Eps.10: ប្រយ័ត្នគេរំលោភបាត់

2.1K 138 0
                                    

            ក្រោយពីញ៉ាំអាហារពេលថ្ងៃរួចរាល់ហើយអស់នោះថេយ៉ុងក៏ប្រញាប់មកមើលរាងក្រាស់នៅក្នុងបន្ទប់ធ្វើការ តែម្ដង។ បានជារាងក្រាស់មិនទៅសម្រាកនៅផ្ទះព្រោះតែគេមិនចង់នៅម្នាក់ឯង ណាមួយទៀតបើនៅកន្លែងធ្វើការបែបនេះទៅនិងបានរាងតូចមកមើលថែគេជាពិសេសទៀត ចំណេញលើចំណេញបានក្បែរហើយបានគេយក ចិត្តទុកដាក់បារម្ភនិងខ្លួនឯងទៀតឃើញទេ?

            ក្រាក!!!!!

"អូ៎ស លោកប្រធានគីមញ៉ាំអាហាររួចហើយឬ?" អ៊ីលឡិចពោលឡើងពេលឃើញរាងតូចបើកទ្វារចូលមកខាងក្នុង បន្ទប់របស់រាងក្រាស់។

"បាទរួចហើយ លោកទៅញ៉ាំបាយម្ដងទៅចាំខ្ញុំមើលគេម្ដង" ថេយ៉ុងនិយាយប្រាប់ទៅគេព្រោះខ្លាចថាគេ ឃ្លានព្រោះនេះម៉ោង១២ ថ្ងៃទៅហើយ។

"មិនអីទេ ខ្ញុំញ៉ាំរួចហើយ" អ៊ីលឡិចងើបមុខមកញញឹមដាក់ថេយ៉ុងបន្តិចទើបនិយាយតបនិងគេ។ ថេយ៉ុងមិនមាត់ ក៏ញញឹមតបដាក់គេបន្តិចរួចក៏ដើរមកជិតរាងក្រាស់ដែលគេងលើសាឡុង។

"មើលទៅលោកអគ្គនាយកប្រហែលជាគេងលក់ស្រួលខ្លួនណាស់ហើយ ចឹងខ្ញុំទៅធ្វើការនៅបន្ទប់ខ្ញុំវិញហើយ មិនដឹងថានៅធ្វើអីទេ ព្រោះជួយមើលថែគេទៅហើយ ខ្ញុំទៅសិនហើយ" ថេយ៉ុងនិយាយហើយសើចតិចៗពីនាក់ ជំនិតរបស់រាងក្រាស់ រួចក៏បើកទ្វារដើរចេញទៅបន្ទប់ធ្វើការរបស់ខ្លួនវិញ។

            ថេយ៉ុងដើរចេញពីបន្ទប់រាងក្រាស់មកបន្ទប់ធ្វើការរបស់ខ្លួនក៏ជួនជាចំពេលដែលស៊ូហ្កាមករកជុងហ្គុកតែម្ដង ដូចបានណាត់ទុកជាមុនអញ្ចឹង។

"ថេយ៉ុង????" ស៊ូហ្កាបន្លឺសម្លេងឡើងយ៉ាងភ្ញាក់ផ្អើលពេលដែលឃើញអតីតប្អូនថ្លៃរបស់ខ្លួននៅក្នុងក្រុមហ៊ុនរបស់ រាងក្រាស់។ ស៊ូហ្កាបានដឹងពីទំនាក់ទំនងរបស់ជុងហ្គុកនិងថេយ៉ុងតាំងពីពេលរៀបការរហូតដល់បែកបាក់គ្នា។ តែ រឿងដែលថេយ៉ុងធ្វើការនៅទីនេះគេមិនបានដឹងសោះឡើយ។ មិចក៏ជុងហ្គុកមិនប្រាប់គេសោះអញ្ចឹង។

"Suga hyung???សួស្ដី hyung" ថេក៏រាងភ្ញាក់ផ្អើលដែលពីមុនដំបូង តែវាក៏ជារឿងធម្មតាទៅហើយមុននិងក្រោយ គេគង់តែជួបនិងស៊ូហ្កាដដែលព្រោះទីនេះជាក្រុមហ៊ុនរបស់រាងក្រាស់ចឹងស៊ូហ្កាក៏អាចមករកគ្រប់ពេលដូចគ្នា។ ថេយ៉ុងក៏ដើរមករកគេរាក់ទាក់គ្នាតាមធម្មតាតាមឋានៈអ្នកដែលធ្លាប់ស្គាល់គ្នា និងជាអតីតបងប្អូនថ្លៃ។ ទោះជាគេ លែលះជាមួយជុងហ្គុកក្ដីតែសាច់ញាតិបងប្អូនប៉ាម៉ាក់ខាងជុងហ្គុកគេនៅតែរាក់ទាក់ធម្មតាមិនប្រកាន់ឬស្អប់ឡើយ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now