ភាគទី11: អភិនិហារច្បាស់ណាស់

619 69 1
                                        

ជុងវ៉ុននិយាយ

ខ្ញុំកំពុងតែអង្គុយក្នុងបន្ទប់របស់ខ្ញុំលើកដៃច្រត់ចង្កាលើបង្អួតសម្លឹងទៅមេឃភ្លៀងទាំងទឹកមុខធុញទ្រាន់មេឃនេះសុំាណាស់មកភ្លៀងទាំងព្រឹកតែម្ដង ថាណាត់គ្នាទៅជួបស៊ូនូតែមើលពេលនេះចុះ ហ្អើយ!!

"ហ្អឺយ..." ខ្ញុំដកដង្ហើមធំជាលើកទី10រួចក៏ងើបដើរទៅទម្លាក់ខ្លួនអង្គុយទល់មុខតុតែងខ្លួន ភ្នែកខ្ញុំរមែងសម្លឹងមើលទៅគ្រប់លម្អងនៅលើតុទាំងមានអារម្មណ៍ថាធុញជាទីបំផុត។

"អ្ហេស៎បន្តោងនេះស្អាតខ្លាំងណាស់..." ទឹកមុខហ្មងសៅក៏ប្រែមកជាញញឹមវិញខណៈពេលដែរបានឃើញបន្តោងគុជយ៉ាងស្អាតមួយ វាគ្មានលក់នៅទីផ្សារនោះទេ ដំបូងឡើយបន្តោងមួយនេះគឺមិនមែនជារបស់ខ្ញុំទេ គឺមានគេជូនមកខ្ញុំ តែ.. ភ្លេចបាត់ទៅហើយថាអ្នកណាជាអ្នកជូនខ្ញុំ?

ចាំបានត្រឹមថាកានោះខ្ញុំទើបតែអាយុ8ឆ្នាំទេ ប្រហែលជាវាកន្លងហួសយូរពេកហើយទើបខ្ញុំពុំបានចងចាំបែបនេះ

"ហ្អឺយខួរក្បាលអន់ម៉្លេះវើយ! ចង់ឃើញមុខអ្នកដែលជូនបន្តោងគុជនេះម្ដងទៀតណាស់" ខ្ញុំធ្វើមុខក្រញ៉ូវ ហើយយកបន្ទោងគុជនោះមកក្រសោបអោបជាប់ទ្រូងទាំងអារម្មណ៍អណ្ដែងអណ្ដូង

"យើងខានពាក់ឯងយូរហើយ.." ស្រដីចប់ខ្ញុំក៏យកបន្ទោងគុជនោះមកពាក់ជាប់នឹងចង្កេះអាវ..បើមានវាហើយពាក់ខ្លះទៅ។

1សប្តាហ៍​កន្លងផុតទៅ

រាងតូចកំពុងតែដើរត្រុកៗក្ន្ងុងព្រៃម្នាក់ឯងត្រឡប់ទៅផ្ទះត្រកូលយ៉ាងរបស់គេវិញ ព្រោះមាណពទើបតែមកពីលេងផ្ទះរបស់ស៊ូនូ។ អាល្អិតនេះពិតជាមិនចេះរាងសោះ ដឹងថាដើរម្នាក់ឯងអាចមានគ្រោះថ្នាក់ ប៉ុន្តែនៅតែក្បាលរឹងមិនព្រមយកអ្នកការពារមកជាមួយ

"មេឃអើយមេឃមិចក៏ឆាប់ងងឹតយ៉ាងនេះ?សុំាណាស់ មិនដឹងជាដើរដល់ណាហើយទេ ហត់សាហាវ!" ដើរបណ្ដើររអ៊ូបណ្ដើរព្រោះថ្ងៃនេះមេឃចាប់ងងឹកលឿនខុសធម្មតា ហើយខ្លួនឯងក៏មិនដឹងថាដើរត្រឡប់ទៅវិញដល់ណាហើយទេ ហត់កាយណាស់លោកព្រះអើយ ចុកជើង ហត់បែកញើសដូចទឹក!

ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)​Where stories live. Discover now