ភាគទី16: បន្ទោងគុជ

745 73 3
                                        

"ស្ងាត់បានឬនៅ? បើឯងនៅតែបន្តនិយាយទៀត ព្រហ្មចារារបស់ឯងនឹងអស់ភ្លាមៗដោយសារយើង.. ." រាងក្រាស់និយាយទាំងទឹកមុខម៉ត់ចត់ធ្វើឲរាងតូចយើងស្ងាត់ជ្រៀប

"........" ជុងវ៉ុនធ្វើអ្វីមិនត្រូវមានតែស្ងាត់មាត់ ហើយក៏មិនហ៊ានប្រសប់មើលមុខរាងក្រាស់ចំៗដែរ សួរថាអៀនអត់គេថើបចឹង? ច្បាស់ជាអៀននឹងហើយ

"...របស់នេះ?? ឯងបានមកពីណា?" ព្រះបុត្រាទើបតែចាប់អារម្មណ៍នឹងបន្តោងគុជជុងវ៉ុនពាក់ខណៈពេលដែលទ្រង់អោនមុខចុះ

ឯរាងតូចកាលបើបានទ្រង់សួរបែបនេះទើបប្រញ៉ាប់សម្លឹងមើលទៅបន្តោងគុជនោះ

"របស់នឹងហេស?? អរ គឺមានគេឲមកទូលបង្គំប៉ុន្តែទូលបង្គំភ្លេចបាត់ហើយភ្លេចមុខអ្នកឲព្រោះកាលនឹងទូលបង្គំនៅក្មេងខ្លាំងពេក..." រាងតូចក៏បកស្រាយ

ឯទ្រង់ក៏ស្ងាត់ប៉ុន្តែក្នុងចិត្តរបស់កំពុងតែគិតព្រោះបន្តោងគុជនេះគ្មានលក់នៅទីផ្សារនោះទេមានតែគ្រួសាររាជវង្សមីងសុងទេដែលមាន

"មិនមែនជាម្ចសស់ប្អូនរបស់យើងជាអ្នកឲរបស់នេះទៅឯងទេឬ?"

"គឺមិនមែននោះទេព្រះពរ ទូលបង្គំភ្លេចមុខបាត់ហើយ..កាលនឹងទូលបង្គំទើបតែអាយុ8ឆ្នាំហ្នឹង.."

"........." ស្ងាត់ទាំងពីរនាក់ គ្មានអ្នកណានិយាយអ្វីនោះឡើយគឺស្ងាត់ព្រះបុត្រាកំពុងតែអង្គុយសម្លឹងមុខរាងតូចទាំងទឹកមុខត្រិះរិះ

"វ៉ុននី???" ទ្រង់បង្ហើបឈ្មោះវ៉ុននីឡើងតិចៗតែក៏អាចធ្វើឲរាងតូចស្ដាប់លឺបានដែរ ទើបប្រញ៉ាប់ងើបមុខទៅមើលមុខព្រះបុត្រា ទាំងទឹកមុខដូចជាភ្ញាក់ផ្អើសព្រោះសម្នៀមមួយនេះទទួលស្គាល់ថាខ្លួនធ្លាប់បានលឺហើយក៏ដឹងថាជាឈ្មោះក្រៅរបស់ខ្លួនដែរ ប៉ុន្តែហេតុអីទ្រង់ដឹង? ឈ្មោះក្រៅមួយនេះគឺធ្លាប់មានមនុស្សម្នាក់ជាអ្នកដាក់ជូនជុងវ៉ុន..

Skip

2អាទិត្យក្រោយមក

"ព្រះបុត្រា..នេះព្រះបុត្រាយាងមកអង្គុយធ្វើអីនៅទីនេះ? ទូលបង្គំខំតាមរកណា.." រាងតូចរត់មកស្រែកហៅរាងក្រាស់ដែរអង្គុយលើថ្មដាក់ជើងត្រាំទឹកលេង  រួចជុងវ៉ុនក៏នាំកាយស្ដើងរបស់ខ្លួនទៅអង្គុយជិតហើយដាក់ជើងត្រាំទឹកជាមួយទ្រង់ដូចគ្នា ពេលនេះរបួសព្រះបុត្រាគឺជាសះស្បើយហើយ ប្រហែលជា3ថ្ងៃទៀតអីពួកទ្រង់អាចត្រឡប់ទៅវិញហើយ រំភើបចិត្តណាស់។

ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)​Where stories live. Discover now