skip
ទាំងពីរអ្នកអង្គុយទល់មុខគ្នាប៉ុន្តែគ្មានអ្នកណានិយាយអីនោះទេ....ឯជុងហ្គុុកភ្នែកចេះតែសម្លឹងទៅអ្នកគេចមុខខ្លួនរហូត...
« សិស្សច្បងមានការអីមែនទេ...» ចុងក្រោយថេយ៉ុងដាច់ចិត្តនិយាយព្រោះតែទ្រាំនិងការសម្លឹងរបស់ជុងហ្គុកមិនបាន
« យេីងមកគ្រាន់តែចង់មេីលរង្វាន់ដែលព្រះអង្គប្រទានអោយឯងប៉ុណ្ណោះ...»ជុងហ្គុកនិយាយទ្បេីងលាយទ្បំជាមួយភាពអន់ចិត្តពេលឮថេយ៉ុងមិនហៅខ្លួន"បង"ដូចពីមុនវាហាក់ដូចជាឆ្ងាយពីគ្នារាប់មឺុនគីទ្បូម៉ែត្រអញ្ចឹង ...តែនេះជាជម្រេីសដែលគេបានជ្រេីសគេអាចទ្រាំវាបាន...
«អ៎......» ថេយ៉ុងញញឹមទ្បេីងដេីរតម្រង់ទៅរង្វាន់ខ្លួនជាមួយទឹកមុខអន់ចិត្ត ហេតុអីជុងហ្គុកប្រងេីយដាក់គេមិនឈប់បែបនេះ ដឹងទេថាក្នុងចិត្តរបស់គេឈឺប៉ុណ្ណា
« នេះ....»ថេយ៉ុងបានយករង្វាន់ទាំងអស់ដាក់លេីតុអោយរាងក្រាស់មេីល...ជុងហ្គុកយកវាមកមេីលម្តងមួយៗឃេីញថាវាស្អាតឥតខ្ចោះ ចឹងតេីបានឃេីញថេញញឹមរហូតពេលឃេីញវា .....
«អា...សិស្សច្បងកុំបេីកអី.....» ថេស្រែកឃាត់ពេលរាងក្រាស់បម្រុងទាញផ្លែដាវចេញ..គេខ្លាចជុងហ្គុកជួបរឿងដូចខ្លួនដែរ..
«មានអីមែនទេ...»
«គឺ..គឺ...អេ.......?»ដោយសារថេរកចម្លេីយឆ្លេីយមិនចេញ..ទេីបរាងក្រាស់ទាញវាចេញពីស្រោម.. ..ប៉ុន្តែគ្មានអីនោះទេ ទាញមកដូចដាវធម្មតាអញ្ចឹង
« សិស្សច្បងមិនអីទេឬ....»ថេសួរទៅគេទាំងបារម្ភ តែក៏ឆ្ងល់ដែលហេតុអី ជុងហ្គុកគ្មានប្រតិកម្មជាមួយវា...
« ហេតុអីសួរបែបនេះ..»រាងក្រាស់ចងចញ្ចេីមទ្បេីងបែបមិនយល់...តែក្នុងចិត្តមានរឿងសង្ស័យមិនចេះឈប់..តេីដាវមួយនេះមានអ្វីមែនទេ បានជាថេប្រតិកម្មនិងវាខ្លាំងម្លេះ..
«អត់អីទេ...សួរលេងតែប៉ុណ្ណោះ» ថេញឹមៗរៀបរឹកអោយស្រួលបួលវិញ..មេីលទៅដាវនេះត្រូវការតែខ្លួនទេ
«....... (ពេលណា...ឯងឈប់លាក់ទៅ..)»ជុងហ្គុកសម្លឹងទៅគេគិតក្នុងចិត្ត ថេយ៉ុងលាក់គេគ្រប់រឿងសូម្បីតែរឿងតូចតាចក៏ថេលាក់ពីគេដែល....។
YOU ARE READING
ព្យុះស្នែហ៍ ព្យុះពិភពគុណ
Adventureអ្នកក្លាហានយ៉ាងច្រេីនបានស្វែងរកអាថ៌កំបាំងក្នុងពិភពគុណ ដេីម្បីក្លាយជាអ្នកក្លាំងពូកែ ខុសតែមនុស្សម្នាក់បែរជាមានអាថ៌កំបាំងច្រេីនជាងក្នុងរឿងពិភពគុណទៅទៀត ។.... Jungkook / Taeyhung
