Part 27 : ការប្រកួតចាប់ផ្តេីម

321 19 1
                                        


«ហេតុអីស្រាឯងផ្អែមយ៉ាងនេះ» វ៉ាង លីងលេីក
ចញ្ចេីមឆ្ងល់នឹងជាតិស្រានេះ ឯរាងតូចឮហេីយគិតវែងឆ្ងាយថា វ៉ាង លីងសម្តៅលេីមាត់ខ្លួន (កូននឹងតាំងពីគេម្លោភមក ចេះតែគិតផ្តេសផ្តាសរហូត)

«ន៎ែ លោកនិយាយស្អី» ថេស្រែកថាអោយគេ លែងហៅបងប្រុសអីទៀតហេីយ កំពុងមួម៉ៅស្រាប់ផង

«គឺខ្ញុំនិយាយពីស្រាឯង ថាយ៉ាងម៉េចវាផ្អែមមិនល្វីងបែបនេះ» វ៉ាង លីងពន្យល់គេអោយយល់

«ខ្ញុំមិនដឹងទេ អោយមកវិញមក» ថេដាក់បាតដៃទាមកវិញ តែវ៉ាង លីងយកស្រាអង្គុយផឹកទ្វេីប្រងេីយ

«អង្គុយមក នេះយកទៅ..» វ៉ាងលីង អោយគេអង្គុយហេីយយកស្រាថ្មីអោយគេ បំណងគេរកថាមកផឹកស្រាលេីដំបូលតែក៏ជួបនឹងថេ

«ហេតុអីមិនអោយអាដេីម»ថេយកហេីយសួរទៅគេទាំងមុខជូហួញ

«យេីងជក់ចិត្តនិងស្រាឯងជាង.»វ៉ាងលីងនិយាយសម្លឹងទៅគេហេីយញញឹមដាក់តិចៗ ថេមិននិយាយយកស្រាគេហុចអោយដកឈ្នុកចេញយកមកផឹក

«អួយយយ ស្រាស្អីធំអាក្រក់ណាស់»រាងតូចផឹកបានមួយក្អឹកព្រូសចេញវិញ យកដៃទប់ច្រមុះ ព្រោះតែស្រានេះឈួលខ្លាំង វ៉ាង លីងឃេីញហេីយសេីច

«ស្រានេះបេីអ្នកពូកែ គេផឹកមិនត្អូញត្អែទេ» ថេឮហេីយងាកសម្លក់មុខគេ ចង់ថាគេអន់មែនទេចាំមេីលគេផឹកអោយមេីល

រាងតូចលេីកផឹកក្អឹកៗរហូតដល់អស់ មាត់រកក្អួតតែត្រូវធ្វេីខ្លាំងសិន

«ហុឹស ស្រាមួយណាដែលខ្ញុំមិនធ្លាប់ផឹក ត្រឹមស្រាមួយដបនេះគ្មានបញ្ហាចំពោះខ្ញុំទេ....អ៊ួកក» អួតមិនទាន់ចប់ផងមាត់រកក្អួត ព្រោះតែស្រានេះធំឈួលខ្លាំងពេក

«ឯងយ៉ាងម៉េចហេីយ»វ៉ាងលីង រកថាទៅជួយគេ ថេក្រវីដៃហាម

«មិនអីទេ...គ្រាន់ឈួលបន្តិចប៉ុណ្ណោះ»ថេងេីបមុខទ្បេីងវិញ និយាយងូវៗ គេផឹកស្រាមិនដែលស្រវឹងទេ តែម្តងនេះសុំចាញ់ហេីយ ថេអង្គុយយកដៃច្រត់ចង្ការបេីកភ្នែកមិនចង់រួច

«...........»

«............»ដោយគ្មានអ្នកនិយាយ វ៉ាងលីង បេីកមាត់និយាយកុំអោយស្ងាត់

ព្យុះស្នែហ៍ ព្យុះពិភពគុណ Where stories live. Discover now