Eps.28:ម៉ាក់អាចបាត់បង់ប៉ាកូនបាន តែម៉ាក់មិនអាចបាត់បង់កូន បានទេ

1.9K 128 0
                                    

            ព្រះចន្ទនៅតែបន្តរះជះពន្លឺកាន់តែខ្លាំងមកភពផែនដីនៅពេលដែលម៉ោងកាន់តែឈានចូលពាក់កណ្ដាល អាធ្រាត្រ។ កម្មវិធីជប់លាងទទួលកូនរបស់ថេ ទើបតែបញ្ចប់ទៅមុននេះដែរទេ។ បើនិយាយពីម្នាក់ៗវិញស្រវឹងឲ្យ ឡើងជោគខ្លួនអស់ហើយ មិនមែនផឹកធម្មតាទេ គឺងូតតែម្ដង។ តែរាងក្រាស់គេមិនបានផឹកច្រើននោះទេ ព្រោះតែ ថេកំពុងតែមានកូន គេខ្លាចថាបើគេផឹកស្រវឹងទៅថេអាចនិងពិបាកនៅមើលថែគេ ហើយបើសិនជាកូនគេធ្វើទុក្ខ មិនស្រួលខ្លួនដូចមុនៗនោះបានអ្នកណាមើលគេទៅ ចឹងហើយទើបគេផឹកតែបន្តិចប៉ុណ្នោះ។

"ជុង!!!" ថេយ៉ុងបន្លឺសំនៀងហៅអ្នកដែលកំពុងតែឈរអោបគេពីក្រោយយ៉ាងណែនសឹងតែដកដង្ហើមមិនរួច ក្រោមអាកាសធាតុដែលចេះតែចុះត្រជាក់ទៅតាមពេលវេលារបស់វា។ ពេលនោះម៉ោងប្រហែល១១ទៅហើយ តែពួកគេទាំងពីរនាក់មិនទាន់ចូលគេងនៅឡើយនោះទេ ខណៈពេលដែលមនុស្សម្នាចូលគេងស្ងាត់អស់ទៅហើយ តែថេយ៉ុងបែរជាអូសជុងហ្គុកឲ្យមកឈរមើលផ្កាយនៅរានហាលមុខបន្ទប់ពីរនាក់គេទៅវិញ។ (ពួកគេទាំងពីរគេង នៅផ្ទះប៉ាម៉ាក់របស់ជុងហ្គុក ដោយសារតែវាយប់ទើបគាត់មិនហ៊ានឲ្យពួកគេធ្វើដំណើរទៅវិញ ខ្លាចថាអាចនិង មានរឿងមិនល្អកើតឡើង ទើបឃាត់ឲ្យគេទីនេះមួយយប់)

"បាទ!!!" ជុងហ្គុកឆ្លើយយ៉ាងស្រទន់មុននិងបន្ថែមកម្លាំងដៃអោបថេកាន់តែណែនជាងមុន ខ្លាចថាថេអាចរងារ។ ទោះជាមានកន្សែងមួយគ្រប់ពីលើខ្លួនប្រាណរបស់ពួកគេទាំងពីរក៏អាចមិនកក់ក្ដៅដូចការអោបរបស់គេដែរ។

"អូនអរគុណបងខ្លាំងណាស់ សម្រាប់រឿងនៅថ្ងៃនេះ" ថេយ៉ុងបែរមុខមកសម្លឹងចំកែវភ្នែករបស់រាងក្រាស់។ ថ្ងៃ នេះជុងហ្គុកពិតជាធ្វើឲ្យគេរំភើបខ្លាំងណាស់ គេមិននឹកស្មានថារាងក្រាស់និងសុំគេរៀបការជាលើកទីពីរនោះទេ។

"មិនបាច់អរគុណបងអីទេ....បងស្រឡាញ់ទើបបងធ្វើបែបនេះដាក់មនុស្សដែលបងស្រឡាញ់ ហើយម្នាក់នោះ គឹមានតែអូននោះទេ ប្រពន្ធសម្លាញ់របស់បង" ជុងហ្គុកចាប់ក្រសោបមុខរបស់ថេយ៉ុងពោលយ៉ាងផ្អែមល្ហែមប្រា​ប់ ទៅរាងតូចពីចិត្តរបសគេ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now