ភាគទី6: និស្ស័យនាំឲ្យជួបគ្នា

669 77 2
                                        

"ជុងវ៉ុនហា៎..យើងមានអារម្មណ៍ថ្ងៃនេះផ្សារស្ងាត់ខុសពីរាល់ដង មិនអ៊ូអរសោះ"​ ស៊ូនូដើរអមជាមួយមិត្តរបស់ខ្លួនដែលជា ជុងវ៉ុន ពួកគេងាកមើលចុះឡើងៗនៃសភាពជុំវិញផ្សារ មានមនុស្សដែរ តែតិច មិនអ៊ូអរមិនច្រើនដូចសព្វដងដែលពួកគេមកលេងសោះ

"អឹម.."​ជុងវ៉ុនបានត្រឹមក្រហឹម ទាំងមុខគួឲ្យអាណិត
"​កើតអីឯង?"

"​ដើរផ្សារបែបនេះ យើងនឹកដល់ព្រះបុត្រាណាស់" នឹកគ្រាមួយដែលទ្រង់នាំខ្លួនមកដើរលេងទីនេះ សប្បាយខ្លាំងណាស់

"នែ៎! ស្អីនឹង?"​ ស៊ូនូស្ដាប់មិនយល់គេកេះដៃជុងវ៉ុនទាំងទឹកមុខភ្ញាក់ផ្អើល

"យើងនឹកព្រះបុត្រាពៅ នឹកព្រះបុត្រាស៊ុងហ៊ុន"​

"ស្អីគេ!?"​

"ឈប់និយាយជាមួយឯងហើយ.. "ជុងវ៉ុនធ្វើមុខស្អុយសម្លក់ស៊ូនូ មិត្តគេថ្ងៃនេះចម្លែក និយាយអត់ចូលគ្នាសោះ ដោយងរនឹងមិត្ត ជុងវ៉ុនក៏សម្រេចចិត្តដើរទៅមុនស៊ូនូ គេ.ងរហើយ!!
"ហូយ..ញ៉ោះលេងសោះ ជុងវ៉ុនហា៎យើងយល់អ្វីដែលឯងនិយាយអម្បិញមិញតាស៎ ចាំយើងផងជុងវ៉ុន កុំដើរលឿនពេក"​ គេស្រែកហៅជុងវ៉ុនផងបន្ថែមល្បឿនដើរតាមរាងតូចផង ក្មេងនេះងរដូចខ្ទួយ។

វ៉ុនមិនបានខ្វល់ពីសម្ដីស៊ូនូទេ គេគិតតែពីរដើរអោបដៃសម្ដៅទៅខាងមុខរហូតមកដល់ក្នុងច្រកតូចមួយយ៉ាងស្ងាត់ជ្រាប ឯស៊ូនូក៏ចេះតែព្យាយាមដើរតាមពីក្រោយលួងលោម


ព្រុស***
"​អ្ហឹស៎!!!"
"

អុអួយ..មានរឿងអីនឹង? ហា៎..!!? " ដើរបានបន្តិចក៏ស្រាប់តែមានជនចម្លែកណាមិនដឹងរត់យ៉ាងលឿនមកបុកជុងវ៉ុនមួយទំហឹង សំណាងជុងវ៉ុនព្យាយាមរកអ្វីតោងដើម្បីទប់លំណឹងរបស់ខ្លួនមិនអញ្ចឹងច្បាស់ជាដួលទៅហើយ។ ពេលនេះជុងវ៉ុនស្លុតចិត្តបំផុតព្រោះមិនដឹងថាមានរឿងអ្វីកើតឡើង គេសម្លឹងមើលទៅបុរសដែលដេកដួលនោះទាំងបើកភ្នែកធំៗ

ស៊ូនូដែលមកតាមពីក្រោយជុងវ៉ុន ក៏អើតកមើលដូចគ្នា គេលើកដៃខ្ទប់មាត់បើកភ្នែកធំៗទាំងភ្ញាក់ផ្អើល

"ជួយខ្ញុំផង ជួយផងខ្ញុំពិបាកក្នុងការទ្រាំខ្លាំងណាស់.." បុរសម្នាក់នោះនិយាយឡើងខ្សោយៗខ្សោះអស់កម្លាំង ដៃម្ខាងរបស់គេកំពុងតែខ្ទប់ពោះដែលកំពុងតែហូរឈាមមកដូចទឹកទន្លេ ធ្វើឲជុងវ៉ុននិងស៊ូនូត្រូវភាំងជាមួយទិដ្ឋភាព​ច្បាស់ៗនៅនឹងមុខខ្លាំងណាស់ ពួកគេសម្លឹងមើលទៅប្រុសកម្ពស់ខ្ពស់មុខមាត់ស្លេកស្លាំងទាំងគាំងគំនិត

ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)​Where stories live. Discover now