Eps.6: គីម ថេយ៉ុងជារបស់យើងតែម្នាក់គត់

2.5K 176 4
                                    

       បន្ទាប់ពីឡើងឡានបើកចេញពីរាងក្រាស់មកថេយ៉ុងក៏បាននាំជីមីនមកCondoរបស់ខ្លួន ព្រោះជីមីនទើបតែ មកដល់ប្រហែលជាគេមិនទាន់រកបានកន្លែងស្នាក់នៅនោះទេ។ តែគេគិតខុសហើយជីមីនបានទាក់ទងមកកូនចៅ រកកន្លែងឲ្យគេនៅរួចហើយ តែគេមិននិយាយប្រាប់ថេ ដោយសារតែគេចង់មានពេលនៅក្បែរថេឲ្យច្រើនៗតាម ដែលអាចធ្វើបាន(ចង់នៅជិតក្រាស់)។

      "បងទៅអង្គុយនៅលើសាឡុងសិនទៅខ្ញុំទៅផ្លាស់សម្លៀកបំពាក់មួយភ្លែតចេញមកវិញខ្ញុំនិងធ្វើម្ហូបបញ្ចេញស្នាដៃឲ្យបងបានភ្លក់ម្ដង" ថេនិយាយទាំងញញឹមទៅជីមីនដែលដាក់ខ្លួនអង្គុយនៅលើសាឡុង។

       "Ok ទៅឲ្យលឿនទៅចឹងបងឃ្លានភ្លក់ម្ហូបស្នាដៃថេខ្លាំងណាស់" JM

        "បាទ ចាំមួយភ្លែតណា" ថេយ៉ុងក៏ប្រញាប់រត់ទៅផ្លាស់សម្លៀកបំពាក់ស្លៀកពាក់ធម្មតា រួចក៏ចេញមកវិញចាប់ផ្ដើម ធ្វើម្ហូបឲ្យជីមីនញ៉ាំដោយមានជីមីនជាជំនួយការចាំហុចនេះហុចនោះឲ្យគេ។

          30 នាទីក្រោយមកអាហាររបស់ពួកគេក៏បានចម្អិនរួចរាល់ហើយអស់ក៏នាំគ្នាលើកយកមកដាក់ញ៉ាំនៅលើតុ មាន ទាំងកែវស្រាក្រហមមកញ៉ាំជាមួយទៀតក្រោយពន្លឺភ្លើងទៀនដែលថេយ៉ុងបានដុតយ៉ាងរូ៉ម៉េនទិចប្រៀបដូចជាគូរស្នេហ៍កំពុងតែDateជាមួយគ្នាយ៉ាងអញ្ចឹង។

          "ថេយ៉ុងញ៉ាំឲ្យច្រើនៗទៅណា ក្រែងលោបានលូតកម្ពស់ជាងនេះ" ជីមីនចាប់បន្លែដាក់នៅក្នុងចានរបស់ថេ ហើយនិយាយប្រាប់គេរបៀបញ៉ោះ។

          "ខ្ញុំខ្លាចតែមិនទាន់បានលូតកម្ពស់ផងតែបែរជាធាត់លើសដើម ដោយសារបងនេះហើយ"

         "យ៉ាងមិចខ្លាចគ្មានអ្នកណាយកមែនទេ? អាកូនស្វាកំហូច"JM

         "ក៏ខ្លាចខ្លះដែរហ្នឹង ព្រោះគ្មានអ្នកណាមកស្រឡាញ់មនុស្សធាត់ៗនោះទេ សម័យឥឡូវនោះ"

         "កុំភ័យអីទោះជាថេធាត់ប៉ុណ្ណាក៏ថេនៅតែស្អាតនិងគួរឲ្យស្រឡាញ់ជាកូនស្វាកំពូលរពឹសដដែលហ្នឹង បើថាគ្មាន អ្នកណាយកថេនោះ ក៏នៅមានបងម្នាក់ដែរដែលតាមយកថេទោះថេធាត់ដូចមេជ្រូកក៏ដោយ" ជីមីននិយាយ ធម្មតារបៀបលេងសើចតែក៏បន្លំមែនដែរ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now