Eps.16: អាទន្សាយចង្រៃ

1.7K 128 0
                                    

       ចាប់តាំងពីថ្ងៃដែលស៊ូហ្កានាំជីមីនមកនៅប្រទេសជប៉ុនមក មកទល់និងពេលនេះវាមានរយៈពេលពីរថ្ងៃ ហើយ។ ជម្ងឺរបស់ជីមីនក៏រាងធូរស្រាលជាងមុនដែរ ដោយសារតែបានការមើលថែទាំយ៉ាងល្អពីខ្យុងនិងមីណា ដែលជាអ្នកបម្រើនៅក្នុងផ្ទះ។ រយៈពេលពីរថ្ងៃនេះដូចគ្នាដែលគេមិនដែលបានឃើញមុខរបស់ស៊ូហ្កាសោះ ព្រោះ តែស៊ូហ្កាមិនដែលបានមកផ្ទះនោះទេ។ ជីមីនក៏រាងសប្បាយចិត្តបន្តិចពេលដែលគេមិនបានត្រឡប់មកផ្ទះវិញ ព្រោះតែគ្មានអ្នកនៅចាំធ្វើបាប និយាយស្ដីមើលងាយគេទៀត។ ពីរថ្ងៃនេះជីមីនមិនដែរបានធ្វើការងារផ្ទះឡើយ មីណា និងខ្យុងគឺតែងតែចាំនៅឃាត់គេគ្រប់ពេលឲ្យគេតែគេចង់ធ្វើការងារអី។ គ្រប់យ៉ាងនៅក្នុងផ្ទះគឺខ្យុងនិង មីណាជាអ្នករៀបចំឲ្យគេគ្រប់យ់ាង។ ហេតុនេះបានជាគេឆាប់ជាមានកម្លាំងលឿន តែគ្រាន់តែវាមិនមែនមួយរយ ភាគរយនោះទេ។

         ដូចរាល់ដងជីមីនតែងតែក្រោកពីព្រលឹម ដើម្បីមកជួយចម្អិនអាហារខ្លះៗជាមួយមីណា ថ្ងៃនេះក៏ដូចគ្នាគេក៏ បានងើបពីព្រលឹមដើម្បីចុះមកជួយធ្វើការរបស់មីណា។ គេដើរចុះមកខាងក្រោមទាំងស្នាមញញឹមដូចរាល់ដង ដែលស្នាមញញឹមនេះលេចវត្តមាននៅលើមុខគេបានរយៈពេលពីថ្ងៃហើយ។ ប៉ុន្តែស្នាមញញឹមរបស់គេមួយនេះ ក៏ត្រូវរលុបបាត់ចេញពីមុខរបស់គេ ដោយសសារតែដរូបភាពនៅចំពោះមុខរបស់គេ។ អារម្មណ៍ភ័យខ្លាចក៏កើត មាននៅលើរូបគេម្ដងតៀតក្រោយពីរត់ចេញពីគេអស់រយៈពេលពីរថ្ងៃ។ ជីមីនរៀបនិងឈានជើងដើរលើងទៅខាង លើវិញទៅហើយតែស្រាប់តែមានសម្លេងមួយមកបង្អាក់ដំណើរបស់គេ។

"ឈប់!!!ឯងចង់ទៅណា? បានយើងមិននៅពីរបីថ្ងៃគិតតាំងខ្លួនជាម្ចាស់ផ្ទះនេះហើយឬ? ដេកស៊ីដេកស៊ីមិនគិត ធ្វើរការអីទេឬ? យើងយកឯងមកមិនមែនឲ្យមកដេកស៊ីស្រួលៗបែបនេះទេ យ៉ាងមិចខ្លួនតួនាទីដែលត្រូវធ្វើហើយ មែនទេ?" សម្លេងគ្រលរៗរបស់ស៊ូហ្កាដែលកំពុងតែអង្គុយនៅលើសាឡុងជាមួយនិងស្រីស្នេហ៍របស់គេ បន្លឺឡើង ពីបន្ទប់ទទួលភ្ញៀវមកកាន់ជីមីនដែលឈរនៅលើជណ្ដើរ។ គេនិយាយថាឲ្យជីមីនផាំងៗព្រមទាំងចោលកន្ទុយ ភ្នែកស្អប់ខ្ពើមមកកាន់ជីមីនថែមទៀតផង។ ជីមីនមិនហ៊ានសម្លេងមើលមុខគេនោះទេ បានត្រឹមតែអោនមុខចុះ ឈរស្ដាប់ពាក្យនិយាយ។ កាលបើឃើញរាងក្រាស់ស្ដីឲ្យរាងតូចបែបនេះហើយ នាងក្រមុំដែលត្រូវជាស្រីស្នេហ៍ របស់រាងក្រាស់ក៏អង្គុយសម្លឹងមកមើលរាងតូចដែលកំពុងអោនមុខចុះដោយខ្សែរភ្នែកស្អបខ្ពើម ហើយនៅឆ្លៀត សើចឌឺដាក់ជីមីនថែមទៀតផង។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now