Eps.15:បងប្រុស

1.7K 118 0
                                    

          ពេលថ្ងៃត្រង់ជីមីនក៏បានដឹងខ្លួនមកវិញដូចសម្ដីដែលគ្រូពេទ្យនិយាយ។ គេបើកភ្នែកសន្សឹមៗសម្លឹងមើល ទៅពិដាន។ គេក៏បានដឹងថាគេកំពុងតែនៅទីណា តើអ្នកណាជាអ្នកនាំគេមកទីនេះទៅ បើយប់មិញគេគេងនៅ ខាងក្រៅហ្នឹង? ជីមីនបន្លឺសំណួរនៅក្នុងចិត្តរបស់ខ្លួន រួចក៏យកដៃច្រត់និងគ្រែដើម្បីងើប តែមិនទាន់បានងើបផង គេក៏ត្រូវស្រែកដៅយភាពឈឺចាប់នៅត្រង់ដៃរបស់គេដែលហើយដោយសារតែពេលរាងក្រាស់វាយគេយកដៃទៅរង។

"អួ៎យ.."

"ចាហ្វាយតូចយ៉ាងមិចទៅហើយ?" គ្រាន់តែឮសម្លេងរបស់ជីមីនភ្លាមខ្យុងដែលឈរនិយាយទូរស័ព្ទនៅខាងក្រៅ វេរ៉ង់ដារក៏ស្ទុះចូលមកខាងក្នុងមករកជីមីន។ ជីមីនមិនមាត់សម្លេងមើលទៅខ្យុងទាំងចម្ងល់ឆ្ងល់ថាគេជាអ្នកណា? មិចក៏នៅទីនេះបានមិញគេមិនបានឃើញអ្នកណានៅទីនេះនោះទេ?

"លោកជាអ្នកណា?"

"អូ៎ ខ្ញុំឈ្មោះ វ៉ាង ហេខ្យុង(Wang Hye-khyung)ជាកូនចៅជំនិតរបស់ចាហ្វាយធំ ចាហ្វាយតូចកុំខ្លាចអីខ្ញុំមិនធ្វើបាបចាហ្វាយនោះទេ ខ្ញុំជាអ្នកមកមើលថែចាហ្វាយនោះទេ តើចាហ្វាយតូចមានឈឺត្រង់ណាដែរទេ?"

"អត់ទេ ខ្ញុំមិនអីនោះទេ គ្រាន់តែឈឺដៃបន្តិចប៉ុណ្នោះ លោកមែនទេ ជាអ្នកដែលយកខ្ញុំមកដាក់បន្ទប់នេះ?" ជីមីនសួរទៅគេបែបនេះព្រោះថានៅក្នុងភូមិគ្រឹះនេះគ្មានអ្នកណាក្រៅពីគេ ស៊ូហ្កានិងអាត្រងោលដែលឈរឈម នៅមុខនោះទេ។ ហើយពេលនេះក៏លេចវត្តមានរបស់ខ្យុងមក ស្រាប់តែគេអាចមកនៅក្នុងបន្ទប់នេះ។ បើជាអាត្រ ងោលនោះអ្នកលោកមកក៏វាមិនសម ព្រោះគេឈរយាមតែខ្លោងទ្វារចូលនិងមិនអាំចដើរមកដល់ភូមិគ្រឹះចូលផ្ទះ បាននោះទេ។ បើសិនជារាងក្រាស់ជាអ្នកលើកគេមកវារឹតតែមិនអាច ព្រោះតែរាងក្រាស់ស្អប់គេខ្លាំងណាស់។ បែបនេះមានតែគេម្នាក់នេះហើយជាអ្នកលើកខ្លួនមក។

"បាទខ្ញុំជាអ្នកលើកចាហ្វាយតូចមក ខ្ញុំសូមទោសដែលប៉ះពាល់ខ្លួនចាហ្វាយតូចដោយគ្មានការអនុញ្ញាតបែបនេះ"

"ខ្ញុំមិនបានខឹងលោកទេ ខ្ញុំគ្រាន់តែសួរចង់អរគុណលោកដែលបានជួយខ្ញុំតែប៉ុណ្ណោះ" ជីមីននិយាយទាំងមាន ស្នាមញញឹមនៅលើ នៅលើមុខដែលស្លេកស្លាំងរបស់គេ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now