"រាជទាយាទ តើព្រះបុត្រាស៊ុងហ៊ុនទ្រង់កើតអ្វី? " ដើរបានឆ្ងាយគួសមល្មមទើបជេយ៉ុនដាច់ចិត្តសួរ
"មិនដឹងដូចគ្នា..."
"អៅ? ចុះហេតុអ្វីទ្រង់មិនឲទូលបង្គំចូលទៅសួរអញ្ចឹង?" ជេយ៉ុនផ្អាក់ដំណើររបស់ខ្លួនសួរទៅរាជទាយាទទាំងចម្ងល់ ទ្រង់ក៏ផ្អាក់ដំណើរតាមដូចគ្នាថែមទាំងងាកមុខទៅមើលជេយ៉ុនផងដែរ"មិនមែនឯងមិនមើលទេឬ មិនឃើញសភាពន្ចាស់ប្អូននិងជុងវ៉ុនយ៉ាងមិចទេ? យល់ល្អកុំទៅរញ៉េរញ៉ៃអីល្អជាង.." ទ្រង់និយាយចប់ក៏ដើរបន្តទៅទៀតដោយមុខមិនរីក..
ជេយ៉ុនលឺទ្រង់និយាយទាំងមុខមាំបែបនេះហើយក៏ស្ងាត់មាត់បន្ទាប់មកជើងតូចៗក៏បន្តដើរតាមទ្រង់បន្តទៀតទាំងទឹកមុខមិនសប្បាយចិត្ត ព្រោះអារម្មណ៍នៅនឹកគិតបារម្ភពីព្រះបុត្រាស៊ុងហ៊ុន ទ្រង់គួតែមានអ្នកលួងលោមនៅក្បែរ..
"ហឹម! ? រាជទាយាទទ្រង់មកទីនេះធ្វើអ្វីព្រះពរ?" ដើរមួយសន្ទុះទើបជេយ៉ុនចាប់អារម្មណ៍ថាទ្រង់នាំខ្លួនដើរមកដល់ទីណា
"ដើរមក.." រាងតូចមិនបាននិយាយអ្វីបន្តគ្រាន់តែដើរទៅតាមទ្រង់ទាំងចម្លែកចិត្ត នេះមានរឿងអី មិចក៏ទ្រង់ស្រាប់តែនាំរាងតូចដើរចូលក្នុងគុកអញ្ចឹង? (😭)
ចូលទៅដល់ក៏ឃើញសភាពមនុស្សអត់គ្រប់ជាច្រើននៅទីនេះសក់ក្បាលម្នាក់ៗអស្ចារ្យ ជេយ៉ុនឡើងខ្លាចតោងដៃអាវរាជទាយាទជាប់។
ដើរចូលបន្តិចទៀតកាន់តែជ្រៅមកទើបជេយ៉ុនចាប់អារម្មណ៍នឹងមនុស្សម្នាក់ដែលមានពាក់ឈុតពណ៌.សរបស់អ្នកទោស សក់ទម្លាក់វែងអន្លាយ អង្គុយយ៉ាងស្រងូតស្រងាត់ នោះគឺជីហ៉ាន!
រាជទាយាទនិងជេយ៉ុនក៏បានបញ្ឈប់ដំណើរនៅត្រង់នេះ ពេលដែលឃើញវត្តមានទ្រង់និងជេយ៉ុនមកដល់បែបនេះ អ្នកនាងជីហ៉ានក៏ងាកមុខចេញទាំងមុខមាំ"មកចង់សើចចំអកសភាពរបស់ខ្ញុំម្ចាស់ហេស៎! ?" នាងសួរកំបុតៗ
"......" ទាំង2នាក់ស្ងាត់ឈឹង
"រាជ..រាជទាយាទទ្រង់មករកនាងតើមានរឿងអី?" ជេយ៉ុនអោនទៅសួរខ្សឹបៗ គេមិនយល់នោះទេហេតុអីទ្រង់នាំខ្លួនមកទីនេះ

YOU ARE READING
ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)
Mystery / Thrillerស្នេហាគ្រាដំបូងរវាងព្រះបុត្រាពៅ ផាក ស៊ុងហ៊ុន និង កូនមន្ត្រីដ៏ស្រស់ស្អាតម្នាក់បានកើតឡើង។ ប៉ុន្តែកាលដែលពួកគេស្រឡាញ់គ្នា បាននាំឲ្យមនុស្សជាច្រើនពុំពេញចិត្តសោះឡើយ។ ថ្ងៃមួយមានក្រុមឃាតករបានមកសម្លាប់ជុងវ៉ុនដែលត្រូវជាគូរស្នេហ៍របស់ព្រះបុត្រា ប៉ុន្តែចៃដន្យក៏មា...