Eps.29:បាត់ខ្លួនចឹងហេ៎ស?

1.7K 116 0
                                    

         ក្រោយស៊ូហ្កាដើរឡើងមកខាងលើបាត់បានបន្តិច ជីមីនក៏ដើរឡើងមកខាងលើដូចគ្នាដើម្បីមកសម្អាត ខ្លួននិងបានទៅមន្ទីរពេទ្យដើម្បីពិនិត្យពោះរបស់គេព្រោះតែវាដល់ថ្ងៃណាត់ជួបហើយ។ ជីមីនដើរឡើងមកបន្ទប់ គេង តែមិនបានឃើញស៊ូហ្កានៅទីនេះនោះទេ ប្រហែលជាគេនៅបន្ទប់ធ្វើការរបស់គេហើយ។ មិនគិតយូរជីមីន ក៏យកកន្សែងដើរចូលទៅងូតទឹកតែម្ដង។

        ប្រហែល១៥នាទីក្រោយមកជីមីនក៏បញ្ចប់ការងូតទឹកនិងស្លៀកពាក់រួចរាល់ហើយអស់។ គេក៏បើកទ្វារ ចេញមកខាងក្រៅបំណងដើរទៅហៅស៊ូហ្កាឲ្យចុះទៅញ៉ាំអាហារពលព្រឹកជាមួយគ្នា តែពេលដែលទៅដល់គេក៏ បានឮសន្ទនារបស់រាងក្រាស់និងមិត្តគ្រប់បែបយ៉ាង ធ្វើឲ្យបេះដូងគេឈឺជាខ្លាំង។ បន្ទាប់ពីអង្គុយយំមុខបន្ទប់ធ្វើ ការអស់មួយភ្លែត គេក៏ជូតទឹកភ្នែកងើបបន្ទប់របស់គេយ៉ងលឿន បំណងទៅធ្វើរឿងមួយ។

_ត្រឡប់ទៅក្នុងបន្ទប់ធ្វើការវិញ_

"ហេតុអីមិនអាចស្រឡាញ់គេបាន បើតាមយើងមើលឃើញ ជីមីនជាមនុស្សប្រុសដែលល្អម្នាក់ ស្អាតក៏ស្អាត ចំណេះដឹងក៏មានគ្រប់គ្រាន់សាកសមដែលជាប្រពន្ធរបស់ឯងហើយ ហេតុអីក៏ឯងមិនស្រឡាញ់គេ ទាំងដែរគេ កំពុងតែពពោះកូនរបស់ឯងទៀត"

"មែនគេល្អ តែយើងមើលមិនចូលភ្នែកទេ ឯងមិនទាន់ស្គាល់គេច្បាស់ឯងកុំនិយាយបែបនេះអី?? មនុស្សគេពុត ត្បុតអាក្រក់ណាស់"

"ចុះឯង??? ឯងស្គាល់គេបានប៉ុន្មានហើយ??? ស្គាល់គេច្បាស់ដែរឬនៅ?? ទើបមកនិយាយថាគេអាក្រក់ ពុតត្បុតអីបែបនេះ?? បើតាមយើងដឹងគេ មិនបានទៅធ្វើអីឯងទេ តែហេតុអីក៏ឯងស្អប់គេខ្លាំងយ៉ាងនេះ??"

"ឯងមិនដឹងទេឬថាគេនា៎កជាអ្នកដែលធ្វើជាឆ្អឹងទទឹងករបស់ថេនិងជុងហ្គុក ធ្វើឲ្យជុងហ្គុកត្រូវមកអង្គុយយំ ឈឺចាប់ដោយសារតែវាចូលខ្លួនមកចង់ដណ្ដើមថេចេញពីជុងហ្គុក ឯងដឹងទេ??"

" យើងដឹងរឿងនេះហើយ តែវាក៏កន្លងហួសទៅយូរហើយដែរ ពេលនេះជុងហ្គុកក៏បានថេហើយ ហើយគេក៏ក្លាយ ជាប្រពន្ធស្របច្បាប់របស់ឯងដែរ ឯងគួរតែបំភ្លេចរឿងទាំងអស់នោះចោលទៅ?? ទោះយ៉ាងណាពេលនេះ គេក៏កំពុងតែពពោះកូនរបស់ឯងដែរ គេសុខចិត្តលំបាកវេទនាពពោះកូនឲ្យឯង ប៉ុណ្នឹងហើយឯងនៅតែមិនឈប់ ស្អប់គេទៀតឬ?"

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now