Eps.3:អាណាហ៊ានស្រឡាញ់ប្រពន្ធយើង

3.2K 217 2
                                    

      ជុងហ្គុកចេញពីបន្ទប់ប្រជុំដើរសម្ដៅមកបន្ទប់ធ្វើការរបស់ខ្លួនយ៉ាងលឿនដោយមិនចាំអ្នកម្ខាងទៀតឡើយ។ រីឯមុខរបស់គេវិញមិនបាច់មើលទៅគឺក្រម៉ូវជាប់តែម្ដងដូចម៉ែមិនចែកទ្រព្យឲ្យ។ ដើមហេតុមកពីគេខឹងនិងអាពួក ដែលនៅក្នុងអង្គប្រជុំនោះតាមសម្លឹងមើលទ្រូងរបស់ថេដែលចេញតាមកអាវមិនដាក់ភ្នែក ហើយក៏ខឹងនិងរាង តូចដែលពាក់អាវមិនមើលបែបមានចេតនាចង់បញ្ចេញឲ្យគេមើលខ្លាំងហើយ។ គិតរួចគេរឹតតែខឹងមួម៉ៅ លើស ដើមសឹងតែដេញកាប់ខ្វះភ្នែកពួកនោះឲ្យងាប់នៅនិងកន្លែងនោះទេតែដោយសារយល់មុខជាអ្នករួមហ៊ុនជាមួយគ្នាច្រើនឆ្នាំមកហើយទេ កុំអីងាប់តាំងពីយូរ។

       ក្រាក!!!!

        "ហើយលោកដើរប្រញាប់ទៅងាប់មែនទេ? ដើរលឿននោះលឿនអាងតែជើងខ្លួនឯងវែងៗគ្មានគិតដល់អាអ្នក ដែលតាមសោះ ហ៉ើយហត់ចង់ងាប់ហី" គ្រាន់តែបើកទ្វារមកភ្លាមរាងតូចក៏ស៊ុតថាឲ្យរាងក្រាស់មួយរយៗតែម្ដង ក្ដៅណាស់អាខំហៅចង់ងាប់ហើយ នៅតែដើរលឿនមិនបង្អង់សោះគេខំរត់តាមសឹងតែដាច់ខ្សល់ទៅហើយ។

        "កុំមកបន្ទោសយើងមកពីឯងវាកន្តឿបែកមួយឆ្នាំហើយកម្ពស់នៅតែដដែលមិនលូតសោះ" ជុងហ្គុកនិយាយញ៉ោះ រាងតូចដែលឈរដង្ហក់ខ្យល់តែវាជាការពិតព្រោះថេយ៉ុងមានកម្ពស់ត្រឹមតែករបស់គេទេ។

       "ខ្ញុំកន្ដឿតែកន្ដឿស្អាត កន្ដឿCuteមិនមែនទង់ដូចលោកដើរបុកនេះបុកនោះៗទេ" ថេយ៉ុងនិយាយយ៉ាងជឿជាក់ លើសម្រស់របស់ខ្លួន ហើយធ្វើកាយវិការយ៉ាងគួរឲ្យស្រឡាញ់ដាក់ជុងហ្គុកធ្វើឲ្យកំហឹងរបស់គេទាំងប៉ុន្មាន អម្បាញ់មិញនេះក៏ត្រូវរំសាយអស់សល់តែស្នាមញញឹមដាក់រាងតូច។

       "ជឿជាក់ពេកហើយកន្ដឿ កន្ដឿបែបនេះគ្មានអ្នកណាយកទេ"

       "មិនក៏ថាគ្មាន មានមួយគំនរហើយសង្ហារៗទៀតផងសាច់ដុំក៏ធំៗ អូយHotមែនទែន គ្រាន់តែស្រម៉ៃឃើញ ក៏ស្រក់ទឹកមាត់ដែរ" សម្ដីរបស់ថេយ៉ុងដែលនិយាយឌឺគេធ្វើឲ្យរាងក្រាស់ប្ដូរទឹកមុខមកជាក្រម៉ូវវិញភ្លាម ហើយដើរមកកញ្ឆក់ទាញដៃរបស់រាងតូចឲ្យមកបុកនិងដើមទ្រូវសុទ្ធតែសាច់របស់គេមួយទំហឹង។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now