Eps.27:ទីបំផុត ខ្ញុំតាមស្នេហ៍អតីតភរិយាខ្ញុំបានជោគជ័យហើយ

2K 126 0
                                    

         ឈូអ៊ីនិងចេយ៉ុងក៏នាំគ្នាចាកចេញទៅបាត់ បន្ទាប់ពីនិយាយសម្រុះសម្រួលគ្នាជាមួយនិងរាងក្រាស់រួចមក។ ពេលដែលឈូអ៊ីចេញទៅបាត់ជុងហ្គុកក៏បង្វែររខ្លួនថេឲ្យបែរមករកខ្លួន មុននឹងចាប់កាន់ដៃគេទាំងសងខាង រួចក៏ បន្លឺសំណួរសួរបញ្ជាក់ពីរឿងដែលថេបាននិយាយមុននេះ។

"ថេ!!!អូនពិតជាមានកូនមែនឬ?"

"គឺអូន ក៏មិនដឹងដូចគ្នា" ថេយ៉ុងតបទៅរាងក្រាស់វិញទាំងញញឹមមិនសូវសម ខ្លាចថាជុងហ្គុកអាចខឹងនិងគេដែល គេនិយាយកុហកមុននេះ។

"ចុះហេតុអីក៏អូនទៅប្រាប់ឈូអ៉ីថាអូនមានកូន ហើយនិយាយដូចជាការពិតទៀត?"

"ក៏ដោយសារតែប៉ុន្មានថ្ងៃនេះអូនចេះតែមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួនដូចដែលបងឃើញស្រាប់ ហើយវាដូច ទៅនិងអាការៈមានផ្ទៃពោះដូចក្នុងសៀវភៅដែលអូនបានអាន ទើបអូននិយាយបែបនេះ" ថេយ៉ុងអោនមុនចុះ និយាយប្រាប់ទៅជុងហ្គុក។ គេមិនដឹងថាខ្លួនគេកើតអីឲ្យប្រាកដនោះទេ អាការៈដែលគេមានរាល់ថ្ងៃគឺវាស្រដៀង ទៅនិងអាការៈរបស់ស្រ្ដីដែលកំពុងតែមានផ្ទៃពោះខ្លាំងណាស់ តែគេមិនប្រាកដនោះទេ ថាគេអាចមានកូននោះ។ គ្រប់យ៉ាងដែលគេនិយាយព្រោះតែចង់ឲ្យឈូអ៉ីមានការភ្លាក់រលឹកតែប៉ុណ្នោះ។

"បើចឹងតើឯងចង់ដឹងថាឯងមានកូនពិតមែនឬអត់ទេ?? បើចង់យើងអាចជួយបាន" ហូសុកដែលស្ងាត់អស់ជាយូរ ក៏បន្លឺឡើងពេលដែលស្ដាប់ ឮថេយ៉ុងនិយាយហើយ។

"គឺ....."

"ធ្វើទៅថេ បងពិតជាចង់ដឹងខ្លាំងណាស់ថាអូនមានកូនពិតមែនឬអត់??? សាកសិនទៅណា៎" ជុងហ្គុកប្រ់កែវភ្នែក អង្វរទៅរាងតូចដែលកំពុងតែស្ទាក់ស្ទើរមិនចង់ទទួលយកសំណើររបស់មិត្ត ព្រោះតែគេគិតថាគេមិនអាចមានកូន បាននោះទេ មានប្រុសឯណាដែលអាចមានកូនបាននោះ។

"អូខេ តែបើអូនមិនមានកូនមែននោះ??"

"វាមិនអីទេថេ?? មិនមានក៏ហីទៅ យើងគ្រាន់តែធ្វើវាឲ្យអស់ចិត្តតែប៉ុណ្នោះ អូនកុំបារម្ភអី" ជុងហ្គុកនិយាយលួង លោមទៅថេដែលមានទឺកមុខមិនសូវជាស្រស់។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now