ថេដោយឃេីញ ហុឺ ធានស្ងាត់ គេនិយាយបន្ត
«លោកម្ចាស់លោកជានរណាទៅ គេដូចជាចង់បានខ្ញុំដល់ហេីយ» ថេ និយាយដេីរបន្តេីរងាកមេីលជុំវិញបណ្តេីរ ព្រោះមានអារម្មណ៍ដូចមាននរណាកំពុងសម្លឹងមេីលខ្លួនអញ្ចឹង
«អ្នកប្រុសនិងស្គាល់បេីសិនជា អ្នកប្រុស ព្រមតាមសំណេីរខ្ញុំ» ហុឺ ធានដាក់សំណេីរព្រោះគិតថាថេ យ៉ុង ជាមនុស្សចង់ដឹងប្រកដជា ព្រម
«ហុឹស លោកមិនប្រាប់ក៏មិនអី ថ្ងៃមួយគង់តែខ្ញុំដឹងខ្លួនឯងដដែរ» ថេសេីចដេីមក ហួសចិត្តនិងអន្ទាក់មួយនេះ ចេះយកមកលេងទៅកេីត
«បេីអ្នកប្រុសមិនព្រមទៅហេីយ ខ្ញុំបង្ខំក៏មិនកេីតដែរ» ហុឺ ធាននិយាយទាំងញញឹម តែក្នុងចិត្តគេក៏ក្តៅមិនតិចដែរ ជួបដំបូងគេសរសេីររាងតូចមិនតិចទ្បេីយ តែជួបផ្ទាល់ម្តងទៀតត្រូវថេនិយាយមិនទុកមុខអោយបន្តិច
«អស់ហេីយមែនទេ យ៉ា...ខ្ញុំខំមកពីចម្ងាយនិយាយតែ២ម៉ាត់» ថេអោបដៃធ្វេីមុខស្អុយ និយាយអោយហុឺ ធាន
«លំបាកដល់អ្នកប្រុស ថេ យ៉ុងហេីយ»ហុឺ ធាននៅរក្សាស្នាមញញឹមដរដែរ បេីតាមគេពេលនេះច្បាស់ជាកំពុងប្រយុទ្ធគ្នាហេីយ តែដោយសារ ឈិន នីង អោយប្រលែងទេីបគេមិនហ៊ានបែបនេះ
«ចឹងខ្ញុំទៅវិញសិនហេីយ តែអេអេ ..ថ្ងៃក្រោយបេីលោកចង់ដឹងសម្ថភាពរបស់គេ កុំលេងវៃពីក្រោយខ្នងអី នេះប៉ះខ្ញុំបេីប៉ះអ្នកផ្សេងគេច្បាស់ជាសម្លាប់លោកចោលមិនខាន» ដំបូងថេរកដេីរចេញហេីយ តែបកក្រោយវិញ ឆ្លៀតនិយាយប្រដៅហុឺ ធានបន្តិចទៀត
«អរគុណអ្នកប្រុសណាស់ដែរបានប្រាប់..»ហុឺ ធានញញឹមទាំងក្តាប់ដៃ ក្មេងនេះប្រដៅគេមិនឈប់
«ទៅមែនទែនហេីយ»ថេញញឹមដេីរចេញបាត់ ឈិននីងក៏លិចខ្លួនមក គ្រប់យ៉ាងទាំងអស់គេក៏ស្តាប់ឮហេីយអោយ ហុឺធានប្រលែងថេ យ៉ុងដូចគ្នា
«លោកម្ចាស់ មិនគួរដោះលែងគេនោះទេ »ហុឺ ធានអោនគោរពឈិន នីង បន្តិចហេីយនិយាយទ្បេីង
«យេីងមានវិធីយេីងហេីយ..»ឈិន នីងនិយាយហេីយ រលាយខ្លួនម្តងទៀត ហុឺធានបានត្រឹមក្តាប់ដៃខឹងនិងថេ យ៉ុងប៉ុណ្ណោះ
VOUS LISEZ
ព្យុះស្នែហ៍ ព្យុះពិភពគុណ
Aventureអ្នកក្លាហានយ៉ាងច្រេីនបានស្វែងរកអាថ៌កំបាំងក្នុងពិភពគុណ ដេីម្បីក្លាយជាអ្នកក្លាំងពូកែ ខុសតែមនុស្សម្នាក់បែរជាមានអាថ៌កំបាំងច្រេីនជាងក្នុងរឿងពិភពគុណទៅទៀត ។.... Jungkook / Taeyhung
