"បងស្រីសុីលីពួកខ្ញុំត្រឡប់មកវិញហើយ មោះចាំខ្ញុំជួយបងណា.." អាល្អិតជុងវ៉ុនរត់ត្រុយទៅរករាងតូចសុីលីដែរកំពុងតែលើកអូសមួយដុំធំ
"អឹមនេះ..យ៉ាងមិចដែរដើរលេងបានសប្បាយឬទេ?" សុីលីញញឹមស្រស់ដាក់នាយតូចនិងហុចអូសមួយដុំធំឲ្យក្មេងឧស្សាហ៍ជួយកាន់ហើយសួរទាំងកែវភ្នែកស្រទន់ទៅជុងវ៉ុន
"សប្បាយខ្លាំងណាស់បង បើបងស្រីសុីលីបានទៅដែលទើបដឹង"
"ហឹម បងនៅទីនេះយូរហើយ មានកន្លែងណាដែលបងមិនធ្លាប់ទៅនោះ?" សុីលី នាងនៅព្រៃតាំងពីតូចមកម៉្លេះរឿងអ្វីនាងមិនដឹងមិនស្គាល់ទីនេះ?នាងដើរគ្រប់កន្លែងអស់រលីងទៅហើយ ពេលលឺជុងវ៉ុននិយាយអញ្ចឹង នាងក៏ចង់អស់សំណើចបន្តិចដែរ ឯជុងវ៉ុនបានត្រឹមសើចញឹមៗព្រោះខ្លួនភ្លេចគិតដល់រឿងនេះ..
"ណ្ហើយ ព្រះបុត្រាទ្រង់កម្សាន្តពេញមួយថ្ងៃប្រហែលជាហត់ណាស់ហើយជូនទ្រង់ទៅសម្រាកសិនទៅ។" នាងនិយាយទាំងងាកមុខទៅមើលព្រះបុត្រាដែលឈរស្ងៀម។
"បាទបងស្រី..ព្រះបុត្រាយាងទៅខាងលើទៅ ចាំទូលបង្គំជូតខ្លួនជូនទ្រង់ណា.." ត្រូវហើយ ជុងវ៉ុនតែងតែជូតខ្លួនឲ្យព្រះបុត្រារាល់ថ្ងៃ គេឡើងទម្លាប់ភ្នែកនឹងឃើញសាច់ដុំទ្រង់ទៅហើយ ហិហិ។
ក្រោយផ្ទៃមេឃទាំងមូលអស្ដង្គតទៅ វាក៏ជំនួសមកវិញដោយព្រះចន្ទមូលក្រឡង់បញ្ចេញពន្លឺដើម្បីទាក់ទាញចិត្តគ្រប់គ្នាឲ្យអង្គុយគយគន់ពីសម្រស់ដួងចន្ទវិញម្ដង។
ត្រូវហើយ ព្រះចន្ទដ៏សែនមានមុន្តស្នេហ៍នេះក៏បានទាក់ទាញហរទ័យព្រះបុត្រាជុងសុងឲ្យអង្គុយទតមើលយ៉ាងអង្លង់អង្លើយផងដែរ។ យប់ដែលមានព្រះចន្ទមូលក្រឡង់បែបនេះ ពិតជាយប់ដែលពិសេសនិងស្រស់ស្អាតជាទីបំផុត..
កាយតូចដើរចេញពីក្នុងផ្ទះទាំងញីភ្នែកខ្លួនឯងតិចៗ គេចុះមកខាងក្រោមដើម្បីដួលទឹកលុបមុខ តែក៏ប្រទាក់ភ្នែកនឹងព្រះរាជបុត្រា ដែលអង្គុយលើដំបូលផ្ទះសម្លឹងមើលព្រះចន្ទយ៉ាងទំនង
"ព្រះបុត្រា.. ហេតុអ្វីទ្រង់មិនចូលសម្រាក? យប់អាធ្រាតណាស់ហើយព្រះពរ" នាយតូចងើយមុខមើលព្រះបុត្រានិងស្រដីបន្ថែម
"ទ្រង់ពុំគួឡើងទៅអង្គុយបែបនឹងទេ គ្រោះថ្នាក់ខ្លាំងណាស់"

BINABASA MO ANG
ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)
Mystery / Thrillerស្នេហាគ្រាដំបូងរវាងព្រះបុត្រាពៅ ផាក ស៊ុងហ៊ុន និង កូនមន្ត្រីដ៏ស្រស់ស្អាតម្នាក់បានកើតឡើង។ ប៉ុន្តែកាលដែលពួកគេស្រឡាញ់គ្នា បាននាំឲ្យមនុស្សជាច្រើនពុំពេញចិត្តសោះឡើយ។ ថ្ងៃមួយមានក្រុមឃាតករបានមកសម្លាប់ជុងវ៉ុនដែលត្រូវជាគូរស្នេហ៍របស់ព្រះបុត្រា ប៉ុន្តែចៃដន្យក៏មា...