តាំងពីពេលនោះមក ជុងវ៉ុននិងព្រះបុត្រាបានស្នាក់នៅក្នុងផ្ទះកណ្ដាលព្រៃជាមួយគ្នា ដើម្បីព្យាបាលរបួសឲ្យជាសះស្បាយ។
ចំណែកឯខាងរាជវាំងក៏នៅតែបន្តតាមរកទ្រង់់រហូត ប៉ុន្តែរកពុំឃើញសោះ សូម្បីតែស្រមោល..។
"នេះ" សុីលីហុចចានដែកនិងកូនក្រណាត់ស្អាតមួយឲ្យជុងវ៉ុន ធ្វើឲ្យគេធ្វើមុខឡេឡឺៗមិនសូវយល់
"???"
"ឆាប់យកទៅ ឯងត្រូវជូតខ្លួនឲ្យព្រះបុត្រាណា"
"ខ្ញុំ...ខ្ញុំនឹងហ្ហេស៎?" នាយតូចចង្អុលមកខ្លួនឯងទាំងចំហរមាត់
"ខ្ញុំជាមនុស្សស្រីវាមិនសូវសមនោះទេ ជុងវ៉ុនប្រុសដូចគ្នាអញ្ចឹងទៅជូតឲទ្រង់តិចទៅ..." សុីលីបកស្រាយប្រាប់រាងតូចទាំងសម្លេងស្រទន់
"អរ..ខ្ញុំយល់ហើយ អញ្ចឹងក៏បាន" ជុងវ៉ុនធ្វើមាត់ជាអក្សរoងក់ក្បាលដោយការយល់ដឹងរួចក៏លូកដៃទទួលយកចានដែកនិងកូនកន្សែងពីដៃរបស់សុីលី សឹមនាំខ្លួនឡើងទៅខាងលើ
"ព្រះបុត្រា..ជុងវ៉ុនសូមគោរព" ជុងវ៉ុនឡើងមកដល់ខាងលើក៏ហៅព្រះបុត្រាបន្តិច ទុកថាជាសីលធម៌ គេហៅដើម្បីឲ្យព្រះបុត្រាបានដឹងថាពេលនេះមានវត្តមានរបស់ខ្លួន ព្រោះទ្វាពុំបានបិទទ្វាទេ។
បន្ទាប់មករាងតូចក៏ដើរទៅជិតទ្រង់ នាយដាក់ចានដែកចុះ ហើយក៏
"នែ!! ធ្វើស្អីហ្នឹង? " ទ្រង់ភ្ញាក់ឲ្យព្រឺត ក្មេងនេះអីក៏ប្រហើនម្លេះ ហ៊ានលូកដៃមកចាប់ទាញសម្លៀកបំពាក់របស់ទ្រង់? តាមមើលជុងវ៉ុនចង់ដោះសម្លៀកបំពាក់របស់ទ្រង់ចេញច្បាស់ណាស់ ប្រាកដជាមានគំនិតមិនល្អហើយ!!
"គឺ..ទូលបង្គំជូតខ្លួនឲទ្រង់នោះអីព្រះពរ.." ជុងវ៉ុនឆ្លើយតបទាំងមុខម៉ក់ៗ
"........."
"ទ្រង់ត្រូវរបួសដៃមិនអាចងូតទឹកបាននោះទេ ទើបទូលបង្គំត្រូវជូតព្រះកាយឲទ្រង់ណាព្រះពរ.." រាងតូចបកស្រាយបន្ថែមដើម្បីឲ្យទ្រង់យល់កាន់តែច្បាស់ ខ្លាចថាទ្រង់យល់ច្រឡំគិតថាខ្លួនជាមនុស្សរោគចិត្ត
"........." ព្រះបុត្រាពុំបានឆ្លើយតបនោះឡើយ ទ្រង់ធ្វើមុខមាំៗ ហើយបែរកាយមករករាងតូចនិងអង្គុយស្ងៀមថឹង បែបនេះក៏អាចបញ្ជាក់យ៉ាងច្បាស់ថាទ្រង់អនុញ្ញាតឲ្យរាងតូចជូតព្រះកាយឲ្យទ្រង់ហើយ
YOU ARE READING
ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)
Mystery / Thrillerស្នេហាគ្រាដំបូងរវាងព្រះបុត្រាពៅ ផាក ស៊ុងហ៊ុន និង កូនមន្ត្រីដ៏ស្រស់ស្អាតម្នាក់បានកើតឡើង។ ប៉ុន្តែកាលដែលពួកគេស្រឡាញ់គ្នា បាននាំឲ្យមនុស្សជាច្រើនពុំពេញចិត្តសោះឡើយ។ ថ្ងៃមួយមានក្រុមឃាតករបានមកសម្លាប់ជុងវ៉ុនដែលត្រូវជាគូរស្នេហ៍របស់ព្រះបុត្រា ប៉ុន្តែចៃដន្យក៏មា...
