skip
«ការប្រកួតនិងចាប់ផ្តេីមពេលបន្តិចទៀត ក្នុងការប្រកួត មាន10 ដំណាក់កាល.....អ្នកទទួលបានពិន្ទុច្រេីនជាងគេគឺជាអ្នកឈ្នះ......» ការប្រកាសក្តែងៗពី អាមាត្រចប់ ភ្លេងស្គរបន្លឺខ្លាំងៗ អ្នកត្រូវប្រកួតនាំគ្នាទៅអង្គុយរងចាំគេប្រកាសឈ្មោះទ្បេីងប្រកួត
ជុងហ្គុកសម្លឹងទៅថេ ទាំងបារម្មណ៍ព្រោះខ្លាចគេត្រូវរបួស តែសមីខ្លួនមិនបានខ្វល់អីតិច ។
ថេអង្គុយចងខ្សែរក្រហមនៅនឹងដៃ វារៀងពិបាកទេីបពឹងអ្នកអង្គុយក្បែរចងអោយ
«សិស្សច្បង ចងអោយបន្តិចមក» ថេហុចដៃអោយជុងហ្គុក រាងក្រាស់សម្លឹងគេហេីយយកដៃមកចងអោយ ជុងហ្គុកលួចអង្អែលវាថ្នមៗ គេនឹកណាស់នឹកទាំងចិត្តនឹកទាំងកាយ
«ណែ៎ ឯងមេីលនោះ 2នាក់នោះដូចខ្វះកន្លែងសាសងគ្នាអញ្ចឹង» ជុង ស៊ូ ទាញក្បាលជីមីនអោយមេីលទៅរាងក្រាស់និង ថេ
«.......2នាក់នេះពិតជាចំមែនហេីយ» អ៊ូស៊ានរអ៊ូទ្បេីងទាំងជ្រេញនិងអ្នកមានស្នេហា
ជីមីនមេីលហេីយងក់ក្បាលតិចៗតាម បន្ទាប់មកគេងាកបែរទៅម្ខាងប្រទាក់ភ្នែកនិង យ៉ុន ហ្គីសម្លឹងមកខ្លួន ខួរក្បាលក៏គិតដល់ប៉ុន្មានថ្ងៃមុន ធ្វេីអោយជីមីនថ្ពាលក្រហមងាកមកវិញខ្វាច់
ឯ ជុង វ៉ុន និង វ៉ាង លីងឃេីញសកម្មភាពពួកគេហេីយ ធ្វេីអោយគេចុកទ្រូងខាងឆ្វេងទាំងមិនដឹងខ្លួន
ការប្រកួតចាប់ផ្តេីម វគ្គដំបូង* ក្បាច់គុណ
ការហៅឈ្មោះប្រកួតជាគូរ ពីមួយទៅមួយគូរខ្លះចាញ់ខ្លះឈ្នះរហូតដល់
>យ៉ុន សីុក និង ជុង ហ្គុក
ទាំង2នាក់សម្លឹងគ្នាទៅវិញទៅមកលេីកដៃប្រេីក្បាច់គុណបង្ហាញគ្នា យ៉ុន សុីក ហោះចូលទៅវៃមុន
ជុងហ្គុកឃេីញហេីយងាកគេចកណ្តាប់ដៃកំពុងហោះមក គេប្រេីដៃម្ខាងចាប់ខ្នងដៃនោះទប់លំនឹង
បន្ទាប់មកប្រេីដៃម្ខាងទៀតវៃដេីមទ្រូង
យ៉ុន សុីកភ្នែករហ័សចេះទប់ទាន់ទេីបខ្ទាតបន្តិចព្រោះកម្លាំងរាងក្រាស់។
YOU ARE READING
ព្យុះស្នែហ៍ ព្យុះពិភពគុណ
Adventureអ្នកក្លាហានយ៉ាងច្រេីនបានស្វែងរកអាថ៌កំបាំងក្នុងពិភពគុណ ដេីម្បីក្លាយជាអ្នកក្លាំងពូកែ ខុសតែមនុស្សម្នាក់បែរជាមានអាថ៌កំបាំងច្រេីនជាងក្នុងរឿងពិភពគុណទៅទៀត ។.... Jungkook / Taeyhung
