ភាគទី14: ពេលវេលាធ្វើឲ្យចិត្តមនុស្សប្រែ

590 71 4
                                        


"......." ក្រោយស្ថានការណ៍ប្រែជាស្ងប់ស្ងាត់បាន ព្រះបុត្រាក៏លើកដៃចង្អុលទៅទ្វាដំណាក់

"ចេញ! ចេញទៅ!" ទ្រង់ស្រែកយ៉ាងកំរោល ឯកែវនេត្រាក្រហមទ្រង់សម្លឹងយ៉ាងគួឲ្យខ្លាចទៅកាន់រាងតូច
ជេយ៉ុនសម្លឹងព្រះបុត្រាទាំងទឹកភ្នែកហូរឥតឈប់ សឹមអោនមុខចុះខាំមាត់ដើរចេញពីដំណាក់នេះ។


"ពុទ្ធោអើយ!!!!!!!!!!!!!!!" ដល់ពេលតប់ប្រមល់ខ្លាំងពេក!! របស់របរនៅលើតុដូចជាពែងអីជាដើមក៏ត្រូវធ្លាក់បែបខ្ទិចខ្ទៀចពេញទាំងអស់។

ក្នុងពេលនោះនៅឯខាងផ្ទះអ្នកនាងដាយ៉ុងក៏កំពុងលើកពែងតែនិងរបស់របរផ្សេងៗគប់យកៗបែកខ្ទិចខ្ទីទាំងអស់
"អាយ!!!!!!" ដាយ៉ុងគប់ផងស្រែកផងបញ្ជេញកំហឹងទៅលើទ្វាបន្ទប់របស់នាង ពេលនេះនាងត្រូវមករស់នៅផ្ទះរបស់នាងវិញហើយជាហេតុធ្វើឲនាងកើតចិត្តខឹងខឹងខឹងតាំងពីមកដល់ផ្ទះមកស្រែកជេគេឯងពេញនឹងប្រៀបដូចមនុស្សសតិអារម្មណ៍

ជិតនឹងបានក្លាយជាស្រីស្នំរបស់ព្រះបុត្រា មានមុខមានមាត់ហើយបែរជាមកត្រូវជួបរឿងចង្រៃយ៍បែបនេះ ក្ដៅក្រហាយណាស់វើយយយយ

"អួយ.." ឯអ្នកបម្រើរបស់នាងបីរបួនអ្នកទៀតនិងម្ដាយរបស់នាងក៏ឈរខាងមុខទ្វាមិនហ៊ានបើកចូលទៅនោះឡើយខ្លាចសុីម៉ាកែវទឹកបែកក្បាល

ដាយ៉ុងនាងដូចជាមនុស្សវិកលចរិតយ៉ាងអញ្ចឹងគេមិនខុសអីពីមនុស្សត្រូវខ្មោចចូលឡើយ ម្ដងម្កាលនាងក៏ស្រែកខ្លាចនេះខ្លាចនោះ។

ឯអ្នកនាងជីហ៉ានក៏ត្រូវរស់នៅផ្ទះរបស់នាងដូចគ្នានាងអង្គុយយ៉ាងស្ងប់ស្ងាត់ជាមួយទឹកមុខរាបស្មើប៉ុន្តែក៏មិនមែនមិនខឹងដែរ គ្រាន់តែនាងមិនបញ្ចេញឲខុសចរិតជាមនុស្សស្រីរបស់នាង

នាងអង្គុយយ៉ាងស្ងប់ រក្សារទឹកមុខ ហើយក៏កំពុងតែគូសអក្សរលើក្រដាសគូរសយកៗមួយទំហឹង រហូតដល់ដាច់ក្រដាសរហែកខ្ទិចខ្ទី
"អើយសឺត!!!" នាងបោះប្រដាប់ជក់នោះចោលទាំងសង្គ្រឺតធ្មេញជាខ្លាំង ស្រីស្រស់ក្ដាប់ដៃយ៉ាងណែនខ្លួនប្រាណក៏ញ័រតតាត់ យើងក៏អាចស្មានដឹងពីកំហឹងដ៏ខ្លាំងមហាសាលរបស់នាងថាធំកម្រិតណាស់ដែរ

ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)​Tahanan ng mga kuwento. Tumuklas ngayon