Eps.12: ធ្វើរឿងដែលប្ដីប្រពន្ធគេធ្វើ

2.4K 157 5
                                    

           បន្ទាប់ពីគេងលង់លក់ជាមួយថេយ៉ុងនៅលើគ្រែរួមគ្នាអស់ជាច្រើនម៉ោងក្រោយមកជុងហ្គុកក៏បានភ្ញាក់ឡើង មុនថេទាំងដែរពេលនេះជាពេលរសៀលទៅហើយ។ ស្នាមញញឹមក៏លេចឡើងនៅលើផ្ទៃមុខដ៏ស្រស់ស្អាតរបស់ ជុងហ្គុក ក្រោយពីបានឃើញសក់ទន់រលោងៗ មុខសរៗលាយផ្កាឈូកព្រឿងៗគួរឲ្យចង់ណេបនិត្យរបស់ថេ យ៉ុងនៅជិតមុខរបស់ខ្លួន។ រាងក្រាស់សម្លឹងមើលទៅបបូរមាត់ពណ៌ផ្កាឈូកស្រស់របស់ថេយ៉ុងមិនដាក់ភ្នែក អត់មិនបានគេក៏អោនទៅផ្ដិតស្នាមថើបថ្នមៗនៅលើបបូរមាត់មួយនោះ។ បានបន្តិចគេក៏ដកមាត់ចេញមកវិញ ព្រោះតែខ្លាចរំខានដំណេករបស់រាងតូចងើបមកអាំចនិងរករឿងខ្លួនឯងដែលហ៊ានថើបគេតែផ្ដាសបែបនេះ។

            ជុងហ្គុកគេងអង្អឺលក្បាលគេងថ្នមៗផ្ដិតស្នាមថើបនៅលើក្បាលគេគ្រប់កន្លែងពោរពេញទៅដោយក្ដីស្រឡាញ់ ពេញបេះដូង។ រាងក្រាស់រេភ្នែកមើលទៅនាឡិកានៅលើជញ្ជាំងកក្នុងបន្ទប់របស់រាងតូចក៏ឃើញថាម៉ោង៥ជាង ទៅហើយ។ គេក៏ប្រញាប់ក្រោកចេញពីថេយ៉ុងថ្នមៗទាញភួយដណ្ដប់ឲ្យគេយ៉ាងស្រួលបួល ទើបបើកទ្វារបន្ទប់ ដើរចេញទោផ្ទះបាយធ្វើអាហារខ្លះទុកឲ្យថេញ៉ាំខ្លាចគេក្រោកមកវិញក៏ឃ្លាន។

          ក្រោយពីជុងហ្គុកក្រោយចេញទៅបានបន្តិចថេយ៉ុងក៏ភ្ញាក់ដែរ។ គេក្រោកយកដៃញីភ្នែកតិចៗដូចកូនក្មេងមិន ទាន់អស់ងងុយ ហើយក៏ងាកសម្លឺងជុំវិញបន្ទប់ដូចជាកំពុងតែរកនរណាម្នាក់។

"គេទៅវិញហើយឬ? អាមនុស្សចង្រៃទៅក៏មិនប្រាប់ដែរ គួរឲ្យស្អប់ណាស់" ថេយ៉ុងពេបមាត់ចង់រកយំពេល ដែលបាត់មិនឃើញវត្តមានរបស់រាងក្រាស់។ ចិត្តក៏ខឹងនិងគេដែលទៅវិញមិនប្រាប់ខ្លួនសូម្បីតែមួយម៉ាត់ទុក ឲ្យគេគេងនៅលើគ្រែតែម្នាក់ឯងពិតជាំគួរឲ្យខឹងណាស់។ ចង់មកក៏មកចង់ទៅក៏ទៅ គិតថាផ្ទះគេជាកន្លែង សាធារណៈឬ?

           ក្រាក!!!! ថេយ៉ុងដើរមកបើកទ្វារបន្ទប់ចេញមកក្រៅដើម្បីរកអីញ៉ាំព្រោះតែក្រពះរបស់គេចាប់ផ្ដើមធ្វើទុកឃ្លាន ទៀតហើយ។ គ្រាន់តែបើកទ្វារចេញមកក្រៅភ្លាមក្លិនឈ្ងុយរបស់អាហារក្ដៅៗភាយចេញពីក្នុងផ្ទះបាយហោះចូល មកក្នុងច្រមុះរបស់ថេយ៉ុងកាន់តែធ្វើឲ្យគេឃ្លានលើសដើម។​ ថេយ៉ុងដើរតាមស្រូបយកក្លិនឈ្ងុយៗនោះរហូត ដល់ផ្ទះបាយ។ ថេយ៉ុងបើកភ្នែកធំៗកាលបើឃើញផែនខ្នងក្រាស់ធំរបស់រាងក្រាស់កំពុងតែឈរចម្អិនអាហារនៅ ក្នុងផ្ទះបាយរបស់ខ្លួនយäងយកចិត្តទុកដាក់។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now