skip
នៅតាមផ្លូវថេយ៉ុង ស្ងាត់មិនសូវនិយាយ ព្រោះតែខ្វាយខ្វល់គិតទៅដល់ ជុងហ្គុក មកដល់កន្លែងសម្រាក ថេទុកសេះមួយកន្លែងរួចដេីរទៅក្បង់ទឹកនៅបឹងថ្លា បឹងនេះមិនសូវធំទេតែទឹកថ្លាមេីលឃេីញដល់បាទ មកដល់គេអង្គុយលាងដៃលាងជេីង អោយស្រទ្បះខ្លួន
បន្ទាប់មកថេអង្គុយស្ងៀមសម្លឹងមេីលស្រមោលខ្លួនលេីផ្ទៃទឹក តែក៏មានអារម្មណ៍ចម្លែកនៅជុំវិញតំបន់នេះ មានទឹកតែគ្មានសត្វហេីរ ក្នុងព្រៃក៏ស្ងាត់ តាំងពីគេចេញមកមិនទាន់បានជួបអ្នកធ្វេីដំណេីរ សូម្បីតែម្នាក់
មិនទាន់ទាំងគិតចប់ផង សម្លេងអ៊ូអររបស់សេនាបក្សខ្លួនឆោទ្បោលេីកដាវដូចប្រៀបប្រយុទ្ធជាមួយអ្នកណាអញ្ចឹង ដោយឃេីញបែបនេះថេរត់ទ្បេីងទៅមេីល
«តេីមានរឿងអី..»ថេសួរទៅគ្រប់គ្នា
«ថេ ប្រយ័ត្នផងទីនេះមានចំហាយបិសាច...»អ្នកស្រីយុីនដេីរមកនិយាយដាក់ថេ តែភ្នែកកំពុងសម្លឹងទៅសេនាខ្លួន ដែរបានទទួលរងការវៃប្រហាពីបិសាចអម្បាញមិញ
«មេបក្ស ពួកយេីងឆាប់ចេញដំណេីរទៅ នៅទីនេះយូរមិនល្អទេ» វ៉ាងជីនិយាយទ្បេីងទាំងភ្នែកសម្លឹងមេីលជុំវិញព្រោះខ្លាចវាវាយប្រហាម្តងទៀត
«អឹមម ឆាប់ទៅ ពួកឯងជួយគ្រាគេទ្បេីងផង...» អ្នកស្រីយុីនងក់ក្បាល រួចបញ្ជាសេនាមិនកេីតអ្វីជួយ
លេីកសេនារងរបួស ឯថេសម្លឹងមេីលជុំវិញគឺគ្មានអ្វីទេ តែគេសម្លឹងទៅបឹងទឹកគេទៅអម្បាញមិញគឺសុទ្ធតែស្រមោលខ្មៅកំពុងស្រែកឆោទ្បោមិនដឹងជាមានរឿងអ្វីនោះទេ ថេមេីលហេីយដេីរទៅកន្លែងនឹងម្តងទៀតធ្វេីអោយទាំងអស់គ្នា ចងចញ្ចេីមឆ្ងល់
«ថេឯងទៅណា ពួកយេីងត្រូវឆាប់ចេញពីនេះណា»
អ្នកស្រីយុីនស្រែកសួរតែថេ យ៉ុងនៅតែមិនស្តាប់ដដែរ
ថេដេីរមកឈរនៅមាត់បឹង ព្រលឹងទាំងអស់រកចូលវាយប្រហាតែត្រូវផ្អាកពេលថេសម្លឹងមកទាំងកែវភ្នែកក្រហម
«លោកម្ចាស់ ជួយពួកខ្ញុំផង...»សម្លេងស្រមោលខ្មៅបន្លឺទ្បេីងទាំងភាពភ័យខ្លាច អង្វររាងតូចអោយជួយ
YOU ARE READING
ព្យុះស្នែហ៍ ព្យុះពិភពគុណ
Adventureអ្នកក្លាហានយ៉ាងច្រេីនបានស្វែងរកអាថ៌កំបាំងក្នុងពិភពគុណ ដេីម្បីក្លាយជាអ្នកក្លាំងពូកែ ខុសតែមនុស្សម្នាក់បែរជាមានអាថ៌កំបាំងច្រេីនជាងក្នុងរឿងពិភពគុណទៅទៀត ។.... Jungkook / Taeyhung
