ភាគទី25: ស្នេហា​រកាំរកូស​

0 68 10
                                        

"រាជទាយាទ..." គេនៅតែភ្ញាក់ផ្អើលនៅតែរន្ធត់ចិត្ត តើទ្រង់លង់ស្រឡាញ់ជុងវ៉ុនបានដោយរបៀបណា?
"ទូលបង្គំមិនមែនស្ដាប់ច្រឡំទេហេស៎?" ជេយ៉ុននៅតែសួរបញ្ជាក់ ព្រោះគេនៅតែមិនចង់ជឿ ក្រែងជុងវ៉ុនជាអនាគតប្អូនថ្លៃរបស់ទ្រង់ឬ?

"ឲយើងនិយាយប៉ុន្មានដងទៀត?"

"ប៉ុន្តែទ្រង់..ក៏ដឹងថាព្រះបុត្រាស៊ុងហ៊ុនទ្រង់-"

"មកពីយើងដឹងបែបនេះហើយទើបយើងព្យាយាមកាត់ចិត្ត ហើយយើងក៏រៀបអភិសេកជាមួយដាយ៉ុង.." រៀបការជាមួយនាងដើម្បីកាត់ចិត្តពីជុងវ៉ុន។ ជេយ៉ុនក៏ស្ងាត់និងប្រើខួរក្បាលវៃឆ្លាតរបស់ខ្លួនគិតហើយក៏យល់

"ទ្រង់ស្រឡាញ់គេម្នាក់ឯងដូចខ្ញុំម្ចាស់ដែរ ពេលនេះទ្រង់យល់អារម្មណ៍របស់ខ្ញុំឬនៅ? "

"យល់ហើយ យល់ច្បាស់ទៀត.."
"ប៉ុន្តែ..." ជេយ៉ុនពោលទាំងសម្លឹងមុខទ្រង់ដោយកែវភ្នែកនឹកស្មានមិនត្រូវ

"បើរាជទាយាទនៅតែប្រឹងសម្ដែងបែបនេះទៀតវាកាន់តែឈឺនោះទេ ទ្រង់មិនបានស្រឡាញ់ដាយ៉ុង ទ្រង់យកនាងមកបាំងមុខ ទ្រង់ធ្វើបែបនេះនាងអាចនឹងឈឺចាប់ណា.. សូមអង្វរកុំរៀបអភិសេកអីព្រះពរ"

លឺសម្ដីរាងតូចហើយទ្រង់ពុំបានតបតរនោះឡើយ ពោលគឺគិតតែអង្គុយស្ងៀម ប្រហែលជាសំងំគិតអំពីពាក្យសម្ដីរាងតូចហើយ។ ឃើញទ្រង់ស្ងាត់បែបនេះទើបជេយ៉ុនចាប់ផ្ដើមនិយាយបន្ត

"ខ្ញុំម្ចាស់សង្ឃឹមថាទ្រង់នឹងគិតអំពីរឿងទាំងនេះឲបានល្អផងចុះ..ប្រយ័ត្នតែស្ដាយក្រោយខ្លាំងជាងនឹងខ្ញុំម្ចាស់មិនដឹងនោះទេ...ខ្ញុំម្ចាស់សុំទូលលា" ពោលពាក្យដាស់ទឿនទាំងទឹកមុខស្មើរួច សឹមរាងតូចងើបឈរ អោនក្បាលទូលលាទ្រង់ត្រឡប់ទៅវិញ

"រកដំណោះស្រាយឲគេបាន ហេតុអ្វីក៏មិនអាចរកដំណោះស្រាយឲខ្លួនឯងបានអញ្ចឹងហាសជេយ៉ុន..!?" សំណួរចាក់ដោតដល់ជម្រៅបេះដូងធ្វើឲរាងតូចត្រូវផ្អាក់ដំណើររបស់ខ្លួនដោយខានពុំបាន សំណួរនេះវាយប្រហារជេយ៉ុនខ្លាំងណាស់គេស្រាប់តែឆួលចុងច្រមុះចង់យំ តើគួរតែឆ្លើយតបយ៉ាងណាទើបសមទៅ? ចម្លើយមានតែជ្រើសមិនតប.តដើរចេញពីទីនេះ។

ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)​Where stories live. Discover now