Eps.19: អ្នកណាប្រពន្ធលោក?

2K 127 0
                                    

@Skip

#Japan

_Night_

            ​ជីមីនត្រូវបានគេងលង់លក់ជាថ្មីម្ដងទៀត បន្ទាប់ពីដឹងខ្លួនកាលពីថ្ងៃមិញ ហើយត្រូវមីណារៀបចំអាហារឲ្យ គេញ៉ាំនិងថ្នាំឲ្យគេផឹករួចមកក៏គេងបាត់តែម្ដងព្រោះតែថ្នាំមានជាតិងងុយគេងច្រើន។

        ក្រាក!!!!!សម្លេងបើកបន្លឺឡើងក្នុងបន្ទប់របស់ជីមីន ព្រមជាមួយនិងរាងកាយរបស់មនុស្សមាឌធំមាំកំពុងតែដើរ ចូលមកជាមួយដំណើរមិនសូវជាត្រង់ងាកទៅលិចងាកទៅកើតក្នុអាការៈដូចអ្នកស្រវឹងស្រាដើរសម្ដៅមករកជីមីន ដែលកំពុងតែគេងនៅលើគ្រែ។

"អ៎ាយ.." សម្លេងរបស់ជីមីនក៏លេចឡើងពេលដែលត្រូវរាងកាយដែលមានទម្ងន់ធ្ងន់ទម្លាក់ឡើងមកលើខ្លួន ដោយមិនបានត្រៀមលក្ខណៈទុកមុនគេក៏ស្រែកតែម្ដង។

"ស្រែករកងាប់ស្អី?​គ្រាន់តែប្ដីប៉ះតិចតួចមិនបានមែនទេ?" សម្លេងង៉ល់ៗរបស់ស៊ូហ្កាពោលឡើងបន្ទាប់ពីជីមីន ​ស្រែកយ៉ាងខ្លាំង។

"លោ...លោកមកទ្របលើខ្ញុំធ្វើអី? ចេញទៅ" ជីមីនមានអារម្មណ៍ថាមិនស្រួលក៏ប្រញាប់រើចេញពីគេតែរើមិនកើត ព្រោះស៊ូហ្កាចាប់កាន់ដៃគេទាំងសងខាងសង្កត់ទៅលើពូកយ៉ាងខ្លាំង។

"ហ៊ានដេញប្ដីចេញទៅផងហ៎េស ប្ដីធ្វើប៉ុណ្នឹងហើយមិនដឹងថាប្ដីចង់ធ្វើអីទេឬ? មិចមិនឆាប់ធ្វើតួនាទីជាប្រពន្ធល្អ មកបម្រើប្ដីមកហ៎ាស" ស៊ូហ្កានិយាយហើយព្រមទាំងអោនមករកប្រឡោះកគេញក់ញីកញ្ចឹងកគេខ្លាំង ធ្វើឲ្យវា ឡើងភ្លាមៗតែម្ដង។

"អត់ទេ លែងទៅ ខ្ញុំមិនទាន់បាត់ឈឺខ្លួននៅឡើយទេ​ចេញទៅ បើលោកចង់ទៅរកស្រីលោកទៅ" ជីមីនរើចេញ មិនឲ្យគេប៉ះពាល់ខ្លួនបាន ព្រោះតែស្នាមរបួសដែលនៅលើខ្លួនរបស់គេវាមិនទាន់ជានោះទេ ហើយគេក៏គ្មាន កម្លាំមកទប់ទល់បម្រើរាងក្រាស់ដែរ។ តែសម្ដីរបស់គេមិនបានធ្វើឲ្យអ្នកខាងលើយល់ថាបែបនេះនោះទេ គេបែរជា យល់ថាជីមីនមិនចង់បម្រើខ្លួន គេចវេសមិនចង់ឲ្យខ្លួនប៉ះពាល់ទៅវិញ ដែលធ្វើឲ្យចាប់ផ្ដើមខឹងនិងជីមីនជាខ្លាំង។

ផាច់!!

"បិទមាត់របស់ឯងទៅ បើយើងចង់ហើយឯងគ្មានសិទ្ធមកបដិសេធមកដេញឲ្យយើងទៅរកអ្នកផ្សេងនោះទេ យល់ ល្អទុកកម្លាំងមកបម្រើប្ដីឲ្យល្អឲ្យប្ដីបានសុខស្រួលទៅល្អជាង បើមិនចង់ឲ្យយើងធ្វើលើសពីទះមុខឯងបែបនេះ" ស៊ូហ្កាទះជីមីនមួយដៃធ្វើឲ្យមាត់ជីមីនចាប់ផ្ដើម ចេញឈាមមករឹមៗតែគេមិនខ្វល់ថាជីមីនឈឺឬអត់នោះទេ គេក៏ចាប់ផ្ដើមធ្វើរឿងទាំងនោះទៅលើជីមីនតែម្ដងរហូតដល់គេឆ្អែតទើបឈប់។ ចំណែកជីមីនវិញបន្ទាប់បីត្រូវមួយ ដៃហើយ គេក៏លែងហ៊ានរើសុខចិត្តដេកយំសម្រក់ទឹកភ្នែកឲ្យរាងក្រាស់ធ្វើបាបជិះជាន់រាងកាយគេបានតាមចិត្ត ព្រោះគេដឹងថាបើទោះជារើក៏មិនរួចដែរ ហើយអាចនិងត្រូវរាងក្រាស់វាយធ្វើបាបគេជាងនេះទៅទៀត។​វិធីល្អមាន តែសម្ងំឲ្យគេធ្វើតាមចិត្តទាំងខ្លួនឈឺផ្សារក្រហាយ អស់កម្លាំងស្ទើរដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now