Part 29 : បាក់តុ

246 23 1
                                    

សួនត្រី
ថេ យ៉ុងកំពុងអង្គុយលេីបង្កាន់ដៃស្ពានកោងខ្លី យ៉ុន ហ្គី ឈរម្ខាងភ្នែកសម្លឹងមេីលទៅលេី

«ឯងដឹងវាប៉ុន្មានឆ្នាំហេីយ...»យ៉ុនហ្គី សួរទៅគេភ្នែកសម្លឹងលេីដដែរ

«4ឆ្នាំ..»ថេ

«ហេតុអីមិនប្រាប់អ្នកស្រីធំ....»

«..........»ថេឮសំណួរហេីយសេីច

«បងអោយខ្ញុំប្រាប់គាត់តាមណា បេីគាត់មិននៅផងនោះ» យ៉ុនហ្គីឮថេនិយាយ ទេីបងាកសម្លឹងមុខរាងតូច ព្រោះតែខ្លួនសួរសំណួរភ្លេចគិត

«ថ្ងៃនេះឯងធ្វេីបានល្អណាស់ ....» យ៉ុនហ្គីបែរមុខចេញ បង្វែររឿងផ្សេង

«ហុឹស ប៉ុន្នឹងនៅស្ទេីរណាស់..»ថេសេីចដេីមពេលនឹកឃេីញរឿងថ្ងៃមិញ

« ពេលកូនរបស់វាលុតជង្គង់ចំពោះមុខឯង អាត្រកូលលីនោះ ប៊ិះតែលេីកដៃបង្កេីតសង្រ្គាមទៅហេីយ ..»យ៉ុន ហ្គី និយាយញញឹមចុងមាត់ ពេលស្រម៉ៃឃេីញរឿងដែរធ្វេីអោយគេសមចិត្ត

« ស្តាយណាស់ដែរខ្ញុំមិនបានឃេីញ ...»រាងតូច

«.............»ស្ងាត់បន្តិចយ៉ុនហ្គីនិយាយបន្ត

« ..ថេ យ៉ុង..!! »យ៉ុនហ្គីហៅគេអោយសម្លឹងមកខ្លួន

«....»រាងតូចមិននិយាយតែងាកមេីលមុខយ៉ុន ហ្គី

« វិជ្ជាផ្លូវចិត្តរបស់ឯង កុំសូវប្រេីផ្តេសផ្តាសអោយសោះ...»យ៉ុន ហ្គីនិយាយហាមឃាត់រាងតូចរឿងវិជ្ជាផ្លូវចិត្ត ហេីយរឿងយ៉ុនហ្គីសួរថេពីលេីនោះក៏ជារឿងនេះដូចគ្នា កាលពីថ្ងៃមិញពេលលីឈីងរត់មក លុតជង្គង់ចំពោះមុខថេ គេដឹងបាត់ទៅហេីយថាថេលួចសន្តំចិត្ត មិនមែនមានតែគេទេអ្នកផ្សេង(ចំនួនតិច)ក៏គេដឹងដែរ តែមិនមាត់ វិជ្ជាសន្តំចិត្តមានតែពពួកបិសាចប៉ុណ្ណោះដែលគេយកប្រេីដេីម្បីសុីព្រលឹងមនុស្ស តែថ្ងៃនេះរាងតូចយកវាមកប្រេីចំពោះមុខអ្នកទាំងអស់គ្នា ទោះមិនសូវមានអ្នកដឹងច្រេីនក៏វាគ្រោះថ្នាក់ដែរ បេីសិនបក្សទេវតារករឿងចាប់គេឃុំគិតយ៉ាងម៉េច ។

កុំឆ្ងល់ថាថី2នាក់នេះស្គាល់គ្នា ព្រោះយ៉ុនហ្គី ឧស្សាហ៍ទៅវិមានភ្លេីង ទេីបអ្នកស្រីយុីនណែនាំអោយស្គាល់ ដំបូងក៏រាងភ្ញាក់ផ្អេីលដែរ ព្រោះតែថេជាមនុស្សដែរខ្លួនសង្ស័យតាំងពីដំបូង អ្នកស្រីបានប្រាប់គ្រប់យ៉ាងទៅថេ យ៉ុង តែរាងតូចមិនបានប្រាប់គាត់ថាគេដឹងវារួចទៅហេីយទេ គេមិនប្រាប់គ្រប់យ៉ាងអំពីខ្លួនគេទាំងអស់ នេះហេីយជារឿងដែរ យ៉ុនហ្គីមកនិយាយ ទោះយ៉ុន ហ្គីមិនសូវដឹងពីថេច្រេីនតែក៏មានរឿងមួយចំនួួនតិចដែរគេដឹងពីរថេដែរ..។

ព្យុះស្នែហ៍ ព្យុះពិភពគុណ Where stories live. Discover now