Part 37 : ព្រះបញ្ចូនបិសាចដូចជាយេីងមក ព្រោះតែឯង

257 18 0
                                        

ងាកមកអ្នកទេីបតែចេញពីដំណាក់ថេ យ៉ុងវិញ...ទឹកមុខនិងដំណេីរដូចធម្មតាទេតែពេលមកដល់ដំណាក់ខ្លួនហេីយ...

ក្រាកក.... គ្រឹបប

« សុំទោសស...»ជុងហ្គុកផ្អែកខ្នងនិងទ្វាសម្រូតចុះក្រោមទឹកភ្នែកន័យភាពឈឺធ្លាក់មកតក់ៗ អ្នកណាថាគេមិនឈឺ? គេឈឺជាងថេរាប់ពាន់រាប់មុឺនដង...គេស្អប់ គេស្រលាញ់ គេហួងហែង គេខឹង គេប្រចណ្ឌ..គេស្រលាញ់ថេ ជាងអ្វីទាំងអស់ តែពេលនេះចប់ហេីយ សិទ្ធអ្វីក៏គ្មានទៀតដែរ...

« បងធ្វេីគ្រប់យ៉ាងព្រោះតែឯង.....»ជុងហ្គុកអង្គុយនិយាយម្នាក់ឯង យកដៃខ្ទប់ទ្រូង ព្រោះតែអួលណែនស្ទេីស្លាប់...ទោះវាឈឺ វាពិបាក ក៏គេអាចទ្រាំបាន ព្រោះតែនេះជាជម្រេីសល្អសម្រាប់ថេយ៉ុង... គ្រាន់តែខូចចិត្តវាក៏ប្រសេីជាងឃេីញគេស្លាប់ដែរ........។

skip

ព្រលឹមថ្ងៃថ្មីឈានចូលមកដល់...បក្សត្រកូលចនកំពុងរៀបចំខ្លួនទៅវិមានខ្លួនវិញ..ព្រោះស្អែកជាថ្ងៃចូលរៀន

skip

ក្រោយនិយាយលាគ្នាសព្វគ្រប់ បានពួកគេចេញដំណេីរ

តាមផ្លូវថេ យ៉ុងសេីចសប្បាយជាមួយជុង អុីរហូត...គ្មានឃេីញថា ខូចចិត្តបន្តិចទេ..ឯអ្នកតាមសម្លឹងគេក៏សប្បាយចិត្តដែរ ពេលឃេីញគេមិនអីបែបនេះ..។

ពួកគេធ្វេីដំណេីរអស់រយះពេលកន្លះថ្ងៃបានមកដល់វិមានវិញ..ចំណែកថេ យ៉ុងមកដល់ភ្លាមទទួលការកោតសសេីរជាខ្លាំងពីសិស្សច្បងដទៃ ទោះគេមិនមែនតំណាងបក្សខ្លួនមែន តែគេក៏ជាមនុស្សក្នុងបក្សទឹកកកដែរ...

មួយថ្ងៃនៃការប្រេះទំនាក់ទំនងរបស់ជុងហ្គុក បានបញ្ចប់ ដោយគ្មាននរណានិយាយរកគ្នាមុន ថ្ងៃបន្ទាប់ឈានមកដល់ ការសិក្សាដូចរាល់ដង..ម្នាក់ៗស្ងៀមស្ងាត់..ដេីម្បីស្តាប់លោកគ្រូយ៉ានពន្យល់...រហូតដល់ម៉ោងបញ្ចប់សិក្សា....។

skip

«អេ ហេតុអីអា ស៊ាន និង យ៊ានសុី មិនទាន់មកទៀត...»ជីមីនរអ៊ូទ្បេីងពេលបាត់វត្តមានមិត្ត2នាក់របស់ខ្លួន...ពួកគេខំចាំ2ថ្ងៃទៅហេីយ

« ប្រហែលឪវាឈឺទេដឹង....»ថេ យ៉ុងបោះសណ្តែកលីងចូលមាត់ទំពាបណ្តេីរនិយាយបណ្តេីរ

ព្យុះស្នែហ៍ ព្យុះពិភពគុណ Where stories live. Discover now