ភាគទី28: យើងស្រឡាញ់ឯង

771 69 6
                                        

"ហ្អេនីគី..នីគីបានវាមកពីណានឹង?" រាងតូចស៊ូនូរត់ទៅទទួលនីគីទាំងសប្បាយចិត្តព្រោះនីគីត្រឡប់មកពីផ្សារវិញរួមជាមួយក្នុងដៃមានអោបកូនឆ្កែពណ៌.សយ៉ាងស្អាតមួយទៀតគួឲស្រឡាញ់ដ៏ហើយវាត្រូវជាមួយរាងតូចរបស់យើងដែលជាមនុស្សស្រឡាញ់សត្វ

"នេះយកទៅ ឲ្យស៊ូនូ.." នីគីញញឹមយ៉ាងស្អាតហុចកូនឆ្កែទៅឲអ្នកខាងនោះទាំងពេញចិត្ត
ស៊ូនូក៏ទទួលកូនឆ្កែនោះមកអោបអង្អែលយ៉ាងសប្បាយចិត្ត ខ្លួនស្រឡាញ់សត្វឆ្កែខ្លាំងណាស់នីគីនេះដឹងចិត្តរបស់គេដ៏ហើយមើលចុះ

"ហិហិនីគី វាគួឲស្រឡាញ់ខ្លាំងណាស់មើលចុះ តើយើងគួដាក់ឈ្មោះឲវាថាយ៉ាងមិចទើបសមទៅ?" ស៊ូនូញញឹមទាំងក្ដីសប្បាយរីករាយងាកទៅមើលមុខអ្នកខាងនោះបន្តិចសឹមសួរទៅគេ

"ដាក់ជីននី?"​
"អត់ទេ"​
"ចុះចង់ដាក់ថាមិច?"​
"ស្រេចតាមចិត្តនីគី ចង់ដាក់ឈ្មោះអ្វី?"​

"​អឹម..បីននីយ៉ាងមិចដែរ?"
ស៊ូនូលឺហើយក៏ក្រវីក្បាលធ្វើមុខស្អុយ
"អត់យកទេ!"​
"ចង់បានឈ្មោះអីចុះ?"​
"ឈ្មោះអីក៏បាន"
"​គាំងខួរណាស់ សុំទោស"
ស៊ូនូងាកសម្លក់នីគីពេលលឺគេនិយាយបែបនេះ ពឹងឲ្យដាក់ឈ្មោះបន្តិចក៏មិនបានពិតមែន សែនយ៉ាប់!
"​សម្រេចថា ដាក់អុីអុីទៅចុះ!"​
"​អុីអុី? ក្រែងនេះជាឈ្មោះឆ្កែរបស់ស៊ូនូកាលមុនហេស៎? ហេតុអីក៏ដាក់ម្ដងទៀត?"​

"គឺមកពីខ្ញុំស្រឡាញ់អុីអុីខ្លាំងណាស់ទើបដាក់ឈ្មោះឲ្យកូនឆ្កែនេះថាអុីអុីដដែលទៅ..អរត្រូវហើយនីគីទៅបានកូនឆ្កែនេះមកពីណានឹង?" ស៊ូនូ និយាយមួយថ្ងៃទៅហើយក៏ភ្លេចឲឈឹងរឿងឆ្កែនេះតើនីគីបានមកពីណានឹង?

"លួចគេ.." នីគីនិយាយទាំងធ្វើមុខឌឺយ៉ាងជឿជាក់

"ឆ្គួតទេហៃមិចក៏ទៅលួចឆ្កែគេអញ្ចឹង??" ស៊ូនូបង្ហាញទឹកមុខភ័យៗ លេងទៅលួចឆ្កែគេមកអញ្ចឹងហៃម្ចាស់គេរកស្លាប់ហើយលោក

"និយាយលេងទេតើអីក៏ល្ងង់ម៉្លេស? គឺបងទិញគេយកមកឲអូនឯងនឹងណា៎.."

"ហិហិកុំមកអូនបងស្អីនីគីមុខក្មេងជាងខ្ញុំទៀតហ៎.."ស៊ូនូធ្វើជាអោបកូនឆ្កែចង់ដាច់ដង្ហើមព្រោះអ្នកខាងនោះពូកែនិយាយឲគេអៀនខ្លាំងពេក

ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)​Where stories live. Discover now