"នេ! ជេយ៉ុនឯងមកអង្គុយធ្វើស្អីលើដំបូលនឹង..អឹប.." ព្រះបុត្រាស៊ុងហ៊ុនស្រដីទាំងព្យាយាមលើកជើងដើម្បីឡើងឲផុតដល់លើដំបូលផ្ទះ
"......" ទោះបើបានលឺរាងក្រាស់សួរក៏ជេយ៉ុនពុំបានឆ្លើយតបអ្វីដែរ គ្រាន់ងាកទៅមើលទ្រង់បន្តិច ហើយក៏ងាកមកសម្លឹងមើលព្រះចន្ទដូចដើម
គេធ្វើដូចជាគ្មានវត្តមានរបស់អង្គម្ចាស់ស៊ុងហ៊ុននៅទីនេះអញ្ចឹង។ឯទ្រង់ឃើញគេមិននិយាយរកបែបនេះក៏រាងចម្លែកចិត្តដែរ ប៉ុន្តែមិនទាន់សួរនោះទេចាំខ្លួនឯងឡើងបានឲផុតសិនចាំសួរ
"អ្លេស៎នេជេយ៉ុន..ឯងកើតស្អីឯងនឹង? នែ! ធ្វើស្អីគេឯងនឹងហាស៎ មិចក៏ផឹកស្រាអញ្ចឹង?" ទ្រង់ភាំង
បន្ទាប់ពីឃើញរាងតូចចាប់ទាញដបស្រាមកអកយកៗដោយមិនខ្វល់អ្វីទាំងអស់សូម្បីសម្ដីរបស់ព្រះបុត្រា"ជេយ៉ុនឯងមិនលឺយើងសួរទេអីកុំប្រហើនឲ្យសោះណា៎! អើយបានហើយៗឈប់ផឹកទៅ! ទៅបែកបាក់ស្នេហាមកពីណាហាបានជាផឹកស្អីក៏ផឹកយ៉ាងនឹង?" ដៃរហ័សប្រញ៉ាប់ចាប់ទាញស្រាដែរជេយ៉ុនកំពុងតែអកនោះចេញទាំងចងចញ្ជើម ទ្រង់ពុំសព្វព្រះទ័យសូម្បីបន្តិចដែលឃើញគេផឹកស្រារបែបនេះ។
"......"'ជេយ៉ុនមិនបានមាត់កអ្វីគ្រាន់តែសម្លឹងដបស្រាក្នុងដៃទ្រង់បន្តិចសឹមលូកដៃទាញដបស្រាដែលនៅខាងឆ្វេងដៃរបស់ខ្លួននោះមកបកគំរបផឹកបន្តទៀត
"នេយើងប្រាប់ថាឲឈប់ផឹកណាឯងវាយ៉ាងមិចឯងហាសជេយ៉ុនផឹកនោះផឹកយើងសួរក៏មិនឆ្លើយ?-"អស់ការអត់ទ្រនឹងភាពប្រងើយកន្តើយទ្រង់ជ្រុលមាត់តម្លើងសម្លេងខ្លាំងៗយ៉ាងតឹងសរសៃក ហើយក៏ទាញដបស្រានោះចេញពីដៃគេម្ដងទៀត!
ពេលនេះអស់ស្រាផឹកហើយព្រោះវានៅក្នុងដៃរបស់រាងក្រាស់ទាំងអស់ គេគ្មានជម្រើសអ្វីផ្សេងក្រៅពីទៅទាញស្រារបស់ខ្លួនមកវិញទេ តែទ្រង់មិចនឹងឲ្យ?មិនទាន់ឆ្លើយសំណួររបស់ទ្រង់ផង
"ព្រះបុត្រា!ស្រានេះជារបស់ខ្ញុំម្ចាស់ទេ ទ្រង់ឆាប់ឲវាមកខ្ញុំម្ចាស់វិញមក..!" ជេយ៉ុននិយាយទាំងមួម៉ៅវាពិតជាចម្លែកខ្លាំងណាស់ ធ្វើឲទ្រង់គាំងស្ញេញសម្លឹងមុខរាងតូចភ្លឹកៗទាំងចំហរមាត់

YOU ARE READING
ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)
Mystery / Thrillerស្នេហាគ្រាដំបូងរវាងព្រះបុត្រាពៅ ផាក ស៊ុងហ៊ុន និង កូនមន្ត្រីដ៏ស្រស់ស្អាតម្នាក់បានកើតឡើង។ ប៉ុន្តែកាលដែលពួកគេស្រឡាញ់គ្នា បាននាំឲ្យមនុស្សជាច្រើនពុំពេញចិត្តសោះឡើយ។ ថ្ងៃមួយមានក្រុមឃាតករបានមកសម្លាប់ជុងវ៉ុនដែលត្រូវជាគូរស្នេហ៍របស់ព្រះបុត្រា ប៉ុន្តែចៃដន្យក៏មា...