Eps.20:ទីបំផុតខ្ញុំក៏ក្លាយជាចន ថេយ៉ុងម្ដងទៀត

2.4K 128 0
                                    

@Skip

#Afternoon

"អូនភ្ញាក់ហើយមែនទេ?" គ្រាន់តែឃើញរាងតូចភ្ញាក់ពីដំណេកភ្លាម ជុងហ្គុកក៏ប្រញាប់ដើរមកអង្គុយជិតគេសួរនាំ គេភ្លាមតែម្ដង។ ឯអ្នកដែលទើបតែងើបបើកភ្នែកមកនោះ ក៏មិនបានមាត់តបនិងគេវិញដែរ តែគេបែរជាបែរមុខ គេចចេញពីជុងហ្គុក ហើយព្យាយាមទប់ខ្លួនងើបអង្គុយ។

"អូនឃ្លានហើយឬនៅ? នេះបបរ បងទើបតែទៅចម្អិនឲ្យអូនមុននេះទេ ឆាប់ញ៉ាំទៅទាន់នៅក្ដៅណា ម៉ោះហាមាត់ មកបងបញ្ចុកអូន" ​ជុងហ្គុកលើកាន់ចានបបរដែលកំពុងតែនៅក្ដៅនោះ ដួសវាយកមកផ្លុំតិចៗឲ្យវាចុះត្រជាក់ ហើយក៏យកវាមកបញ្ចុកថេ តែថេមិនបានហាមាត់ទទួលយកបបរដែលគេបញ្ចុក ឬក៏និយាយអីផ្សេងទៀតនោះទេ គេបែរមុខគេទៅម្ខាងគេចពីរាងក្រាស់។

"នេះថេនៅខឹងបងទៀតមែនទេ? បងសុំទោសណា បងមិនចង់ធ្វើបែបនេះនោះទេ តែមកពីអូនរឹងរូសជាមួយបង ពេកតើបបងធ្វើបែបនេះ កុំខឹងបងអីណា បងខុសបងសុំទោស" ជុងហ្គុកដាក់ចានបបរចុះទៅលើថាសវិញ មុននិងបែរមកកាន់ដៃនិយាយជាមួយថេវិញទាំងទឹកមុខស្រពោន។

"វៃក្បាលហើយអង្អែលខ្នងចឹងហេ៎ស គិតថាខ្ញុំព្រមអត់ទោសឲ្យលោកឬ?" ថេងាកមកតបជាមួយគេក្នុងន័យឌឺដង

"ឲ្យបងធ្វើយ៉ាងមិចទើបអូនយល់ព្រម អូនប្រាប់បងមក បងនិងធ្វើតាមអូនទាំងអស់ ឬក៏អូនឲ្យបងទៅស្លាប់ក៏បាន ឲ្យតែអូនយល់ព្រមលើកលែងទោសឲ្យបង"

"ទៅស្លាប់ទៅចឹងបើលោកចង់បានការអតភ័យទោសពីខ្ញុំមែន" ថេយ៉ុងតបហីៗបញ្ជួសរាងក្រាស់ឲ្យធ្វើតាមសម្ដី ដែលរាងក្រាស់បានននិយាយមុននេះ។ កាលបើបានសស្ដាប់ឮពាក្យបញ្ជួសពីមាត់របស់រាងតូចហើយ ជុងហ្គុកក៏ ស្ទុះវឹងទៅទាញកាំភ្លើងខ្លីដែលគេបានទុកវានៅក្នុងនោះទាញវាចេញមកយកមកផ្ជុងនិងក្បាលរបស់ខ្លួន។

"បានបើវាជាតម្រូវការរបស់អូន តែមុននឹងបងស្លាប់ទៅអូនត្រូវចាំថា បងនៅតែស្រឡាញ់អូនតាំងពីជួបអូនដំបូង រហូតមកដល់ពេលនេះបងនៅតែស្រឡាញ់អូនដូចដើម ស្រឡាញ់ខ្លាំងទៀតផង ទោះជាយើងធ្លាប់លែងលះគ្នា ហើយក្ដី តែក្ដីស្រឡាញ់បងចំពោះអូនមិនដែលប្រែប្រួលឡើយ បងស្រឡាញ់អូនខ្លាំងណាស់គីម ថេយ៉ុង បើមាន ជាតិក្រោយបងនិងផ្សងជួបអូនម្ដងទៀតទោះជាអូនស្អប់បងមិនស្រឡាញ់បងវិញក៏ដោយ លាហើយ" ជុងហ្គុក ធ្វើការនិយាយផ្ដែផ្ដាំថេយ៉ុងជាលើកចុងក្រោយ មុននិងរាកៃកាំភ្លើងបាញ់បញ្ចប់ជីវិតខ្លួនឯងនៅចំពោះមុខមនុស្ស ដែលគេស្រឡាញ់ស្មើជីវិត។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now