Eps.38:កូនគ្រាន់តែចង់ Designពណ៌បន្ទប់ថ្មីឲ្យបងប្រុសតែប៉ុណ្នោះ

2K 117 3
                                    

@Skip

"ជុងហ្គុក!!!ថេយ៉ាងមិចទៅហើយ??" អ្នកស្រីចនដែលបានចូលមកដល់ជាមួយនិងស្វាមីរួមទាំងអ្នកស្រីគីមនិង លោកគីមផងនោះ​ក៏បន្លឺសំណួរសួរទៅកាន់កូនប្រុសរបស់ខ្លួនដែលកំពុងតែឈរនៅខាងក្រៅបន្ទប់សម្រាលតែ ម្នាក់ឯង។

"ថេកំពុងតែនៅក្នុងបន្ទប់សម្រាលអ្នកម៉ាក់ កូនមិនដឹងទេ កូនបារម្ភពីគេខ្លាំងណាស់" ទឹកមុខស្លេកស្លាំងដោយ សារតែការភ័យបារម្ភចំពោះប្រពន្ធដេលកំពុងតែឋិតនៅក្នុងបន្ទ​ប់សម្រាលបានបង្ហាញ់ឡើងនៅលើមុខគេយ៉ាង ច្បាស់។

         បេះដូងគេលោតដុកដាក់ៗស្ទើរតែផ្ទុះចេញមកក្រៅទៅហើយ។ អារម្មណ៍ភ័យអរៗព្រោះតែជិតបានជួប មុខកូនដែលជាសាច់ឈាមរបស់គេនិងរាងតូចហើយ តែស្របនិងនេះគេក៏នឹកភ័យបារម្ភចំពោះសុវត្ថិភាពរបស់ ថេនិងកូនខ្លាំងដូចគ្នា។

"មិនអីទេ ថេប្រាកដជាធ្វើវាបាន មានគ្រូពេទ្យនៅចាំជួយគេហើយ កូនកុំភ័យអី" អ្នកជាម្ដាយក៏ប្រញាប់និយាយ លួងលោមកូនប្រុសរបស់ខ្លួនពេលដែលឃើញគេបែបនេះ។

"សូមព្រះជាម្ចាស់សូមជួយថែរក្សាកូនប្រុសនិងចៅរបស់ខ្ញុំម្ចាស់ឲ្យរួចផុតពីដំណាក់កាលនេះដោយសុវត្ថិភាពផងចុះ" អ្នកស្រីគីមនិយាយបន់ព្រះឲ្យជួយប្រទានពរឲ្យថេនិងកូនរួចផុតពីស្ថានការណ៍ដ៏អាក្រក់មួយនេះដោយ សុវត្ថិ ភាព។

        ពេលនេះម្នាក់ៗមានក្ដីបារម្ភចំពោះរាងតូចមិនស្ទើរនោះទេ មិនដឹងថាគេទៅជាយ៉ាងណាហើយនោះទេ។​ គិតមើលគេទៅគេជាប្រុសមិនដឹងថាពិបាកប៉ុន្មានក្នុងការបង្កើតកូនចេញមកនោះទេ ហើយក៏មិនដឹងដែរថាគេទ្រាំ ទ្ររួចឬក៏អត់ដែរ។

        ២ម៉ោងកន្លងផុតទៅសម្លេងក្មេងយំល្វើយៗក៏លាន់ឡើងពីខាងក្នុងបន្ទប់សម្រាលធ្វើឲ្យអ្នកដែលនៅខាង ក្រៅបានឮហើយក៏លេចស្នាមញញឹមនៅលើផ្ទៃមុខរៀងៗខ្លួន។ ទឹកភ្នែករបស់រាងក្រាស់ក៏ស្រក់ចុះមកមួយដំណក់ ព្រោះតែក្ដីរំភើបជាខ្លាំងពេលដែលបានឃើញមុខកូនរបស់ខ្លួនដែលកំពុងតែត្រូវគ្រូពេទ្យដាក់រទេះអូសចេញមក ខាងក្រៅ។ ប៉ុន្តែភ្លាមៗនោះស្នាមញញឹមនៅលើមុខរាងក្រាស់ក៏ត្រូវរលុបបាត់ ប្ដូរមកជាជ្រួញចិញ្ចើមចូលគ្នាពេល ដែលឃើញគ្រូពេទ្យពីរនាក់ទៀតអូសរទេះដែលមានទារកពីនាក់ផ្សេងទៀតនៅក្នុងនោះចេញមកជាមួយគ្នា។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now