I love him while he loves someone else
"ចុះបើខ្ញុំប្រាប់ថាខ្ញុំជាបុត្រាស៊ុងហ៊ុននោះជឿឬទេ?" សំណួររបស់បុត្រាធ្វើឲជុងវ៉ុនបញ្ចេញទឹកមុខឡេឡង់ៗ កែវភ្នែកថ្លាក៏ប្រទាក់ចាប់អារម្មណ៍នឹងបន្តោងខ្សែរាជវង្សជាប់ចង្កេះអាវរបស់ទ្រង់ទើបធ្វើឲកាយតូចបើកភ្នែកធំៗទាំងញ័រមាត់ នាយរហ័សងើយមុខសម្លឹងភក្រ្តបុត្រាទាំងតក់ស្លត់ អម្បាញ់មិញនេះធ្វើទង្វើអ្វីខ្លះនឹង??? ពុទ្ធោ..
"ហឹស? នេះលោក លោក លោកជា ហ្អើយ!! ច្រឡំ ទូលបង្គំមិនដឹងខ្យល់អ្វីសុំព្រះបុត្រារាជទានទោសដល់ទូលបង្គំផង.." ជុងវ៉ុនអើយ ចំជាឈ្លើយណាស់មិនគួណាវៃស្មើរជាមួយព្រះបុត្រាដ៏ខ្ពង់ខ្ពស់សោះឡើយ ដឹងថាខ្លួនខុសទើបនរតូចប្រញ៉ាប់បិទភ្នែកលុតជង្គង់អោនក្បាលលំទោនដល់ដីដើម្បីសុំរាជទានទោសទ្រង់
"អ្នកមិនដឹង គ្មានកំហុសទេ ឆាប់ក្រោកឡើងមក" មិនបាននិយាយតែមាត់ទ្រង់ថែមទាំងជួយជុងវ៉ុនដើម្បីងើបឈរដូចដើមវិញផងដែរ
"ព្រះបុត្រា..ទូលបង្គំពិតជាមិនបានដឹងពិតមែនសុំរាជទានទោសផងក្រាបទូល.." ជុងវ៉ុននិយាយទាំងរកយំទៀតផងគេសែនភ័យ សែនបារម្ភ គិតច្រើនខ្លាំងណាស់
"ក៏ប្រាប់ហើយទេតើថាយើងមិនបានខឹងអ្វីនោះទេឈប់បន្ទោសខ្លួនឯងទៅ.." ស៊ុងហ៊ុននិយាយជាមួយសម្លេងយ៉ាងស្រាលស្រទន់បន្ទន់ចិត្តក្មេងឲ្យបានធូរអស់ក្ដីបារម្ភព្រួយ ទ្រង់ថែមទាំងញញឹមទៅកាន់រាងតូចទៀតផង
"អព្រះគុណព្រះបុត្រាហើយ អរ៎នេះជាការដូរដែលទូលបង្គំបានរៀបចំសម្រាប់ទ្រង់សូមទ្រង់ទទួលចុះណា សង្ឃឹមថានឹងពេញចិត្ត.." ជុងវ៉ុនញញឹមយ៉ាងស្រស់ពេលដឹងថាទ្រង់មិនបានប្រកាន់នឹងខ្លួនបែបនេះ។ ទើបនឹកឃើញរឿងការដូរក៏ប្រញ៉ាប់យកប្រអប់តូចមួយចេញពីអាវហើយអោបលំទោនថ្វាយជូនកាដូរ
ស៊ុងហ៊ុនញញឹមតបទៅកាន់ជុងវ៉ុនវិញទើបទ្រង់ទទួលយកការដូរនោះពីដៃ
------------
"លោកមានអាយុទើបតែ18ឆ្នាំទេហ្អេ?" បុត្រានិងជុងវ៉ុននាំគ្នាអង្គុយលេងក្បែរស្រះទឹកនិយាយគ្នាលេងត្រឹមមួយពព្រិចភ្នែកសោះអ្នកទាំងពីរក៏អាចស្និតស្នាលនឹងគ្នាបាត់ទៅហើយ។
YOU ARE READING
ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)
Mystery / Thrillerស្នេហាគ្រាដំបូងរវាងព្រះបុត្រាពៅ ផាក ស៊ុងហ៊ុន និង កូនមន្ត្រីដ៏ស្រស់ស្អាតម្នាក់បានកើតឡើង។ ប៉ុន្តែកាលដែលពួកគេស្រឡាញ់គ្នា បាននាំឲ្យមនុស្សជាច្រើនពុំពេញចិត្តសោះឡើយ។ ថ្ងៃមួយមានក្រុមឃាតករបានមកសម្លាប់ជុងវ៉ុនដែលត្រូវជាគូរស្នេហ៍របស់ព្រះបុត្រា ប៉ុន្តែចៃដន្យក៏មា...
