Eps.17:ថេប្រច័ណ្ឌខ្ញុំមែនទេ?

1.8K 105 1
                                    

                  ថេយ៉ុងអង្គុយសម្លេងមើលទៅជុងហ្គុកនិងឈូអ៉ីដែលកំពុងតែដឈរនិយាយគ្នាទាំងមុខមិនរីកសោះ។ អារម្មណ៍ប្រចណ្ឌ ហួងហែង អន់ចិត្ត ខឹងក៏កើតមានឡើងនៅក្នុងខ្លួនរបស់គេ។ គេខឹងនិងជុងហ្គុកដែលតាម ហូងហែងគេគ្រប់ពេលមិនឲ្យនិយាយសូម្បីតែជាមួយមិត្តរួមការងារប្រុសៗ ចំណែកឯខ្លួនឯងវិញបែរជាឈរ និយាយជាមួយស្រីណាមិនដឹងមិនខ្វល់ពីចិត្តគេអីបន្តិចសោះ។​ មើលទៅគេនិងស្រីម្នាក់នោះស្និទ្ធស្នាលនិងគ្នា សល់ហើយ ប្រហែលជាពួកគេធ្លាប់មានទំនាក់ទំនងស៉ីជម្រៅនិងគ្នាហើយ។ គិតហើយក៏ក្ដៅចិត្តតែម្ដង គេមិន យល់ទេថាហេតុអីគេចាំបាច់ខឹងប្រចណ្ឌនិងរាងក្រាស់បែបនេះ បើគេមានឋានៈត្រឹមជាមិត្តនិងគ្នាហ្នឹង។ តែគេ មិនខ្វល់ច្រើនទេ ដឹងត្រឹមតែពេលនេះគេខឹង ហួងហែងនិងរាងក្រាស់។

"ឈូអ៊ី រៀបចំខ្លួនរួចហើយឬនៅ ដល់ម៉ោងថតហើយ"

"ចា៎ស រួចហើយ" នាងងាកទៅឆ្លើយជាមួយអ្នកចាត់ការហើយ ទើបងាកមករករាងក្រាស់វិញ។

"អូនទៅសិនហើយណា" និយាយរួចនាងក៏ដើរចេញទៅកន្លែងថតបាត់ រីឯរាងក្រាស់ក៏ដើរមកជិតថេយ៉ុងដែល អង្គុយមើលទៅកន្លែអថតទាំងមុខក្រម៉ូវធ្វើឲ្យគេចាប់ផ្ដើមឆ្ងល់ឡើងមិនដឹងថាមានរឿងអីកើតឡើងចំពោះថេ ព្រោះមុននេះគេនៅញញឹមសុខៗសោះគ្រាន់តែគេបែរមកនិយាយជាមួយឈូអ៉ីតែមួយភ្លែតសោះគេក៏ប្ដូរមកជា បែបនេះទៅវិញ។

"ថេហ៎ា...." ជុងហ្គុកដាក់ខ្លូនអង្គុយនៅលើកៅអីដែលជំនិតគេទើបតែយកមកឲ្យមុននេះ រួចក៏និយាយទៅកាន់ថេ យ៉ុងដែលអង្គុយអោបដៃធ្វមិនដឹងមិនខ្វល់ពីវត្តមានរបស់គេសោះ។

              ថេយ៉ុងមិនមាត់មិនតប មិនសូម្បីតែងាកមកមើលមុខរាងក្រាស់អីបន្តិចសោះ ចង់ជុងហ្គុកហៅទាល់តែងាប់ ទៀតក៏គេមិនខ្ចីងាកមកនិយាយជាមួយដែរ ព្រោះពេលនេះគេកំពុងតែខឹងនិងរាងក្រាស់ហើយ។

"ថេយ៉ុងហ៎ា...កើតអីមែនទេ?" ជុងហ្គុកនៅតែព្យាយាមនិយាយរកថេទោះជាគេមិនតបនិងខ្លួនក៏ដោយ។ ថេយ៉ុង នៅតែមិនមាត់ រក្សាភាពស្ងៀមស្ងាត់របស់គេដដែល វាកាន់តែធ្វើឲ្យជុងហ្គុកចាប់ផ្ដើមនៅមិនសុខនិងភាពហីៗ របស់ថេយ៉ុងចំពោះគេ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now