Eps.11: ក្ដីសុខតិចៗ

2K 138 2
                                    

            ពន្លឺសូរិយានៃថ្ងៃថ្មីកំពុងតែរះជះពន្លឺដ៏ត្រចះត្រចង់របស់ខ្លួនមកបំភ្លឺភពផែនដីទាំងមូល។ មនុស្សម្នាជា​ច្រើន កំពុងតែមមាញឹកក្នុងការចាកចេញទៅកន្លែងធ្វើការរៀងៗខ្លួនតាមទម្លាប់។ ក្នុងនោះនៅក្នុងក្រុមហ៊ុនរបស់រាង ក្រាស់បុគ្គលិកក៏កំពុងតែនាំគ្នាញាប់ដៃញាប់ជើងធ្វើការឥតស្រាកស្រាន្តដូចគ្នា។

          ជុងហ្គុកបោះជំហានវែងៗរបស់ខ្លួនដើរចូលមកក្នុងក្រុមហ៊ុនបន្ទាប់ពីឆៀងចូលទៅពិនិត្យការងារនៅក្នុង រោងចក្ររួចមក។ ទឹកមុខរបស់គេក៏របស់គេក៏ស្រស់បោះជាងកាលពីម្សិលមិញមើលក៏ដឹងថាជាហើយដែរ។ ចម្លែកអីថ្ងៃនេះគេមិនបានទៅរកថេយ៉ុងដូចរាល់ដងដែលតែងតែឆ្លៀតចូលអោត ចូលមើលថេនោះទេ គេដើរសំដៅទៅបន្ទប់ធ្វើការរបស់ខ្លួនតែម្ដង។ ដោយសារតែម្សិលមិញរវល់តែដេកឈឺមិនបានធ្វើការអីទើប ការងារឯកសារដែលគេត្រូវស៊ីញ៉េក៏គរពេញនៅលើតុ ហេតុនេះគេក៏ត្រូវប្រញាប់ធ្វើវាឲ្យហើយ។

              ម៉ោងប្រហែល៩ជាងជុងហ្គុកក៏ស្រាប់តែមានអារម្មណ៍ថានឹកថេយ៉ុងចង់ជួបមុខគេទើប គេប្រាប់ឲ្យជំនិត ទៅតាមថេយ៉ុងមកបន្ទប់របស់ខ្លួនទោះគេបានឃើញមុខថេតែបន្តិចក៏ជុងហ្គុកអស់ចិត្តដែរ។

"អ៊ីលឡិច ទៅហៅលោកប្រធានគីមមកជួបយើងបន្តិចមក"

"Boss ថ្ងៃនេះលោកប្រធានគីមមិនបានមកធ្វើការនោះទេ គាត់បានខលមកសុំច្បាប់កាលពីព្រឹកមិញនេះបាទ" សម្ដីរបស់អ៊ីលឡិចធ្វើរាងក្រាស់ដែលអង្គុយអោនមុខពិនិត្យឯកសារមិនខ្ចីងើបមើលមុខអ្នកណានោះ ក៏ស្រាប់តែ ងើបមុខមកយ៉ាងលឿនសម្លឺងមើលទៅជំនិតមិនដាក់ភ្នែក។

"ហេតុអីក៏ឯងមិនប្រាប់យើង? ហើយចុះគេកើតអីមិចក៏មិនមកធ្វើការ?"

"គឺខ្ញុំរកប្រាប់Bossដែរ តែ Bossរវល់ពេកខ្ញុំរកនិយាយប្រាប់មិនកើត ហើយគាត់គ្រាន់តែខលមកប្រាប់ថាឲ្យខ្ញុំ សុំច្បាប់ឲ្យគាត់ផង គាត់មិនសូវស្រួលខ្លួនមកមិនកើត"

"តាំងពីយូរហើយឯងមិននិយាយ យ៉ាងណាក៏ឯងឆ្លៀតប្រាប់យើងតែមួយម៉ាត់ដែរតែឯង...ហ៊ើយគេនៅតែម្នាក់ឯង ទៀតមិនកើតទេ? ឯងបើថេកើតអីមែនយើងនិងមកសម្លាប់ឯងចោលមុនគេជាមិនខាននោះទេ" បន្ទប់ប្រយោគ ភ្លាម ជុងហ្គុកក៏ប្រញាប់ទាញសោឡានបើកចេញទៅcondoថេយ៉ុងលឿនតាមដែរអាចធ្វើបាន។ គេពិតជាបារម្ភពី ថេ ខ្លាំងណាស់ គេនៅតែម្នាក់ហើយមិនស្រួលខ្លួនទៀត បើកើតអីធ្ងន់ធ្ងរទៅបានអ្នកណាជួយគេ។ គិតទៅគួរឲ្យ ខឹង និងកូនចៅជំនិតគេខ្លាំងណាស់តាំងពីព្រឹកមកមិនព្រមប្រាប់គេនោះទេ រហូតដល់ពេលជិតថ្ងៃត្រង់ទើប គេសួរបាន និយាយប្រាប់ បើថេកើតអីធ្ងន់ធ្ងរមែនគេមិនលើកលែងឲ្យកូនចៅគេម្នាក់នេះនោះទេ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now