ព្រឹកប្រលឹមថ្ងៃថ្មីឈានមកដល់
ក្រាក់(សម្លេងបើកទ្វា)"ជេយ៉ុន...-??" ព្រះបុត្រាស៊ុងហ៊ុនថ្ងៃនេះប្លែកខុសធម្មតា ក្រោកតាំងពីប្រលឹមមករករាងតូច ទ្រង់មិនចាំគោះទ្វាម្ចាស់បន្ទប់គេសិនទេ បើកទ្វាយកតែម្ដងគ្រាន់តែបើកហើយក៏គាំងស្ញេញនិយាយអីលែងចេញនៅពេលឃើញរូបភាពដែលជេយ៉ុននិងម្ចាស់បងរបស់ខ្លួនដេកជាមួយគ្នាយ៉ាងអស្ចារ្យ
បើក្រឡែកមើលរបស់របនៅក្រោមគ្រែ លើតុ វិញរញ៉េរញ៉ៃដូចសំបុកមាន់យ៉ាងអញ្ចឹងមានទាំងដបស្រារាយប៉ាយ
ពួកគេយប់មិញផឹកឡើងស្រវឹងរៀងៗខ្លួនហើយនៅដេកជាមួយគ្នាទៀត"ជេយ៉ុន?? ម្ចាស់បង? នេនាក់ទាំង2ឆាប់ក្រោកឡើងធ្វើស្អីនឹង!!!?" មិនសុខចិត្តសូម្បីបន្តិច បុត្រាស៊ុងហ៊ុនរហ័សដំឡើងសម្លេងដើម្បីដាស់ឲ្យមនុស្សគេងជាមួយគ្នានោះភ្ញាក់
មានអីបានផលតើទាំងជេយ៉ុនទាំងព្រះបុត្រាជុងសុងចាប់ផ្ដើមកម្រើកខ្លួនទាំងឈឺក្បាលព្រោះយប់មិញផឹកច្រើនជ្រុល
"ហឹស?" ទាំង2នាក់ធ្វើមុខឡេឡឺពេលឃើញខ្លួនឯងដេកជាមួយគ្នាបែបនេះទើបប្រញ៉ាប់ស្ទុះអង្គុយផឹងយ៉ាងលឿនដូចខ្សែភ្លើងឆក់
"យប់មិញនាក់ទាំងពីរធ្វើស្អីនឹងហ្អា!? ហើយម្ចាស់បងហេតុអីមកផ្ទុំជាមួយជេយ៉ុន!?" ណ៎ចរិតឆេឆៅមកទៀតហើយធ្វើដូចជាប្រច័ណ្ឌណាស់ចឹងលោកម្ចាស់ខ្ញុំអើយ
"ហើយយើងមកដេកទីនេះតាំងកាល?" ព្រះបុត្រាជុងសុងធ្វើមុខបែបអត់ដឹងខ្យល់អីសោះនិយាយមែនអត់ចាំសោះមិចបានមកដេកទីនេះវិញ
ឯជេយ៉ុនក៏ដូចគ្នាខំធ្វើមុខរកនឹកក៏ក្រឡែកភ្នែកឃើញដបស្រា10ដបជាងនៅរាយពេញតុទើបធ្វើឲខ្លួនចំហរមាត់នឹកឃើញថាយប់មិញខ្លួននិងព្រះបុត្រាជុងសុងនាំគ្នាផឹកស្រាឡើងស្រវឹងជោគពេញខ្លួន ធ្លាក់ភ្នែករៀងខ្លួន
"យ៉ាងមិច!?" ស៊ុងហ៊ុនកាន់តែស្ទះទ្រូងព្រោះម្នាក់ៗគ្មានចម្លើយឲ្យទ្រង់ឡើយ
"អរគឺគឺ រាជ-រាជទាយាទ..និងខ្ញុំម្ចាស់យប់មិញផឹកស្រាដាច់យប់ពេកទើបដេកជាមួយគ្នា..." ជេយ៉ុនក៏ប្រញ៉ាប់ប្រាប់ទៅព្រះបុត្រាពៅទាំងរដាប់រដុបមិនសូវសម ព្រោះរឿងនេះវាហួសហេតុពេក

BINABASA MO ANG
ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)
Mystery / Thrillerស្នេហាគ្រាដំបូងរវាងព្រះបុត្រាពៅ ផាក ស៊ុងហ៊ុន និង កូនមន្ត្រីដ៏ស្រស់ស្អាតម្នាក់បានកើតឡើង។ ប៉ុន្តែកាលដែលពួកគេស្រឡាញ់គ្នា បាននាំឲ្យមនុស្សជាច្រើនពុំពេញចិត្តសោះឡើយ។ ថ្ងៃមួយមានក្រុមឃាតករបានមកសម្លាប់ជុងវ៉ុនដែលត្រូវជាគូរស្នេហ៍របស់ព្រះបុត្រា ប៉ុន្តែចៃដន្យក៏មា...