តើមានរឿងអ្វី ទើបពាំនាំបញ្ហាដ៏សែនព្រៃផ្សៃមួយនេះមកកាន់ពួកគេ?
..............ព្រឹកនាថ្ងៃថ្មីជាមួយអាកាលធាតុដ៏ឥតខ្ជោះពីធម្មជាតិ នៅក្នុងផ្ទះឈើតូចល្មមមួយសូរសត្វចាប់ពីរបីក្បាលនាំគ្នាមកទុំលើបង្អួតឈើស្រែកច្រៀងចេចចាចដាសអារម្មណ៍អ្នកដែលកំពុងតែគេងឲក្រោកឡើង
ដំបកភ្នែកក្រាស់ព្យាយាមបើកម្ដងបន្តិចៗទាំងលំបាក ម្ចាស់រាងកាយប្រឹងយោងអាត្មាខ្លួនឯងក្រោកឡើងទាំងឈឺត្រង់មុខរបួសយ៉ាងខ្លាំង
"ទីនេះជាកន្លែងណា??" សម្លេងបែបមនុស្សគ្មានកម្លាំងបន្លឺតិចៗ កែវភ្នែកពណ៌សូកូឡាក្រឡេកមើលជុំវិញបន្ទប់នេះទើបចាប់ចម្លែកចិត្តព្រោះកន្លែងដែលខ្លួនកំពុងតែផ្គុំនេះដូចជាប្លែក ទីនេះមិនមែនជាដំណាក់របស់ទ្រង់ឡើយ អេ៎តើទ្រង់កំពុងស្ថិតនៅកន្លែងណានឹង?
"អ្ហឹម អូយ!!"រាងក្រាស់ស្ទុះក្រោកមួយទំហឹងក៏ប៉ះពាល់ដល់មុខរបួស បណ្ដាលឲ្យវាធ្វើទុក្ខទ្រង់ម្ដងទៀតយ៉ាងចុកផ្សារ
"រាជ..រាជទាយាទ ទ្រង់ដឹងព្រះកាយហើយឬព្រះពរ? កុំទាន់ក្រោកអីណាក្រាបទូល ឆាប់សម្រាកសិនទៅ" ស្របពេលនោះវត្តមានរបស់ជុងវ៉ុនក៏បង្ហាញខ្លួនចេញមកតាមរយៈទ្វា នាយតូចក៏ប្រញ៉ាប់ដើរចូលមកជិតទ្រង់ហើយពិនិត្យមើលមុខរបួសបន្តិច ធ្វើឲ្យរាងក្រាស់ចងចញ្ចើមឆ្ងល់យ៉ាងខ្លាំង
"ទ្រង់កំពុងតែមានរបួសកុំកម្រើកផ្ដេសផ្ដាស់ ចាំខ្ញុំម្ចាស់ទៅហៅបងស្រីសុីលីសិនណា" និយាយរួចទើបរាងតូចដើរទៅចុះទៅខាងក្រោមដើម្បីហៅម្ចាស់ផ្ទះ ដែលមានឈ្មោះថា សុីលី
"បងស្រីសុីលី បងស្រីសុីលី.." ចេញមកដល់ខាងក្រៅរាងតូចប្រញ៉ាប់ចុះមកហៅនារីរូបស្រស់ម្នាក់ដែលកំពុងអង្គុយដាំថ្នាំធ្វើឲ្យនាងងាកមុខទៅមើលតាមប្រភពសម្លេង ទើបយើងបានសង្កេតឃើញមុខរបស់នាងមួយជំហៀងត្រូវបានពាក់របាំងមុខបិទជិត ប្រហែលជាមានបញ្ហាអីហើយទើបនាងបិទមុខមួយជំហៀងបែបនេះ។

YOU ARE READING
ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)
Mystery / Thrillerស្នេហាគ្រាដំបូងរវាងព្រះបុត្រាពៅ ផាក ស៊ុងហ៊ុន និង កូនមន្ត្រីដ៏ស្រស់ស្អាតម្នាក់បានកើតឡើង។ ប៉ុន្តែកាលដែលពួកគេស្រឡាញ់គ្នា បាននាំឲ្យមនុស្សជាច្រើនពុំពេញចិត្តសោះឡើយ។ ថ្ងៃមួយមានក្រុមឃាតករបានមកសម្លាប់ជុងវ៉ុនដែលត្រូវជាគូរស្នេហ៍របស់ព្រះបុត្រា ប៉ុន្តែចៃដន្យក៏មា...