Part 40 : ចោទប្រកាន់

287 17 0
                                        

ថេ យ៉ុងអោនទៅគៀកបបូរមាត់ជុងហ្គុកមែន តែគេគ្រាន់តែអោននិយាយខ្សឹបប៉ុណ្ណោះ..

« រួមទាំងលោកផងដែរ » ជុងហ្គុកឮហេីយដូចត្រូវគេច្របាច់បេះដូងអញ្ចឹង  ពាក្យរួមទាំងលោកមានន័យ
ថាថេក៏ចាត់ទុកខ្លួនជាសត្រូវដែរ...ឯថេញញឹមចុងមាត់រួចបែរបម្រុងចេញទៅ..តែត្រូវជុងហ្គុកកន្រ្តាក់ដៃមកវិញ

« អឹបប...» បបូរមាត់ទាំងពីរប៉ះគ្នាដោយសារជុងហ្គុកចាប់រាងតូចមកថេីប...ជុងហ្គុករុញថេ យ៉ុងផ្ទប់ជញ្ជាំងដំណាក់...បឺតជញ្ជក់ដោយគ្រឺតខ្នាញ់..និងពាក្យសម្តីឌឺដងរបស់ថេ យ៉ុង..ដៃមិនទំនេរកំពុងទាញចង្កេះរាងតូចអោយកាន់តែមកអឹបនិងខ្លួន..ថេយ៉ុងក៏ប្រឹងរេីដែរ តែដូចដឹងស្រាប់ហេីយ..អោយតែពេលនៅជាមួយរាងក្រាស់កម្លាំងគេខ្សោយណាស់មិនដឹងថាមូលហេតុអីនោះទេ..
.(ឥទ្ធិពលស្នែហ៍)

« អឹមមម...»សម្លេងពេញចិត្តរបស់ជុងហ្គុក ពេលថេ យ៉ុងព្រមស្ងៀមមិនរេី..បានឱកាសជុងហ្គុកប្រឹងដួសដងអណ្តាតលេង ភ្លេចគិតថាទីនេះជាកន្លែងណាបាត់ទៅហេីយ.ចេះសំណាងទីនេះមិនសូវមានអ្នកឆ្លងកាត់..បេីសិនជាមានមែន     រឿងមួយនេះប្រកដជាផ្ទុះធំមិនខាន...ក្រោយឆ្អែតហេីយជុងហ្គុកដកមុខសម្លឹងទៅថេ យ៉ុងតែមិនទាន់បាននិយាយផង...

« ឆ្អែតហេីយហ្អេស...បេីឆ្អែតហេីយចេញ..!»
ថេ យ៉ុងរុញជុងហ្គុកទំហឹង ធ្វេីអោយខ្ទាតក៏មិនតិចដែរ  ក្រោយរុញគេចេញហេីយ រាងតូចដេីរបម្រុងគេចតែស្កប់មួយកន្លែងពេលឮពាក្យជុងហ្គុកនិយាយ

« បេីយេីងប្រាប់ឯង ថាយេីងការពារបុរសនោះដោយសារតែឯង តេីឯងជឿរយេីងទេ...?» ជុងហ្គុកសម្លឹងទៅរាងតូច ដោយមុខខ្សត់ពេលនេះគេពិបាកទ្រាំខ្លាំងណាស់ ពេលឃេីញរាងតូចទៅជាបែបនេះ....

« ហុឹស ការពារដេីម្បីខ្ញុំហេស ..? » ថេ យ៉ុងសេីចហួសចិត្ត ការពារដេីម្បីគេ ?  កន្លែងណាដែរជាពាក្យការពារដេីម្បីគេ គ្មាននោះទេ

« ឯងនិងយល់ បេីសិនឯងយល់ព្រមស្តាប់ខ្ញុំ » ជុងហ្គុកនិយាយហេីយដេីរចេញទៅបាត់ ទោះគេពន្យល់ពេលនេះក៏ថេ យ៉ុងមិនជឿរដែរ មេីលតែអម្បាញមិញទៅឃេីញហេីយ គ្រាន់តែគេប្រាប់ចម្លេីយបន្តិច ថេ យ៉ុងឈរសេីចហួសចិត្តមិនជឿរនិងគេបាត់ទៅហេីយ តេីអោយគេឈរនិយាយពន្យល់ពេលនេះឬ..?

ព្យុះស្នែហ៍ ព្យុះពិភពគុណ Donde viven las historias. Descúbrelo ahora