ភាគទី18: នរណាជាអ្នកធ្វើ?

584 69 3
                                        

"ហើយហេតុអីបានជាព្រះបុត្រាជុងស៊ុងទ្រង់ដឹង?" សំណួរដែលជុងវ៉ុនតែងតែឆ្ងល់សួរត្រូវចំណុចទើបនាក់គ្រប់គ្នានាំគ្នាងាកទៅមើលព្រះបុត្រា


"ត្រឡប់ទៅរាជវាំងជាមួយខ្ញុំវិញមកគ្រប់គ្នាកំពុងតែបារម្ភ..លាគ្រប់គ្នាហើយ" ទ្រង់ងើបឈរនិយាយបានបន្តិចក៏ដើរចេញបាត់ទៅ ហាក់មិនទាន់ចង់ឆ្លើយព្រោះទ្រង់ពុំទាន់រកភត្តតាងពិតប្រាកដឃើញ

"អេ? យើងទៅហើយណាលាហើយ។ ព្រះបុត្រាចាំទូលបង្គំផង លាហើយ..." រាងតូចក៏ប្រញ៉ាប់ងើបឈរលាគ្រប់គ្នាទាំងប្រញ៉ាប់ដូចគ្នាទើបរត់ត្រុយទៅតាមព្រះបុត្រា

@/&.):7:):)):@/@$/))/?!

"ព្រះបុត្រា.." អ្នកបម្រើប្រុសម្នាក់ប្រញ៉ាប់រត់ទៅបើកទ្វាដំណាក់របស់ព្រះបុត្រាពៅដែលកំពុងតែអង្គុយអានសៀវភៅ ទើបប្រញ៉ាប់ងើបទៅមើលអ្នកបម្រើនោះទាំងទឹកមុខឆ្ងល់ ដែលប្រហើនមិនចេះគោះទ្វាមុនចូលដំណាក់

"គឺពួកគេមកហើយ.." ការនិយាយគ្មានក្បាលគ្មានកន្ទុយតែក៏អាចកាត់ន័យយល់ រាងក្រាស់ស្ទើតែនិយាយអ្វីមិនចេញទើបប្រញ៉ាប់ទុកសៀវភៅចោលរត់ទៅរកអ្នកខាងនោះយ៉ាងលឿន
"ព្រះបុត្រានិងអ្នកប្រុសស្ថិតនៅបឹងឈូកព្រះពរ!!!"​ អ្នកបម្រើនោះឆ្លៀតស្រែកប្រាប់បញ្ជាក់ទីតាំងងាយនឹងឲ្យព្រះបុត្រាទៅរក។

"ជុងវ៉ុន.." រាងក្រាស់មកដល់ក៏ឃើញជុងវ៉ុនកំពុងតែឈរអោបជេយ៉ុន នៅក្បែរនោះក៏មានព្រះបុត្រាជុងសុងដែលជាម្ចាស់បងរបស់ខ្លួននៅទីនោះដូចគ្នា
បុត្រាពៅកាន់តែញ័របបូរមាត់ គេញ័រសឹងតែគ្រាប់សារពាង្គកាយព្រោះតែរំភើបចិត្តខ្លាំងពេក

សម្លេងព្រះបុត្រាបានក្លាយជាទីចាប់អារម្មណ៍ពួកគេ នាំឲ្យជុងវ៉ុននិងជេយ៉ុនត្រូវប្រលែងការអោបចេញពីគ្នា ហើយតម្រុងកែវភ្នែកសម្លឹងមើលទៅព្រះបុត្រា..

"ព្រះបុត្រា.."​ មិនចាំយូរទ្រង់ហ័សរត់យ៉ាងលឿនទាញរាងតូចជុងវ៉ុនមកអោបជាប់ទ្រូងយ៉ាងណែនសែនណែនបញ្ជាក់ពីក្ដីនឹករលឹកយ៉ាងក្រៃលែង ជុងវ៉ុនក៏ដូចគ្នា គេនឹកព្រះបុត្រាខ្លាំងណាស់ ដៃទាំងទ្វេក៏លើកមកអោបព្រះបុត្រា

ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)​Where stories live. Discover now