Part 8 ; ក្មេងនេះគេចង់ធ្វេីអី...?

434 36 0
                                        


ក្រោយពីរាងតូចរត់ចេញពីរាងក្រាស់មក គេរត់ទៅឈរនៅមុខវិមានមុខញញឹមមិនឈប់ព្រោះតែបានធ្វេីបាបសិស្សច្បងខ្លួន ពេលនេះសិស្សទាំងអស់ក៏ចេញមកដូចគ្នា

«អា ថេ ឯងយ៉ាងម៉េចហេីយ...» អ៊ូស៊ាន សួរទៅគេដោយទឹកមុខបារម្មណ៍ ឯមិត្ត៣ នាក់ ទៀតក៏បារម្មណ៍ពីគេដូចគ្នា

«យេីងឈឺជេីងណាស់ ហឹកហឹក..... ពួកឯងជួយគ្រាយេីងទៅផង...»បានមិត្តបារម្មណ៍គេរំអួយ ធ្វេីជាទន់ជេីងតែបាន ជុងស៊ូជួយទប់ទាន់

«យេីងថា ពួកឯងជួយគ្រាគេទៅសម្រាកសិនទៅ..»ជីមីន ឈរនៅមុខពួកគេនោះនិយាយ ទ្បេីង

«តោះ.....»ជុងស៊ូ ហេីយ យ៊ានសុីជួយគ្រាគេ ទៅសម្រាក

«ហឹស ហឹស គួរឪ្យស្រលាញ់ណាស់» ជូវ៉ុន សេីចនិងចរិក រាងតូច មិញគេឃេីញគ្មានអីផង គ្រាន់មិត្តទៅដល់ ក៌ជ្រាយតែម្តង

«ឯង សេីចអី.... » សៀវ មីងឆ្ងល់នឹងគេ សុខៗសេីចដូចមនុស្សមិនគ្រប់ចឹង

«គ្មានអីទេ ហឹសស.......តោះទៅ» ជូវ៉ុន ឆ្លេីយទាំង ញញឹមមិនឈប់

#ដំណាក់ធំ

« លោកអ៊ុំ មានគេរាយកាណ៍ថាបានឃេីញ ស្រមោលវិញ្ញានហោះកាត់ ក្រោយដំណាក់» ជុងអុី

«ព្រលឹង នរណាម៉េច ក៏មានក្នុងវិមាន» លោកគ្រូ យ៉ាន

«ជាស្រមោលអ៉ាប់ខ្មៅវាបានតោងមនុស្សក្នុងបក្សយេីងចូលមក ........លោកអ៊ុំខ្ញុំខ្លាចតែ ព្រលឹង តាំងមីង តាមជុងហ្គុកមកជាមួយទេ»ជុង អុីនិយាយទាំងវិភាគគិតសភាពគេយប់មិញ មុខគេស្លេកស្លាំងណាស់ ដូចត្រូវពួកវាស្រូបកម្លាំងធាតុចឹង

«ជុង ហ្គុក.... ឆាប់ទៅមេីលគេភ្លាមទៅ ...»លោកគ្រូយ៉ាន គិតរួចចេញជាមួយជុងអុី

#ដំណាក់ របស់ជុង ហ្គុក

ក្រាក...ទ្វាបានបេីកទ្បេីង

«លោកអ៊ុំ មានការអ្វីមែនទេ»រាងក្រាស់ លេីកដៃអោនគោរព

«ឯង មានកេីតអីទៀតទេ...»គាត់សួរទៅគេ ទាំងដែរគាត់ឃេីញហេីយថា គេជាដូចធម្មតាចឹង

«ខ្ញុំ មិនអីទេលោកអ៊ុំ គ្រាន់ព្រឹកមិញខ្ញុំរាងអស់កម្លាំងបន្តិច ប៉ុណ្ណោះ» រាងក្រាស

ព្យុះស្នែហ៍ ព្យុះពិភពគុណ Tempat cerita menjadi hidup. Temukan sekarang