ភាគទី1: ថ្ងៃពិសេសរបស់ព្រះបុត្រា

3K 163 6
                                        

------

   នៅនគរភាគខាងត្បូងដែលគ្រប់គ្រង់ដោយស្ដេចមួយព្រះអង្គមានព្រះនាមថា ស្ដេច ផាក មីងសុង ដែលជាស្ដេចដ៏ល្អអង់អាចម្នាក់ ប្រជានុរាស្រ្តនៅទីនេះគោរពស្រឡាញ់ទ្រង់ដូចជាព្រះយ៉ាងអញ្ចឹងហើយ នគរមួយនេះសោតក៏ជានគរដ៏រុងរឿងជាងគេបំផុត ដោយព្រោះតែការដឹកនាំមើលការខុសត្រូវរបស់សម្ដេចក៏ឆ្លៀសវៃនិងទឹកព្រះទ័យល្អអស្ចារ្យ។ សម្ដេចទ្រង់មានព្រះបុត្រាចំនួនពីរព្រះអង្គគឺព្រះបុត្រាច្បងនាម ផាក ជុងសុង និងព្រះបុត្រា ផាក ស៊ុងហ៊ុនដែរជាព្រះរាជបុត្រាពៅ។

   ឈិនឈិន
សម្លេងដាវវ៉ះទង្គិចគ្នាឆ្វៀចឆ្វាចនៅខាងក្រោយដំណាក់រាជវាំង។ ព្រះរាជបុត្រាពៅ ផាក ស៊ុងហ៊ុន កំពុងតែហ្វឹតហាត់ក្បាច់ដាវរបស់ខ្លួនជាមួយសេនាដោយមានលោកគ្រូរបស់ទ្រង់អង្គុយក្រេបតែ លើបង់សម្លឹងមកទ្រង់ទាំងស្នាមញញឹមពេញដោយក្ដីពេញចិត្តនឹងសមត្ថភាពដ៏មានទេពកុសលរបស់ព្រះបុត្រាចំពោះផ្នែកដាវ

ព្រុស**
សេនាម្នាក់នោះក៏ត្រូវបានជ្រុះដាវចេញពីដៃបន្ទាប់ពីត្រូវព្រះបុត្រាវាយធ្វើឲជ្រុះ។

"ល្អល្អព្រះរាជបុត្រកាន់តែពូកែទៅពូកែទៅហើយ.." សម្លេងស្ញើចសរសើរជាមួយស្នូទះដៃរបស់លោកគ្រូវ៉ាងក៏បន្លឺទៅកាន់កូនសិស្សរបស់ខ្លួននិងមានមទណៈភាពជាខ្លាំង។

"អគុណលោកគ្រូ" ព្រះបុត្រាអោនគោរពអគុណអ្នកជាគ្រូ ទ្រង់ទើបតែមានអាយុ9ព្រះវស្សានោះទេ តែទ្រង់ពិតជាឆ្លាតពូកែខាងរៀនសូត្រដាវគុណល្អ សមណាស់ដែលមាននាមជាព្រះបុត្រា ប្រហែលជាអនាគតទៅនឹងអាចក្លាយទៅជាទេពសេនាផង..

---------------------
  ផ្ទះធំល្អឯកប្រៀបដូចវិមាន សម្បូរទៅដោយសួនផ្កាសួនទឹកស្រស់ត្រកាល ក្រឡែកទៅខាងណាក៏ជាទេសភាពស្រស់ស្អាតល្អគន់ទាក់ទាញចិត្តរំសាយអារម្មណ៍ប្រៀបដូចទីស្ថានសួគ៌លើដី..វិមានធំនេះមានម្ចាស់ដែលជារដ្ឋមន្ត្រីទ្រព្យត្រកូលយ៉ាង។
ព្រឹកប្រលឹមកុមារាពីរដួងតូចល្អិតៗអាយុប្រងែល8ឆ្នាំនាំគ្នាអង្គុយធ្វើអ្វីក៏មិនសូវច្បាស់ទាល់តែគយគន់ឲ្យជិត

ក្មេងប្រុសដែលកំពុងតែហូរទឹកភ្នែកយំមិនលឺសម្លេងម្នាក់នេះគេមានឈ្មោះថា យ៉ាង ជុងវ៉ុនជាអ្នកប្រុសតូចក្នុងដំណាក់នេះ

ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)​Where stories live. Discover now