Eps.8: ដោយសារគេទើបអូនប្រកែកបង

2.2K 154 0
                                    

            ដោយសារតែទ្រាំនិងពាក្យសម្ដីឌឺដងរបស់ជុងហ្គុកមិនបាន ជីមីនក៏បម្រុងនិងស្ទុះវាយរាងក្រាស់ទៅហើយ តែថេយ៉ុងក៏ស្ទុះមកធ្វើអាជ្ញាកណ្ដាលឃាត់ជីមីន​មិនឲ្យវាយជុងហ្គុកបាន។ គេធ្វើបែបនេះមិនមែនដើម្បីការពាររាង ក្រាស់នោះទេ តែគេមិនឲ្យវាក្លាយជារឿងធំ។ បើមានរឿងវាយតបគ្នាមែនដឹងតែបានល្បីតែម្ដង ព្រោះភ្ញៀវពេញហាង។

"បងជីមីនកុំអី ទុកថាខ្ញុំសុំចុះណា៎ៗ" រាងតូចចាប់ដែជីមីនជាប់ឃាត់គេទាំងធ្វើទឹកមុខគួរឲ្យអាណិតដាក់ គេដើម្បីឲ្យគេទន់ចិត្តនិងខ្លួន។

"ហ៊ើយ" ជីមីនសម្លឹងមុខថេរួចក៏ទម្លាក់ដៃចុះវិញរំសាយកំហឹងមិនឲ្យដាល់រាងក្រាស់តាមសម្ដីថេយ៉ុង។ បើសិនជា ថេយ៉ុងមិនបាននៅទីនេះគេប្រាកដជាដាល់ជុងហ្គុកមួយរយភាគរយតែម្ដង ខ្នាញ់ណាស់អាចេះដឹងរឿងគេ ហើយនៅឆ្លៀតមកនិយាយឌឺដងដាក់គេទៀត បើគេទ្រាំមិនវាយមានតែឆ្កួតហើយ តែនេះហើយថាតែយល់មុខថេយ៉ុងទេកុំអីបែកមាត់របស់គេហើយ។

"លោកក៏ចឹងដែរអង្គុយចុះទៅនៅឈរធ្វើអីទៀត" ថេយ៉ុងងាកមកថាឲ្យអ្នកដែលឈរមិនព្រមអង្គុយ នៅសម្លក់ សម្លឹងនៅនិង។ គេមិនយល់ពីពីរនាក់នេះសោះខំបបួលមកញ៉ាំបាយតែបែរជាចង់មកធ្វើ សង្គ្រាមនៅក្នុងហាងទៅ វិញ បើគេដឹងចឹងមិនហៅមកទេ នាំតែទុកឲ្យខ្លួនឯងខាតទាំងទឹកមាត់ទៀត។

"ឆាប់កម្ម៉ង់អាហារញ៉ាំភ្លាមទៅ អាងទៅធ្វើការវិញ" ថេយ៉ុងប្រាប់ទៅជុងហ្គុកដែលអង្គុយស្ងៀមមិនគិតកម្ម៉ង់ អាហារយកមកញ៉ាំ។ ពួកគេទាំងពីរនេះដូចជាកូនក្មេងចឹងចាំតែប្រាប់ឲ្យធ្វើនេះធ្វើនោះជាពិសេសរាងក្រាស់ នេះតែម្ដង។​ ចាស់ៗសក់ចង់ស្កូវអស់ហើយនៅមកឈ្លោះគ្នាឡើងផ្អើលហាងគេមើលតែកូនក្មេងទៅកើត។ ពិបាក ប្រដៅណាស់ដល់ចឹងអីទៅ។

          ប្រហែល១០នាទីក្រោយមកអ្នករត់តុក៏លើកអាហារយកមកឲ្យពួកគេឡើងពេញតុដាក់សឹងតែមិនអស់ ព្រោះ តែជីមីនកម្ម៉ង់ឲ្យថេរួចហើយ តែជុងហ្គុកនៅតែកម្ម៉ងបន្ថែមឲ្យថេយ៉ុងទើបធ្វើឲ្យអាហារកើនច្រើនបែបនេះ។ ពួកគេ ទាំងបីនាក់ក៏ចាប់ផ្ដើមញ៉ាំអាហារយ៉ងស្ងៀមស្ងាត់ តែពីរនាក់នោះនៅឆ្លៀតសម្លក់គ្នារហូត។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now