Eps.7: យើងធ្វើជាមិត្តនិងគ្នា

2.3K 156 6
                                    

          អ៊ីលឡិចអង្គុយជូតរបួសដៃឲ្យរាងក្រាស់ដែលអង្គុយដូចគ្មានវិញ្ញាណនៅលើសាឡុង។ ភ្នែកទាំងគូរគេឡើង ក្រហមដោយសារតែយំខ្លាំងពេកមុននេះ ទម្រាំតែលួងឲ្យមកជូតរបួសបានអ៉ិលឡិចសឹងតែដាច់ខ្យល់ងាប់ទៅ ហើយ។

         "រួចហើយBoss ខ្ញុំគិតថាBossទៅសម្រាកនៅផ្ទះសិនទៅល្អទេទុកការងារឲ្យខ្ញុំធ្វើជំនួសក៏បាន" ជុងហ្គុកមិន និយាយគេគ្រាន់តែងក់ក្បាលតិចៗហើយក៏យកសោឡានដើរចេញទៅ។

        "ឲ្យខ្ញុំជូនទៅទេBoss"

         "មិនបាច់ទេ ខ្ញុំទៅខ្លួនឯងបាន" ថាហើយជុងហ្គុកក៏ដើរចេញទៅបាត់ទៅ។ គេមិនបានទៅផ្ទះនោះទេ តែគេបែរជា បើកឡានសម្ដៅទៅក្លឹបទាំងព្រឹកតែម្ដង។ គេអង្គុយញ៉ាំស្រាតែម្នាក់ឯងនៅក្នុងបន្ទប់អស់ជាច្រើនដប។

         "ហេតុអីក៏អូនមិនយល់ពីចិត្តបងបែបនេះថេ បងស្រឡាញ់អូនខ្លាំងណាស់ដឹងទេ ហេតុអីក៏អូនធ្វើបែបនេះដាក់បង អូនឲ្យបងទុកអូនត្រឹមជាមិត្ត បងធ្វើមិនបានទេ ស្ដាប់បានទេ អូនស្ដាប់បានទេ គីម ថេយ៉ុង" ជុងហ្គុកស្រែកយំរៀប​ រាប់ពីអារម្មណ៍របស់ខ្លួនទាំងសម្លេងង៉ុលៗតិចៗដោយសារតែស្រវឹង។ អារម្មណ៍ដែលយើងស្រឡាញ់អ្នកណាម្នាក់ ខ្លាំងតែចុងក្រោយបែរជាគេទុកយើងឲ្យនៅត្រឹមជាមិត្តតើអ្នកណាដែលមិនចេះឈឺ មិនចេះយំ? គេស៊ូទ្រាំឲ្យថេជេរ ស្ដីឲ្យគេក៏គេមិនចេញ ព្រោះតែចង់បង្ហាយឲ្យថេដឹងថាគេស្រឡាញ់ថេខ្លាំងប៉ុណ្ណា ចង់ត្រូវរ៉ូវជាមួយថេវិញខ្លាំង ប៉ុណ្ណា? តែអ្វីដែលថេឲ្យមកគេវិញគឺត្រឹមតែក្ដីអស់សង្ឃឹម។ គេឈឺស្ទើរតែធ្លាយទ្រូងបាត់ទៅហើយនៅតែដែលឮ សម្ដីរបស់ថេដែលនិយាយម្សិលមិញថារវាងពួកគេវាមិនអាចលើសពីមិត្តបាននោះទេ។ តើមានអ្នកណាខ្លះដែល យល់អារម្មណ៍គេនៅពេលនេះ? គេដឹងថាគេខុសដែលទៅលេងស្រីនៅយប់នោះ តែមកពីគេខូចចិត្តជាមួយថេ ទើបគេធ្វើបែបនេះ តែគេក៏មិនបានទុកស្រីទាំងនោះសំខាន់លើសថេឡើយ។ គេមិនដែលបែងចែកក្ដីស្រឡាញ់ ឲ្យទៅពួកនាងនោះទេ គ្រប់យ៉ាងវាគ្រាន់តែចំណងតណ្ហាមួយពេលតែប៉ុណ្ណោះ។ បេះដូងរបស់គេមានតែថេម្នាក់ តែប៉ុណ្ណោះ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now