Eps.34:សុំទោសណា

1.9K 117 0
                                    

@Skip

#Yoongi scene

"ចាំបងណាជីមីន!!!បងទៅរកអូននិងកូនហើយ..." រាងក្រាស់បន្លឺឡើងនៅក្នុងចិត្តកែវភ្នែករំពៃមើលទៅក្រៅបង្អួច ខណៈពេលដែលយន្តហោះកំពុងតែរត់បង្ហើបខ្លួនបន្តិចម្ដងៗឡើងទៅលើអាកាស។ ក្នុងចិត្តបន់តែឲ្យគេឆាប់បាន ទៅដល់កន្លែងដែលរាងតូចកំពុងតែនៅភ្លាមៗនោះទេ ព្រោះតែចិត្តនេះវានឹកចង់ឃើញចង់ជួបមុខរាងតូចស្ទើរតែ ដាច់ខ្យល់ស្លាប់ទៅហើយ តែគ្រប់យ៉ាងវាមិនអាចឡើយ គិតបានត្រឹមតែគិត!!!

         ថេយ៉ុងបានប្រាប់ថាជីមីនអាចនិងមករកមិត្តភក្ដិម្នាក់ទៀតដែលគេនិងជីមីនស្រឡាញ់រាប់អានដូចជាបង ប្អូនយ៉ាងអញ្ចឹង។ តែគេមិនប្រាកដមួយរយភាគរយនោះទេថាជីមីនអាចនិងទៅទីនោះឬអត់?? តែបានតាមការ ស្មានការស្មានជីមីនប្រាកដជានៅទីនោះ ព្រោះថាជីមីនគេមិនសូវមាន​មិត្តដែលរាប់អានជិតស្និទ្ធដូចគេនិងប្រុស ម្នាក់នោះឡើយ។ ហេតុនេះគេមិនអាចទៅរកអ្នកណាបានឡើយ ក្នុងអំឡុងពេលបែបនេះ។

          គ្រាន់តែទទួលដំណឹងបានភ្លាម មិនបង្អង់យូរនាយក៏ប្រញាប់ទាក់ទងឲ្យកូនចៅរៀបជើងយន្តហោះ ហោះចេញទៅប្រពន្ធនិងកូននៅរយៈពេល២០នាទីទៀត។ ក្នុងចិត្តនឹកអររំភើបពេកក្រៃ​ ព្រោះតែជិតបានជួប ប្រពន្ធនិងកូនគេហើយ តែចិត្តមួយទៀតក៏នឹកគិតបារម្ភថាគេអាចនិងលួងតាមលួងរាងតូចដោយរបៀបណា។

______________________

#Jimin scene

"ហ្យុងហ៎ា!!!" សម្លេងតូចឆ្មារបស់អ្នកម្ដាយវ័យក្មេងបន្លឺឡើងបន្លឺក៏ឡើងហៅអ្នកជាបងដែលកំពុងតែឈររៀប ចំសម្ភារៈដាក់លើទូតាមកន្លែងរបស់វា។ ម្នាក់នោះគ្មានអ្នកណាក្រៅពីរាងតូច ផាក ជីមីនយើងនោះទេ។ បន្ទាប់ពី រត់ចេញពីរាងក្រាស់មករាងតូចក៏បានរត់មករកអ្នកជាមិត្តដែលស្រឡាញ់រាប់អានគ្នាដូចបងប្អូន ដើម្បីសុំស្នាក់នៅ ជាមួយមួយរយៈ។ វាពិតជាមិនខុសពីអ្វីដែលថេយ៉ុងបានគិតពិតមែន!!!

"អ៎ា ជីមីន ចេញមកធ្វើអី??ហ្យុងប្រាប់ឲ្យនៅអង្គុយនៅខាងក្នុងមិចមិនស្ដាប់ ពោះធំប៉ុណ្នាណីហើយនៅដើររហេត រហូតបែបនេះទៀត" នាយកម្លោះបែរមកនិយាយថាឲ្យរាងតូច តែក្នុងន័យបារម្ភពីគេតែប៉ុណ្នោះ។ ពោះជីមីនវាធំ ខ្លាំងណាស់​​តែមិនដល់ថេនោះទេ ហេតុនេះទើបគេមិនឲ្យជីមីនដើរច្រើន ព្រោះខ្លាចថាគេមិនប្រយ័ត្នអាចប៉ះពាល់ ដល់កូនក្នុងផ្ទៃ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now