុមហ៊ុនក្នុងដំណើរយ៉ាងហំហាន ពោរពេញទៅដោយរិទ្ធអំណាច។ បុគ្គលិកនាំគ្នាអោនក្បាលគោរពគេគ្រប់គ្នាតែមិនហ៊ានងើបមើលមុខគេឡើយ។ អ្នកណា ក៏ដឹងដែលថាក្នុងម៉ោងការងារបែបនេះជុងហ្គុកជាមនុស្សម្នាក់ដែលម៉ឺងម៉ាត់និងម៉ត់ចត់ខ្លាំងណាស់។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now