Eps.18:កញ្ច្រោងតូច

1.7K 109 0
                                    

             បន្ទាប់ពីសន្លប់អស់ជាច្រើនម៉ោងជីមីនក៏បានដឹងខ្លួនវិញ។ អ្នកស្រីមីននៅមើលថែផ្គត់ផ្គង់នំនែកគេពេញ មួយថ្ងៃតាំងពីព្រឹកដល់ល្ងាចទើបគាត់ត្រឡប់ទៅវិញ។ ពេញមួយថ្ងៃនេះជីមីនទទួលបានការយកចិត្តទុកដាក់ ភាពកក់ក្ដៅពីប៉ាម៉ាក់ស៊ូហ្កាបានយ៉ាងពេញលេញ។ ពេលដែលនៅក្បែរពួកគាត់ជីមីនគ្មានអារម្មណ៍ថាភ័យ ខ្លាចអ្វីទាំង អស់ប្រៀបដូចជានៅជាមួយនិងប៉ាម៉ាក់របស់គេយ៉ាងចឹង។ មួយថ្ងៃនេះវាពិតជាមានក្ដីសុខដូចមួយ ឆ្នាំអញ្ចឹង គេមិនចាំបាច់ត្រូវប្រឈមមុខនិងរាងក្រាស់នោះទេ តែគេមិនបានដឹងថាបន្ទាប់បីនេះនិងមាន អ្វីកើតឡើងចំពោះគេ ទៀតឡើយ។

"មីណា ប៉ាម៉ាក់របស់យើងទៅវិញហើយមែនទេ?" បុរសកំណាចមុខងាប់ដែលបាត់មុខមួយថ្ងៃពេញក៏បន្លឺសម្លេង សួរទៅអ្នកបម្រើក្នុងផ្ទះបន្ទាប់ពីឈានជើងដើរចូលមកក្នុងផ្ទះបានមួយជំហាន។ ស៊ូហ្កាចេញទៅខាងក្រៅដើម្បី ដោះស្រាយការងារគេខ្លះតាំងពីពេលជីមីនសន្លប់ ហើយត្រូវប៉ាម៉ាក់គេនិយយាថាឲ្យយ៉ាងចាស់ដៃនោះ បន្ទាប់ពី នោះគេក៏ចាកចេញទៅតែម្ដង។

"ចា៎ស លោកម្ចាស់និងលោកជំទាវទៅវិញហើយ" ស្ដាប់សម្ដីរបស់អ្នកបម្រើមិនទាន់ចប់ស្រួលបួលផង ស៊ូហ្កាក៏​ ញញឹមចុងមាត់ហើយក៏សើរសម្ដៅមកខាងលើមករកបន្ទប់ជីមីនតែម្ដង។

           ក្រាក!!!ទ្វារបន្ទប់របស់ជីមីនត្រូវបានរបើកដោយស្នាដៃរបស់រាងក្រាស់ បើកបង្ហាញឲ្យឃើញនូវរាងកាយរបស់ជី មីនដែលកំពុងតែគេងលក់លង់ដោយសារជាតិថ្នាំនៅលើគ្រែ។ ស្នាមញញឹមពោរពេញទៅដោយកលល្បិចរាប់ រយរាប់លានជំពុកក៏លេចឡើងនៅលើផ្ទៃមុខរបស់ស៊ូហ្កា។ គេបិទទ្វារដើរចូលមកក្នុងបន្ទប់ជីមីន រួចក៏តម្រង់ដើរ ចូលទៅក្នុងបន្ទប់ទឹកដែលនៅក្បែរនោះ។

         ឈូ!!!!សម្លេងនៃទឹកមួយធុងដែលស៊ូហ្កាបានយកចេញពីក្នុងបន្ទប់ទឹកត្រូវបានចាកទៅលើរាងកាយរបស់ជីមីនទាំងអស់។

"ខឹក...ខឹក!!" ជីមីនស្ទុះងើបមកទាំងកម្រោលពេលដែលទឹកចាប់ផ្ដើមហូរចូលច្រមុះរបស់គេយ៉ាងច្រើន។ គេក្អក់ កឃូសដោយសារតែឈ្លក់និងទឹករបស់ស៊ូហ្កាដែលចាកស្រោចមកលើគេទាំងមិនបានដឹងខ្លួន។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now