Eps.32:បើបានភ្លោះមែន បងនិងជប់លាងបីយប់បីថ្ងៃតែម្ដង

1.9K 119 0
                                    

           ស៊ូហ្កាហាក់គាំងមួយកន្លែងពេលដែលឮសំណួរដ៏ចាក់ដោតរបស់ឪពុកក្មេកដែលបានចោទសួរមកខ្លួន។ ត្រូវហើយគេមិនបានស្រឡាញ់ជីមីននោះទេ ហេតុអីក៏គេមិនព្រមលែងលះ ក្រែងនេះជាអ្វីដែលគេតែងតែប្រថ្នា មកជាយូរមែនទេ? ឬក៏គេនៅមិនទាន់ធ្វើបានជីមីនអស់ចិត្ត??​ ឬក៏ខ្លាចថាពេលដោះលែងជីមីនទៅ ជីមីននិតទៅ បំបែកប្អូនជីដូនមួយគេ??

           អ្វីដែលឪពុកក្មេកគេបានចោទសួរវាពិតជាមិនខុសពិតមែន តែមិនមែនមានន័យថាស៊ូហ្កានៅចង់ធ្វើបាប ជីមីនទៀតនោះទេ។ គេខ្លាចថាពេលជីមីនចេញទៅជីមីននិងត្រឡប់ទៅអុកឡុកជីវិតគូររបស់ជុងហ្គុក ហើយហេតុ ផលមួយទៀតមួយទៀតនោះគឺជាអារម្មណ៍របស់គេ។ មាត់ថាមិនស្រឡាញ់ ប៉ុន្តែពេលដែលឮប្រយោគថាឲ្យគេ និងជីមីនលែងលះគ្នា គេមានអារម្មន៍ថាដូចជាហេងហាងក្នុងខ្លួន ដូចបាត់របស់សំខាន់ក្នុងជីវិតយ៉ាងអញ្ចឹង។

"ខ្ញុំ...ទោះជាយ៉ាងណាក៏ខ្ញុំមិនលែងលះដែរ យ៉ាងណាក៏ខ្ញុំហើយនិងគេក៏រៀបការនិងគ្នាហើយដែរ ខ្ញុំមិនចង់ មានឈ្មោះរៀបការជាលើកទីពីរនោះទេ" ស៊ូហ្កាលើកយកហេតុផលដែរមិនសមទំនងយកមកតបទៅនិងអ្នកមាន ឈ្មោះជាឪពុកក្មេក។

"មិនចង់រៀបការម្ដងទៀតក៏ជារឿងរបស់ឯងដែរ គ្មានទាក់ទងអីនិងខ្ញុំនោះទេ អ្វីដែលសំខាន់គឺខ្ញុំត្រូវការកូនប្រុស របស់ខ្ញុំមកវិញ ខ្ញុំមិនត្រូវការឲ្យកូនរបស់ខ្ញុំមករស់នៅជាមួយមនុស្សអាត្មានិយម​វាយដំគេដូចសត្វធាតុនោះទេ" លោកផាកនិយាយមួយៗច្បាស់ទៅកាន់ស៊ូហ្កា។

"ខ្ញុំមិនព្រមលែងលះជាមួយគេដាច់ខាត"

"ហេតុអី??? ឯងគិតមែនទេ ថាតែឯងគ្រាន់លើកយកហេតុផលមិនសមទំនងមួយនិងមកប្រាប់យើងហើយ យើងព្រមឲ្យកូនយើងទៅរស់នៅជាមួយឯងទៀតនោះ?? លែងមិនលែងមិនមែនឋិតនៅលើឯងជាអ្នកសម្រេច នោះទេ"

"ជីមីនជាប្រពន្ធរបស់ខ្ញុំ រឿងក្នុងគ្រួសារខ្ញុំសូមអ្នកជាឪពុកម្ដាយកុំមកលូកមាត់ចេះអារកាត់អ្វីមួយនោះ ក្នុងនាម ខ្ញុំជាប្ដីរបស់គេ ខ្ញុំនិងមិនលែងលះគេជាដាច់ខាត"

"ហឹស...ប្ដីហេ៎ស???​ដឹប" ដោយទ្រាំនិងពាក្យសម្ដីរបស់ស៊ូហ្កាមិនបាន លោកផាកក៏ស្ទុះមកដាល់គេមួយដៃតាម កំហឹងដែលកើតមានមកជាយូរ ធ្វើឲ្យស៊ូហ្កាដួលទៅលើឥដ្ឋទាំងជំហរ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now