ភាគទី 29: ទុក្ខស្នេហា

597 65 14
                                        

ចាប់តាំងពីពេលនោះមក ព្រះបុត្រានិងជុងវ៉ុនក៏បានចំណាយពេលមួយរយ:រស់នៅក្នុងផ្ទះកណ្ដាលព្រៃនេះយ៉ាងមានក្ដីសុខជាមួយគ្នា គ្មានទុក្ខកង្វល គ្មានភាពហ្មងសៅទៀតឡើយ មានតែសេចក្ដីស្រឡាញ់ សេចក្ដីសុខ សប្បាយរីករាយ ហៃយ៉ា.. ល្អមែនទែន។

"ព្រះបុត្រាខ្ញុំថាពួកយើងរស់នៅរំខានបងស្រីសុីលីច្រើនមកហើយ តោះពួកយើងទៅរាជវាំងវិញទៅចាំទំនេរចាំមកលេងបងស្រីសុីលីទៀត.." ជុងវ៉ុននិយាយជាមួយទ្រង់នៅខាងក្នុងផ្ទះ ខណ:ព្រះបុត្រឆកំពុងតែសិតសក់ឲ្យរាងតូច និយាយពីថាផ្អែមដូចទឹកឃ្មុំ ផ្អែមគ្រប់វិនាទី

"អឹមបងគិតថាបងនឹងត្រឡប់ទៅដោះស្រាយរឿងក្នុងរាជវាំងឲអស់តែម្ដង.." ទ្រង់ក្រហឹមយល់ស្របនូវអ្វីដែលរាងតូចនិយាយ ហើយក៏គិតថា ល្មមទ្រង់ត្រឡប់ទៅដោះស្រាយរឿងធំហើយ

"តែអូនភ័យដែលទេ!?" ទ្រង់សួរបញ្ជាក់ ព្រោះត្រឡប់ទៅវិញ អាចនឹងមានរឿងមិនល្អ ឬមានការមិនពេញចិត្ត ឬក៏.. ការស្ដីបន្ទោសក៏មាន។

"ខ្ញុំម្ចាស់មិនភ័យនោះទេដែលប្រឈមមុខនឹងការពិត.." ជុងវ៉ុនញញឹមក្រវីក្បាល ខ្លួនក៏ត្រូវចេញមុខមកដោះស្រាយរឿងខ្លះដែរ ដើម្បីជួយម្ចាស់បេះដូង

"ហឹមទៅថ្ងៃស្អែកតែម្ដងទៅហឹហឹ.."

ព្រឹកស្អែកថ្ងៃថ្មី
ជុងវ៉ុននិងរាជទាយាទនាំគ្នាលាបងស្រីសុីលីក៏ដូចជាអរគុណនាងគ្រប់យ៉ាងទើបនាំគ្នារៀបចំសេះធ្វើដំណើរត្រឡប់ទៅរាជវាំងវិញ។

"ព្រះបុត្រាពួកយើងទៅលេងស៊ូនូនិងនីគីបន្តិចទៅខ្ញុំនឹកពួកគេណាស់.." ធ្វើដំណើរតាមផ្លូវបណ្ដើរជុងវ៉ុននិយាយបណ្ដើរគេខានជួបស៊ូនូនីគីយូរហើយ ទ្រង់ក៏មិនបានប្រកែកក៏ងក់ក្បាលញញឹមយល់ព្រម សឹមបរសេះជិះទៅកាន់ទិសដៅនៃផ្លូវទៅផ្ទះរបស់ស៊ូនូ។

បន្ទាប់ពីចំណាយពេលជាយូរសែនយូរមកទីបំផុតអ្នកទាំងពីរមកដល់របងផ្ទះរបស់ស៊ូនូ ប៉ុន្តែអ្វីដែរធ្វើឲ្យជុងវ៉ុននិងរាជទាយាទកើតចិត្តឆ្ងល់នោះគឺស៊ូនូនិងនីគីអង្គុយសោកសៅនៅមុខថ្នូរនរណាម្នាក់

រាងតូចមើលមុខរាជទាយាទបន្តិច សឹមពួកគេចុះពីលើខ្នងសេះ ហើយដើរសម្ដៅទៅរកស៊ូនូដែលកំពុងតែអង្គុយទួនសោកបោកខ្លួនយំ

ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)​Where stories live. Discover now