«ពុកកកក...ក្តុក...»អូស៊ានស្រែកមួយទំហឹងពេលឃេីញក្បាលលោកលីធ្លាក់ដល់ដី.អ្វីៗនៅជុំវិញគេហាក់ដូចជាដូចជាslowmotionមិនចង់ដំណេីរការភាពឈឺចាប់ក៏រត់មកផ្ទុកពេញទ្រូង..
ឌឹប
គេទន់ជង្គង់ភ្លាមៗមិនចង់ជឿរនិងភ្នែក...ថាអ្នកសម្លាប់ពុកគេ គឺជាថេ យ៉ុង....ទឹកភ្នែកជាកូនប្រុសហូរមកតក់ៗ..គេពិតជាអស់សង្ឃឹមនិងថេយ៉ុងខ្លាំងណាស់..អស់សង្ឃឹមនិងមិត្តភាពរាប់ខែមកនេះ......ប៉ុន្តែគេមិនបានដឹងរឿងថាពុកគេជាជនក្បត់ទេ ព្រោះលោកលីគ្រាន់តែហាមគេមិនអោយទៅសាលាប៉ុណ្ណោះ....
« អឹបបប.....លោកម្ចាស់...»យ៊ានសុីទេីបតែមកដល់យកដៃខ្ទប់មាត់ពេលឃេីញក្បាលលោកលីនៅលេីដី ដៃញ័រអស់ទ្រូងប្រាណ
«អ្...អ្នកប្រុស.ថេ....!» យ៊ាន សុីបេីកភ្នែកធំភ្លាមៗពេលឃេីញថេយ៉ុងបែរមក ឈាមប្រទ្បាក់មុខ សភាពគេពិតជាឃោឃៅណាស់..គួរអោយខ្លាច
« ហឹកៗ ពុក....» ដោយសារភ្ញាក់សម្លេងរបស់យ៊ានសុីទេីបដាស់អោយអូស៊ាន ប្រឹងក្រោករត់ទៅរកសាសពដែលសល់តែខ្លួននោះ..ហេីយអោបមិនញញឺតអីបន្តិច..គេមិនចង់ជឿរ មិនជឿរគ្រប់យ៉ាង តែនេះផ្ទាល់ភ្នែកនិងជាក់ស្តែង ទេីបធ្វេីអោយមិត្តភាពប្រែក្លាយជាគំនុំ..
«..យេីងមិនចង់ជឿរថាឯងហ៊ានធ្វេីបែបនេះដាក់យេីងទេ..គីម ថេ យ៉ុង...» អូស៊ានងេីបមុខទ្បេីងស្រែកជាមួយកំហឹងស្ទេីរផ្ទុះ...ក្រោកទាញដាវផ្ចង់ទៅថេ...
« ឯងមិនដឹងរឿង ដ៏សែនកខ្វក់របស់ពុកឯងនោះទេ...គេជាជនក្បត់នគរ..ចុងក្រោយគង់តែស្លាប់ដដែល....» ថេឈរនិយាយពន្យល់គេអោយយល់ពីរឿងក្រោយខ្នងរបស់លោកលី ហេីយមូលហេតុគេមិនប្រាប់រឿងរបស់ខ្លួនព្រោះគិតថា អូស៊ានមិនពាក់ព័ន្ធរឿងអតីតទេីបគេមិននិយាយ
«អាចង្រៃឯងកុហក ពុកយេីងមិនមែនជាជនក្បត់នោះទេ.....» អូស៊ានស្រែកមួយទំហឹងលាយទ្បំទឹកភ្នែក ពេលឮពាក្យជនក្បត់ចេញពីមាត់មិត្តស្លាប់រស់របស់ខ្លួន
«ឆាប់រត់ភ្លាមទៅ......»ដោយមិនដឹងនិយាយពន្យល់យ៉ាងម៉េចទេីបគេ ប្រាប់អោយពួកគេទាំងពីរឆាប់រត់ បេីមានអ្នកចាប់ពួកគេបានប្រកដជាជាប់ទោសដែលមិនខាន...
YOU ARE READING
ព្យុះស្នែហ៍ ព្យុះពិភពគុណ
Adventureអ្នកក្លាហានយ៉ាងច្រេីនបានស្វែងរកអាថ៌កំបាំងក្នុងពិភពគុណ ដេីម្បីក្លាយជាអ្នកក្លាំងពូកែ ខុសតែមនុស្សម្នាក់បែរជាមានអាថ៌កំបាំងច្រេីនជាងក្នុងរឿងពិភពគុណទៅទៀត ។.... Jungkook / Taeyhung
